គ្រូជប៉ុន យេម៉ែន និងកូវ៉ែត ផ្ដោតកៅអីវគ្គបន្ដ ខណៈគ្រូកម្ពុជា ចាត់ទុកជាឱកាសល្អ ដែលបានលេងទល់ក្រុមខ្លាំងៗ

2026/08/31 12:04:27 pm        110

គ្រូបង្វឹកក្រុមជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំជប៉ុន យេម៉ែន និងកូវ៉ែត ដែលស្ថិតនៅពូលG ជាមួយក្រុមជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជា ក្នុងយុទ្ធនាការប្រកួតជម្រុះពានរង្វាន់ AFC U20 Asian Cup China 2027 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ និងត្រូវចាប់ផ្ដើមការប្រកួតនៅថ្ងៃទី៣១ ខែសីហានេះ សុទ្ធតែផ្ដោតសំខាន់លើកៅអីវគ្គបន្ដ ស្របពេលលោក Yasuhir Yoshida គ្រូបង្វឹកក្រុមគោព្រៃជំទង់កម្ពុជា ចាត់ទុកនេះគឺជាឱកាសល្អ ដែលបានលេងទល់ក្រុមខ្លាំងៗ។

ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត កាលពីថ្ងៃទី៣០ ខែសីហា គ្រូបង្វឹកជនជាតិជប៉ុន លោក Yasuhir Yoshida ដែលបានសម្ដែងក្ដីរីករាយ ដែលទទួលបានទំនុកចិត្តពីសហព័ន្ធ ដើម្បីដឹកនាំក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំកម្ពុជា។ លោកថា ការប្រកួតនេះ គឺជាំឱកាសដ៏ល្អមួយ សម្រាប់កីឡាករវ័យក្មេងកម្ពុជា ក្នុងការប្រកួតប្រជែងជាមួយក្រុមខ្លាំងៗ និងទទួលបានបទពិសោធន៍កាន់តែច្រើន។

ដោយឡែកលោក Satoshi Yamaguchi គ្រូបង្វឹកក្រុមជម្រើសជាតិ U20 ជប៉ុនវិញ បានសម្ដែងការគោរពគ្រប់គូប្រជែងក្នុងពូល រួមទាំងម្ចាស់ផ្ទះកម្ពុជា ប៉ុន្ដែលោកនឹងព្យាយាមធ្វើឲ្យបានល្អគ្រប់ការប្រកួត ដើម្បីសម្រេចគោលដៅឡើងទៅវគ្គបន្ដ។

ចំណែកលោក Mohammed Saleh Ali Al-Nufiay គ្រូបង្វឹកក្រុមជម្រើសជាតិ U20 យេម៉ែន ក៏បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំ ក្នុងការប្រជែងកៅអីវគ្គបន្ដ ដើម្បីឈានទៅសម្រេចគោលដៅឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងពានយុវជនអាយុក្រោម ២០ឆ្នាំប្រចាំទ្វីបនេះ។

រីឯលោក Ferdo Milin គ្រូបង្វឹកក្រុមជម្រើសជាតិ U20 កូវ៉ែត ទោះបីដឹងថា ពិបាកប្រជែងជាមួយក្រុមខ្លាំងៗ រួមពូល ពិសេសជប៉ុន និងយេម៉ែន តែលោកពិតជារីករាយក្នុងដំណើរមកដល់កម្ពុជា ហើយលោកនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីមានឱកាសឡើងវគ្គបន្ដផងដែរ។

គួរដឹងថា វគ្គជម្រុះពូលG នៃពានរង្វាន់ AFC U20 Asian Cup China 2027 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនេះ នឹងធ្វើឡើងពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៦ ខែកញ្ញាខាងមុខ ខណៈប្រកួតដំបូង ក្រុមម្ចាស់ផ្ទះកម្ពុជា នឹងត្រូវជួបក្រុមយេម៉ែន មុនគេ មុនបន្ដជួបក្រុមខ្លាំង U20 ជប៉ុន នាថ្ងៃទី៣ ខែកញ្ញា និងចុងក្រោយ ត្រូវជួបក្រុមជម្រើសជាតិ U20 កូវ៉ែត នាថ្ងៃទី៦ ខែកញ្ញា ដើម្បីកាត់សេចក្ដីរកក្រុមកំពូលតារាងឡើងទៅជុំផ្ដាច់ព្រ័ត្រ នៅប្រទេសចិន នាឆ្នាំ២០២៧ ខណៈក្រុមលេខ២ នឹងត្រូវចាំអ៊ុតលទ្ធផលផ្ទៀងផ្ទាត់ជាមួយក្រុមលេខ២ ក្នុងចំណោម ៨ពូល ដើម្បីស្វែងរកក្រុមលេខ២ ល្អជាងគេ ២ក្រុមឡើងទៅបង្គ្រប់កៅអី ១៦ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ប្រចាំទ្វីប ២ឆ្នាំម្ដងនេះ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

ឯកឧត្តម អ៊ុក សិទ្ធិជាតិ ទទួលបានការគាំទ្រជាឯកច្ឆ័ន្ទ ធ្វើជាប្រធាន​សហព័ន្ធ​កីឡា​បាល់បោះ​កម្ពុជា អាណត្តិទី៩
2026/08/31 12:57:40 pm        1
គ្រូជប៉ុន យេម៉ែន និងកូវ៉ែត ផ្ដោតកៅអីវគ្គបន្ដ ខណៈគ្រូកម្ពុជា ចាត់ទុកជាឱកាសល្អ ដែលបានលេងទល់ក្រុមខ្លាំងៗ
2026/08/31 12:04:27 pm        1
លើសពីកីឡា! កម្មវិធី «បេះដូងសប្បុរសដើម្បីភូមិរង់ចាំ» បង្ហាញពីមហាកម្លាំងសាមគ្គី និង​បេះដូង​ខ្មែរតែមួយ
2026/08/31 11:24:14 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ.ស.ហ ដាក់ចេញ Portal ដើម្បីកែលម្អសេវាហិរញ្ញវត្ថុ និងកាត់បន្ថយ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

2026/08/31 01:53:39 pm
​អ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
2026/08/31 01:10:21 pm
​ឯកឧត្តម អ៊ុក សិទ្ធិជាតិ ទទួលបានការគាំទ្រជាឯកច្ឆ័ន្ទ ធ្វើជាប្រធាន​សហព័ន្ធ​កីឡា​បាល់បោះ​កម្ពុជា អាណត្តិទី៩
2026/08/31 12:57:40 pm
​រដ្ឋមន្រ្ដីក្រសួងអប់រំដឹកនាំប្រជុំឆ្លើយតបនឹងបាតុភាពមិនប្រក្រតីជុំវិញការប្រឡងបាក់ឌុប ខណៈលទ្ធផលប្រឡងនៅភ្នំពេញ និងបណ្ដាខេត្តនឹងប្រកាសនៅថ្ងៃទី២ ខែកញ្ញា ខាងមុខនេះ
2026/08/31 12:55:44 pm
​មន្រ្តីជំនាញបញ្ជាក់ពីការហក់ឡើងកម្ពស់ទឹកស្ទឹងសង្កែ និងអំពាវនាវឱ្យពលរដ្ឋរស់នៅតាមបណ្តោយស្ទឹងបង្កើនការប្រុងប្រយ័ត្ន
2026/08/31 12:51:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/31 12:23:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/28 11:33:44 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/31 10:15:26 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm