
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ពេលវេលានៅអាមេរិក) នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារជាមួយ លោក ដូណាល់ អេម បេនតុន (Donald M. Benton) អតីសមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា អាស៊ាន និងសហរដ្ឋអាមេរិក នឹងរៀបចំកិច្ចប្រជុំកំពូលពិសេស នៅរដ្ឋធានីវ៉ាស៊ីនតោន ក្នុងទឹកដីសហរដ្ឋអាមេរិក នាថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ដើម្បីអបអរសាទរទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ដែលមានរយៈពេល៤៥ឆ្នាំមកហើយ។
កិច្ចប្រជុំកំពូលពិសេសនេះ គឺជាកិច្ចប្រជុំកំពូលពិសេស លើកទី២ គិតពីឆ្នាំ២០១៦មក។
សម្តេចតជោ នាយករដ្ឋមន្ត្រីកម្ពុជា នឹងមានជំនួបទ្វេភាគីជាមួយបណ្តាមេដឹកនាំប្រទេសសមាជិកអាស៊ានមួយចំនួនផងដែរ៕

