ចប់បាក់ឌុបមិនដឹងរៀនអ្វីមែនទេ? វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ បណ្តុះជំនាញផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្ត បង្កើនឱកាសការងារឆាប់រហ័ស

2026/08/31 11:01:54 am        94

ព្រះសីហនុ៖ សម្រាប់យុវជនដែលកំពុងស្វែងរកជំនាញច្បាស់លាស់ និង​ឱកាស​ការ​ងារ​នា​ពេល​អនាគត ​ការជ្រើសរើសសិក្សាការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅ​វិទ្យា​ស្ថាន​ពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ គឺជាជម្រើស​ល្អ​បំផុត​ដែល​ផ្តល់​ទាំង​ចំណេះ​ដឹង​ ជំនាញអនុវត្តជាក់ស្តែង និងឱកាសភ្ជាប់ទៅកាន់ទីផ្សារការងារបានឆាប់រហ័ស។

 លោក ប៊ូ សំអាត នាយកវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ បាន​លើក​ឡើង​ថា ចំណុចសំខាន់ដែលធ្វើឱ្យការសិក្សា TVET នៅវិទ្យាស្ថានមានភាពទាក់ទាញ គឺ​ដោយ​សារ​វិទ្យាស្ថាន​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​មាន​សក្តានុពល​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​សេដ្ឋ​កិច្ច​ និងឧស្សាហកម្ម ដែលផ្តល់ឱកាសឱ្យសិស្ស-និស្សិត​អាច​ភ្ជាប់​ការ​សិក្សា​របស់​ខ្លួន​ទៅ​នឹង​តម្រូវ​ការ​ជាក់​ស្តែង​របស់ទីផ្សារការងារ។

 លោកបានបញ្ជាក់ថា ការបណ្តុះបណ្តាលរបស់វិទ្យាស្ថាន មិនផ្តោតតែទៅ​លើ​ការ​សិក្សា​ទ្រឹស្តី​ក្នុង​ថ្នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែផ្តោតសំខាន់លើការអនុវត្តជាក់ស្តែងនៅក្នុងរោងជាង និងបន្ទប់ពិសោធន៍ ព្រម​ទាំង​ការចុះកម្មសិក្សានៅតាមរោងចក្រ និងសហគ្រាសនានា ដើម្បីធានាថា សិស្ស-និស្សិត​រៀន​ចប់​ហើយ មានទាំងចំណេះដឹង និងជំនាញដែល​អាច​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​ការ​ងារ​ពិតប្រាកដ​។

 លោកនាយកបញ្ជាក់ថា៖ «គោលដៅរបស់យើង គឺចង់ឱ្យយុវជនរៀនឱ្យចប់ រៀនឱ្យចេះ និង​មាន​ជំនាញ​ពិត​ប្រាកដ ដើម្បីអាចចូលទៅកាន់ទីផ្សារការងារ។ ជាពិសេស ដោយសារ​វិទ្យាស្ថាន​ស្ថិត​នៅ​ក្បែរ​តំបន់ដែលមានរោងចក្រ ក្រុមហ៊ុន និងសហគ្រាសជាច្រើន សិស្ស-និស្សិត​ក៏​មាន​ឱកាស​កាន់​តែ​ច្រើន​ក្នុងការចុះកម្មសិក្សា ស្វែងរកបទពិសោធន៍ និងភ្ជាប់ខ្លួនទៅកាន់ឱកាសការងារ»។

លោកនាយកបានបន្ថែមថា ការជ្រើសរើសរៀន TVET គឺជាការវិនិយោគលើអនាគតខ្លួនឯង ព្រោះ​ជំនាញ​បច្ចេកទេសមួយអាចជួយឱ្យយុវជនមានសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារការងារ ទាំង​ក្នុង​ប្រទេស និង អន្តរជាតិ មានឱកាសរកចំណូលបានច្រើន និងអាចអភិវឌ្ឍ​ខ្លួន​បន្ត​ទៅ​មុខ​ថែម​ទៀត​៕

អត្ថបទដែលទាក់ទង

ស៊ីម៉ាក់កម្ពុជា ធ្វើបទបង្ហាញពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃឈ្លានពានកម្ពុជា ជូនមន្ត្រីសេនានុព័ន្ធយោធា និងអ្នកសង្កេតការណ៍អាស៊ាន
2026/08/31 11:45:22 am        1
អាជ្ញាធរខណ្ឌឫស្សីកែវ បន្តចុះធ្វើរដ្ឋបាលតាមផ្ទះជួលជាង ១,០០០បន្ទប់ ក្នុងមូលដ្ឋាន ដើម្បី​ទប់​ស្កាត់​បទ​ល្មើស Online Scam
2026/08/31 11:41:19 am        1
ចប់បាក់ឌុបមិនដឹងរៀនអ្វីមែនទេ? វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ បណ្តុះជំនាញផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្ត បង្កើនឱកាសការងារឆាប់រហ័ស
2026/08/31 11:01:54 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស៊ីម៉ាក់កម្ពុជា ធ្វើបទបង្ហាញពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃឈ្លានពានកម្ពុជា ជូនមន្ត្រីសេនានុព័ន្ធយោធា និងអ្នកសង្កេតការណ៍អាស៊ាន

2026/08/31 11:45:22 am
​អាជ្ញាធរខណ្ឌឫស្សីកែវ បន្តចុះធ្វើរដ្ឋបាលតាមផ្ទះជួលជាង ១,០០០បន្ទប់ ក្នុងមូលដ្ឋាន ដើម្បី​ទប់​ស្កាត់​បទ​ល្មើស Online Scam
2026/08/31 11:41:19 am
​លើសពីកីឡា! កម្មវិធី «បេះដូងសប្បុរសដើម្បីភូមិរង់ចាំ» បង្ហាញពីមហាកម្លាំងសាមគ្គី និង​បេះដូង​ខ្មែរតែមួយ
2026/08/31 11:24:14 am
​ចប់បាក់ឌុបមិនដឹងរៀនអ្វីមែនទេ? វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ បណ្តុះជំនាញផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្ត បង្កើនឱកាសការងារឆាប់រហ័ស
2026/08/31 11:01:54 am
​តម្លៃប្រេងកើនឡើងជាង១ភាគរយ បន្ទាប់ពីការវាយប្រហារទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
2026/08/31 11:00:25 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/30 02:43:07 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/28 11:33:44 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/31 10:15:26 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm