អាជ្ញាធរថៃដោះលែងប្រជានេសាទខ្មែរ ២នាក់ និងម្នាក់ទៀតមិនទាន់ដោះលែង

2026/08/31 10:45:20 am        111

អាជ្ញាធរថៃបានដោះលែងប្រជាពលរដ្ឋខ្មែរដែលជាកម្មករនេសាទចំនួន ២នាក់ ឲ្យ​មាន​សេរីភាព​វិញ​ហើយ​កាលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ដោយខាងអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ទៅ​ទទួលពួកគាត់ពីអាជ្ញាធរថៃ​ក្នុង​ការ​ជួយសម្រួល​បែបបទ​ដើម្បី​ចេញ​មក​កាន់​ប្រទេស​កម្ពុជា​វិញ​។

ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រាប់ BTV ថា : ពលករខ្មែរ ៣នាក់ដែលថៃចាប់ទៅកាលពីខែកុម្ភៈ ឆ្នាំ២០២៦ ចាប់​ពី​ដែន​ទឹកក​ម្ពុជា​ទៅ​ហើយគេយកទៅកាត់ទោសឲ្យជាប់ពន្ធនាគារ ឥឡូវ​គេ​ដោះលែង​អ្នក​កម្មករ​ទូក​២នាក់​មកវិញ​កាល​ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។ ហើយកុងស៊ុលយើងនៅស្រះកែវបានទៅទទួល និង​ពិនិត្យ​ជួយ​សម្រួលការរៀបចំបែបបទដើម្បីចេញមកកាន់ស្រុកខ្មែរវិញ។ ហើយ​គេបា​ន​បញ្ជូន​កម្មករ​ទូក​យើង​២នាក់ មកប៉ុស្តិ៍រដ្ឋបាលខ្លងយ៉ៃ ដើម្បីបញ្ជូនមកតាមច្រកចាំយាម ខេត្តកោះកុង។ ហើយ​ដោយឡែកម្នាក់ទៀតដែលជាអ្នកបើកទូកដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បាន​គេ​ដោះ​លែង​។ នៅសល់ម្នាក់ដែលគេបន្តឃុំដាក់ពន្ធនាគារ។ យើងកំពុងទាមទារយកទូកមកវិញ ហើយ​ថៃ​ទាម​ទារ​ឲ្យម្ចាស់ទូកដាក់ឯកសារតាមរយៈមេធាវី និងរៀបចំបែប​បទ​ទៅ​តុលាការ​ដើម្បី​សុំ​យក​ទូក​ត្រឡប់​មក​វិញ​។

សូមជម្រាបថា តុលាការខេត្តត្រាត ប្រទេសថៃ បានកាត់ទោសអ្នកនេសាទកម្ពុជាចំនួន ៣នាក់ ដោយ​ក្នុងនោះ ២នាក់កាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ៤ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ ៩​ម៉ឺន​បាត ​ស្មើ​​ប្រមាណណ ១០លានរៀល និងអ្នកបើកទូកនេសាទ ម្នាក់ទៀត ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់ពន្ធនាគារចំនួន ១ឆ្នាំ៤ខែ និងពិន័យជាប្រាក់ជាង ១២ម៉ឺនបាត ឬ ស្មើប្រមាណ ១៤​លាន​រៀល​។ កម្មករនេសាទចំនួន ៣នាក់ត្រូវទាហានជើងទឹកថៃចាប់នៅក្បែរកោះយ៉រ ខេត្ត​កោះកុ​ង ​កាលពី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។ នៅថ្ងៃដដែលនេះ ក្រសួងការ​បរទេស​ក៏​បាន​ចេញ​លិខិត​តវ៉ា​មួយ ដោយបញ្ជាក់ថកងទ័ពជើងទឹកថៃបានបើកនាវារំលោភចូលដែនសមុទ្រកម្ពុជា ដើម្បី​ចាប់​អ្នកនេសាទទាំងនោះ៕ អត្ថបទ: វង្ស សុភាព

 

អត្ថបទដែលទាក់ទង

ចប់បាក់ឌុបមិនដឹងរៀនអ្វីមែនទេ? វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ បណ្តុះជំនាញផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្ត បង្កើនឱកាសការងារឆាប់រហ័ស
2026/08/31 11:01:54 am        1
អាជ្ញាធរថៃដោះលែងប្រជានេសាទខ្មែរ ២នាក់ និងម្នាក់ទៀតមិនទាន់ដោះលែង
2026/08/31 10:45:20 am        1
ក្រសួងវប្បធម៌នាំយកសិល្បៈបុរាណខ្មែរ ទៅបង្អួតភ្នែកទស្សនិកជនក្នុងមហោស្រព Angoulême 2026
2026/08/31 08:26:07 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លើសពីកីឡា! កម្មវិធី «បេះដូងសប្បុរសដើម្បីភូមិរង់ចាំ» បង្ហាញពីមហាកម្លាំងសាមគ្គី និង​បេះដូង​ខ្មែរតែមួយ

2026/08/31 11:24:14 am
​ចប់បាក់ឌុបមិនដឹងរៀនអ្វីមែនទេ? វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ បណ្តុះជំនាញផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្ត បង្កើនឱកាសការងារឆាប់រហ័ស
2026/08/31 11:01:54 am
​តម្លៃប្រេងកើនឡើងជាង១ភាគរយ បន្ទាប់ពីការវាយប្រហារទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
2026/08/31 11:00:25 am
​ត្រឹមតែភាពមិនច្បាស់លាស់ផ្លូវទឹកនៅច្រកសមុទ្រHormuz វាគ្រប់គ្រាន់សម្រាប់ការធ្វើឲ្យរំខាន
2026/08/31 10:56:45 am
​អាជ្ញាធរថៃដោះលែងប្រជានេសាទខ្មែរ ២នាក់ និងម្នាក់ទៀតមិនទាន់ដោះលែង
2026/08/31 10:45:20 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/30 02:43:07 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/28 11:33:44 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/31 10:15:26 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm