ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សេង ធារិន ដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគថៃ-កម្ពុជាលើកទី២៨។
ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ជាប្រធានក្រុមលេខាគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគថៃ-កម្ពុជា បានដឹកនាំគណៈប្រតិភូ ស្ថាប័ន-មន្ទីរពាក់ព័ន្ធ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រួមជាមួយមេបញ្ជាការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តចូលរួមប្រជុំជាមួយភាគីថៃដឹកនាំដោយឧត្តមសេនីយ៍ត្រី ប្រាក់ផុន គិតិយ៉ានសាប់ នាយសេនាធិការកងទ័ពភូមិភាគទី១ (ថៃ)ជាសហប្រធាន ខណៈកិច្ចប្រជុំនេះធ្វើឡើងក្នុងខេត្តប្រាក់ជួបគីរីខ័ន្ធ ប្រទេសថៃ។
កិច្ចប្រជុំនេះបានពិភាក្សារ និងកែសម្រួល ឲ្យមានការឯកភាពគ្នា លើខ្លឹមសារកំណត់ហេតុរួម និងរំលឹកឡើងវិញនូវភាពរីកចម្រើននៃការអភិវឌ្ឍលើវិស័យផ្សេងៗ ពាក់ព័ន្ធទៅនឹងសម្ព័ន្ធភាពទ័ព ស្ថាប័នស៊ីវិល និងសន្តិសុខនៅតាមព្រំដែន សម្រាប់ដាក់ជូនប្រធានគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគថៃ-កម្ពុជា លើកទី២៨ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ ១១ ខែឧសភា ឆ្នាំ២០២២ និងត្រូវសម្រេចក្រោមអធិបតីភាពសហប្រធានកម្ពុជា-ថៃ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ និង ឧត្តមសេនីយ៍ទោ ស៊ុបសាន់ ណងប៊ួឡាង មេបញ្ជាការកងទ័ពភូមិភាគទី១ថៃ នៅកងទ័ពជើងគោកថៃ ស្ថិតនៅសួនសុនប្រាដិផាត់ ខេត្តប្រាក់ជួបគីរីខ័ន្ធ ប្រទេសថៃ៕ អត្ថបទ ៖ ឧត្ដម






