
អន្ដរជាតិ៖ អភិបាលក្រុង Mariupol និយាយថា ត្រូវការបទឈប់បាញ់នៅរោងចក្រដែកថែប Azovstal ដើម្បីពិនិត្យផ្ទៀងផ្ទាត់ថាគ្មានជនស៊ីវិលនៅសេសសល់ជាប់នៅខាងក្នុងរោងចក្រនេះ។ លោក Vadym Boychenko និយាយថាពេលនេះយើងត្រូវតែយល់ថា ប្រសិនបើមានការអនុវត្តបទឈប់បាញ់ដោយស្តិរភាពយើងនិងអ្នកប្រយុទ្ធដ៏ក្លាហាននៅរោងចក្រ Azovstal របស់យើងអាចស្វែងរកចំលើយចំពោះសំនួរទាំងអស់នេះ។
មន្ត្រីអ៊ុយក្រែននិយាយថា ជនស៊ីវិលប្រមាណ ១០០នាក់ នៅតែជាប់នៅរោងចក្រ ដែលថែប ទោះបីជារបាយការណ៍បឋម បានរាយការណ៍ថា ជនស៊ីវិលទាំងអស់ត្រូវបានជម្លៀសចេញ៕
