
អន្ដរជាតិ៖ រដ្ឋាភិបាលបានប្រកាសថា ប្រជាជនឈីលី មិនបានចាក់វ៉ាក់សាំងដូសជំរុញលើកទី២ ដើម្បីបង្ការវីរុសCovid-19 នឹងមិនអាចបន្ត ថ្មីនូវប័ណ្ណធ្វើដំណើរ ចាប់ពីខែក្រោយនេះ។
អនុរដ្ឋមន្ត្រីសុខភាពសាធារណៈ លោកCristobal Cuadrado និយាយក្នុងសន្និសីទសារព័ត៌មានថា នៅត្រឹមថ្ងៃទី១ ខែ មិថុនា ប័ណ្ណធ្វើដំណើរចល័ត នឹងចាប់ផ្តើមបិទសម្រាប់អ្នកដែលមិនបានចាក់វ៉ាក់សំាងដូសទី៤ ឬដូសជំរុញទី២។