គម្រោងកែលម្អគ្រប់គ្រងបរិស្ថានបានប្រែក្លាយទីប្រជុំជនក្រុងឱ្យមានសោភ័ណភាពឡើងវិញ

2022/05/11 11:34:11 pm        883

ពោធិ៍សាត់៖ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងកែលម្អគ្រប់គ្រងបរិស្ថាន នៅក្នុងក្រុងពោធិ៍សាត់ គឺជាការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ហើយក៏បានប្រែក្លាយទីប្រជុំជនក្រុងឱ្យកាន់តែមានសោភ័ណភាពឡើងវិញ។

ក្នុងកិច្ចប្រជុំ ស្តីពីវឌ្ឍនភាព នៃការគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រាក្រុងពោធិ៍សាត់ កាលពីថ្ងៃទី១០ ខែឧសភាឆ្នាំ២០២២ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យរដ្ឋបាលក្រុង ខេត្ត និង​ស្ថាប័នពាក់ព័ន្ធ ចូលរួមលើការងាររក្សាការពារ ​និងថែទាំ​សមិទ្ធផល​ទាំងអស់ បន្ទាប់​ពី​ស្ថាបនារួចរាល់។

ឯកឧត្តម បានទទួលស្គាល់ដែរថា រាល់ដំណើរការស្ថាបនាគម្រោងនេះ តែងតែមានបញ្ហា​ប្រឈម​មួយចំនួន ​ហើយបញ្ហាទាំងនោះ​ ក្រុមការងារ ​បានជូនដំណឹង ​និងក្រើនរំលឹកដល់ក្រុមហ៊ុន ដើម្បី​ធ្វើការកែ​តម្រូវឡើងវិញ​ ឲ្យបានសមស្របតាមលក្ខណៈបច្ចេកទេសរបស់គម្រោង។

គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង​ ជុំវិញបឹងទន្លេសាប ក្នុងក្រុងពោធិ៍សាត់ គឺទទួល​បាន​ហិរញ្ញប្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ​ស្ថិតក្រោមការគ្រប់គ្រង ​និងអនុវត្តគម្រោងដោយ​ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយរដ្ឋបាលខេត្ត ហើយគម្រោងនេះ ​ត្រូវបានបែងចែកជា អនុគម្រោងចំនួន២ ទី១- អនុគម្រោង​ទីលានគ្រប់គ្រងសំណល់រឹង ដែលបច្ចុប្បន្នសម្រេចបាន ១០០ភាគរយ ​លើការសាងសង់​ទីលានចាក់សំរាមថ្មី ​ដែលមានភាពទំនើប ​ផ្តោតលើការការពារ​បរិស្ថាន​ជាចម្បង និងទី២- អនុគម្រោងប្រព័ន្ធលូរំដោះភ្លៀង ​ទឹកកខ្វក់ និងអាងប្រព្រឹត្តិកម្មសំណល់​រាវ ដែល​បច្ចុប្បន្ន ​សម្រេចបានប្រមាណ៩០ភាគរយ៕អត្ថបទ៖ ពៅ ភិរុណ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        165
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm