
ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ ទ្រង់អនុញ្ញាតឱ្យលោក WU CHUANBING ទីប្រឹក្សាស្ថានទូតចិន ប្រចាំកម្ពុជា ចូលសម្តែងការគួរសម ។
នៅក្នុងជំនួបដ៏មានសារសំខាន់រវាងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ និងទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា គឺបានជជែកអំពីទំនាក់ទំនងគណបក្សកុម្មុយនិស្តចិន និងគណបក្សហ៊្វុនស៊ិនប៉ិច។
ក្នុងជំនួបនេះដែរ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានសម្តែងអំណរគុណដល់ប្រទេសចិន ដែលតែងតែយកចិត្តទុកដាក់ផ្តល់ជំនួយជាច្រើន មកដល់កម្ពុជា ទាំងសេដ្ឋកិច្ច គាំពារហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងវិស័យសុខាភិបាល...ជាដើម។ គណបក្សកុម្មុយនិស្តចិនក៏តែងតែផ្តល់ការគាំទ្រផ្នែកបណ្តុះបណ្តាលយុវជន មកដល់គណបក្សហ៊្វុនស៊ិនប៉ិច ផងដែរ។


