ឯកឧត្តម ហ៊ុន ម៉ានី ជំនួសមុខឱ្យគ្រួសារសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ក្រាបបង្គំអរព្រះរាជគុណថ្វាយព្រះ ព្រះករុណា មហាក្សត្រ និងសម្តេចម៉ែ

2022/05/11 04:59:52 pm        806

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ជំនួសមុខឱ្យក្រុមគ្រួសារសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ក្រាបបង្គំរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណថ្វាយព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភម្គល ដែលទ្រង់ស្តេចសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាននូវព្រះរាជសារលិខិតចូលរួមរំលែកមរណទុក្ខជាមួយលោកជំទាវ លាង វួចឆេង ហ៊ុនណេង ភរិយានៃសព និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្អូនប្រុសនៃសព ព្រមទាំងក្រុមគ្រួសារសាច់ញាតិទាំងអស់នៃសពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទទួលមរណភាព កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។ 

យោងតាមខ្លឹមសារសំណេរឯកឧត្តមឯកឧត្តម ហ៊ុន ម៉ានី ដែលមានខ្លឹមសារទាំងស្រុងថា ៖

«ទូលព្រះបង្គុំជាខ្ញុំ ក៏សូមឆ្លៀតឱកាសនេះ ថ្វាយនូវការអរព្រះគុណចំពោះព្រះអង្គ ដែលសព្វព្រះរាជហរទ័យ ត្រាស់បង្គាប់ផ្តល់គោរមងារជូនដល់ឯកឧត្តមហ៊ុន ណេង ជា«សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង»។ ព្រះរាជប្រទាននេះ ឆ្លើយតបយ៉ាងប្រត្យក្សទៅនឹងការចូលរួមរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ព្រមទាំងក្រុមគ្រួសារគ្រប់ជំនាន់ ក្នុងបុព្វហេតុរួមនៃការធានាកិច្ចការពាររបបរាជានិយម ការពារព្រះមហាក្សត្រ និងព្រះរាជបល្ល័ង្ក ដែលនេះជាភាពស្មោះត្រង់ក្នុងនាមប្រជាជនខ្មែរដែលគោរពចំពោះព្រះមហាក្សត្រ ចំពោះរាជបល្ល័ង្ក និងរបបរាជានិយមឥតងាករ៉េ។ ការត្រាស់បង្គាប់ផ្តល់គោរមងារជូនដល់សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង គឺជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ក្រៃលែងសម្រាប់ក្រុមគ្រួសារនៃសព។ នាឱកាសនេះដែរ ខ្ញុំព្រះករុណាខ្ញុំ ជំនួសមុខឱ្យក្រុមគ្រួសារនៃសព សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងព្រះថេរានុថេរគ្រប់ព្រះអង្គដែលបានផ្ញើសាររំលែកទុក្ខ និងការនិមន្តចូលរួមក្នុងពិធីបុណ្យសពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង ដោយផ្ទាល់។ ខ្ញុំបាទ ក៏សូមថ្លែងអំណរគុណ សម្តេច ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃអង្គនីតិបញ្ញាត្តិ អង្គនីតិប្រតិបត្តិ ព្រមទាំងមន្ត្រីក្នុងជួររាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ដែលបានផ្ញើសាររំលែកទុក្ខ ក៏ដូចជាការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង ដោយផ្ទាល់នៅខេត្តកំពង់ចាម។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ឥស្សរជន និងតំណាងរបស់បណ្តាគណបក្សនយោបាយនានា ក៏ដូចជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត និងអង្គទូតនៃបណ្តាប្រទេសមួយចំនួនប្រចាំនៅកម្ពុជា ដែលបាន និងកំពុងបន្តផ្ញើសាររំលែកទុក្ខជាបន្តបន្ទាប់ជាមួយក្រុមគ្រួសារនៃសព។ ជាចុងក្រោយ ក៏សូមអរគុណដល់ថ្នាក់ដឹកនាំក្រុមហ៊ុន អង្គការ ស្ថាប័នមិនមែនរដ្ឋាភិបាល សមាគម រួមទាំងបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកខេត្តកំពង់ចាមទាំងអស់ ដែលបានចូលរួមក្នុងពិធីបុណ្យ និងការដង្ហែសពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។ សូមថ្លែងអំណរព្រះរាជគុណ សូមគោរពថ្លែងអំណរគុណ សូមថ្លែងអំណរគុណ និងសូមអរគុណ!

អត្ថបទដែលទាក់ទង

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានសភាទីម័រឡេស្តេ នៅទីក្រុងឌីលី
2025/05/08 11:52:49 am        1
មន្រ្ដីនាំពាក្យ៖ ស្ពានមេគង្គក្រចេះបានដំឡើងធ្នឹមទាំងអស់ហើយដើម្បីភ្ជាប់តួស្ពានទាំងមូល ខណៈគ្រោងបើកធ្វើដំណើរបណ្តោះអាសន្ននៅខែកញ្ញាខាងមុខនេះ
2025/05/07 01:00:48 pm        1
មន្ទីរសាធារណការខេត្តព្រះវិហារ ជួសជុលថែទាំផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ប្រវែង១៧គីឡូម៉ែត្រ​ក្នុងស្រុកជាំក្សាន្ត
2025/05/07 12:51:28 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមប្រឹក្សារាជធានីភ្នំពេញកោតសរសើរនូវភាពពេញនិយមរបស់ភ្ញៀវជាតិ និងអន្តរជាតិ ដែលទៅដើរលេងកម្សាន្ត​នៅផ្លូវថ្មើរជើង

2025/05/08 01:15:28 pm
​តំណាងអ្នកទទួលផ្ទះកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងថ្លែងអំណរគុណសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននិងសម្ដេចតេជោដែលបានគិតគូផ្ដល់ផ្ទះនិងសម្ភារៈប្រើប្រាស់
2025/05/08 01:12:33 pm
​ឥណ្ឌានិយាយថា ទាហានរបស់ខ្លួនបានបាញ់តដៃគ្នាពេញមួយយប់ជាមួយប៉ាគីស្ថាន
2025/05/08 12:38:44 pm
​អង្គកា World Central Kitchen ផ្អាកដំណើរការនៅតំបន់ហ្កាហ្សា ដោយសារអស់ការផ្គត់ផ្គង់
2025/05/08 12:28:47 pm
​សាក្សី៖ ការផ្ទុះបានលាន់ឮនៅទីក្រុង Lahore របស់ប៉ាគីស្ថាន ស្របពេលភាពតានតឹងជាមួយឥណ្ឌា
2025/05/08 12:25:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/07 10:13:43 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/07 04:43:13 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/05 01:50:17 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/08 02:03:30 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am