ទេសចរអន្តរជាតិរំពឹងថា សំឡេង ISC នឹងជំរុញលើកកម្ពស់ការអនុវត្តច្បាប់អន្តរជាតិ និង​សន្តិភាពនិយម

2026/08/28 01:19:19 pm        30

ភ្ញៀវទេសចរអន្តរជាតិ ក្នុងអំឡុងពេលដើរកម្សាន្តនៅប្រទេសកម្ពុជា បានដឹងថា កម្ពុជា កំពុង​ធ្វើជាម្ចាស់ផ្ទះ សន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) និងបានថ្លែងក្ដីរំពឹងថា សំឡេង ISC នឹងជួយជំរុញលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ គោរពសិទ្ធិ​មនុស្ស​លើ​ប្រទេស​ដទៃ និ​ងដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី។

ទេសចរអន្តរជាតិ ដែលបានទៅទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង នាថ្ងៃទី២៨ ខែ​សីហា​នេះ បានលើកឡើងថា ការខិតខំថែរក្សាអភិរក្ស បន្សល់ទុកនូវភស្តុតាង និងបទ​ពិសោធន៍​ដ៏​ជូរ​ចត់​ខ្មៅងងឹតពីសម័យសង្គ្រាមស៊ីវិលដ៏វិនាសកម្មនៅកម្ពុជា គឺវាពិតជាមាន​តម្លៃ​ខ្លាំង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ឱ្យ​ពិភពលោកចងចាំជានិច្ច អំពីបញ្ហាជម្លោះសង្គ្រាម និងការកសាងសន្តិភាពដោយលំបាក ហើយ​តាមរយៈកិច្ចសន្ទនា នៃសន្និសីទប្រធានសភា នៃអន្តរសភា ដែលកម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ពេល​នេះ គឺបាន​បង្កើន​នូវ​ការ​ផ្សព្វ​ផ្សាយ​វប្បធម៌​សន្តិភាព​កាន់​តែ​ខ្លាំង​ថែម​ទៀត​ទៅ​កាន់​ពិភព​លោក ពិសេសគឺការជំរុញប្រទេសនានាឱ្យរក្សាវប្បធម៌សន្ទនា ភាពអត់ធ្មត់ គោរពច្បាប់អន្តរជាតិ គោរព​សិទ្ធិមនុស្សរបស់ប្រទេសដទៃ ពិសេសប្រទេសនៅជិតខាងខ្លួន និងការដោះ​ស្រាយ​បញ្ហា​នានា​ដោយ​សន្តិវិធី និងទប់ស្កាត់ជម្លោះសង្គ្រាមតូចធំនានាជាដើម។

ទេសចរអន្តរជាតិ បានកត់សម្គាល់ថា ឆ្លងកាត់បទពិសោធន៍ជូចត់ខ្មៅងងឹតរបស់កម្ពុជា គឺកម្ពុជា ជាប្រទេសដែលស្រឡាញ់សុខសន្តិភាពខ្លាំង និងមានឆន្ទៈខ្លាំង ចង់ដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដោយសន្តិវិធី និងតាមយន្តការច្បាប់អន្តជាតិ ហើយយើងជំរុញប្រទេសជិតខាងកម្ពុជា និងប្រទេសនានាទៀតអនុវត្តទាំងអស់គ្នា។

ទេសចរអន្តរជាតិ បានបញ្ជាក់ថា សន្តិភាព គឺមានសារៈសំខាន់ណាស់សម្រាប់មនុស្សទាំងអស់គ្នា ហើយសភារបស់កម្ពុជា គឺកំពុងបានចលនាបង្កើតកិច្ចសន្ទនា ដើម្បីឆ្ពោះទៅរកកសាងសន្តិភាព ការគោរពច្បាប់អន្តរជាតិ គោរពសិទ្ធិមនុស្សជាអន្តរជាតិ ក៏ដូចជំរុញចលនាទេសចរអន្តរជាតិដើរកម្សាន្តដោយគ្មានការភ័យព្រួយបារម្ភ អំពីបញ្ហាភាពមិនប្រាកដប្រជារបស់ពិភពលោកផងដែរ។

ភ្ញៀវទេសចរអន្តរ បានបញ្ជាក់ទៀតថា ច្បាប់អន្តរជាតិ គឺមាននៅគ្រប់ប្រទេសទាំងអស់ ហើយប្រទេសទាំងនោះ ត្រូវតែអនុវត្ត រក្សាភាពអត់ធ្មត់ ដោះស្រាយបញ្ហាដោយសន្តិវិធី និងបែបសាមញ្ញ និងងាយស្រួល ចៀសវាងការបង្កជម្លោះតូចតាចឱ្យទៅជាសង្គ្រាមទ្រង់ទ្រាយធំ៕ អត្ថបទ៖ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់
2026/08/29 06:48:43 pm        1
អាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន
2026/08/29 03:38:29 pm        1
ពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
2026/08/29 11:28:44 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់

2026/08/29 06:48:43 pm
​មនុស្សយ៉ាងតិច​ ២៧នាក់ស្លាប់ បន្ទាប់ពីមាន​ការវាយប្រហាររបស់រុស្ស៊ី លើឃ្លាំង ជិតក្រុងគីវ
2026/08/29 05:27:05 pm
​លោក Trump ប្រកាសពីកិច្ចព្រមព្រៀងភាគហ៊ុនដ៏​ធំរបស់អាមេរិក ក្នុងធនធាន​ប្រេង​របស់វ៉េណេស៊ុយអេឡា
2026/08/29 04:51:04 pm
​សង្គ្រាមបង្ក​ផល​ប៉ះពាល់​អវិជ្ជមានលើ​​សេដ្ឋកិច្ចអ៊ីរ៉ង់ ខណៈសហរដ្ឋអាមេរិកបង្កើនទណ្ឌកម្ម
2026/08/29 04:12:59 pm
​អាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន
2026/08/29 03:38:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/29 07:23:33 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/25 11:35:56 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/28 11:33:44 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/28 07:26:32 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm