សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា

2026/08/31 12:09:33 pm        122

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក​ក្នុងទំហំទឹកប្រាក់ ៩ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៧ខែឆ្នាំ២០២៦ កើនឡើង​ជាង ៣០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន​។​ សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ដែលមានចំណែកទីផ្សារ​ ៤៣% នៃការនាំចេញសរុប។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងរយៈពេល ៧ខែ​ឆ្នាំ​២០២៦ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមានទឹកប្រាក់ ៩,០៤៥ លានដុល្លារអាមេរិក ហក់ឡើង ៣០,៦០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ឯកឧត្តម បន្តថា សហរដ្ឋអាមេរិកនៅតែជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាដែលមានចំណែកទីផ្សារ ៤២,៨១ ភាគរយនៃការនាំចេញសរុប។ ក្នុងនោះ ផលិតផលកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) របស់កម្ពុជានៅតែជាទីផ្សារសំខាន់សម្រាប់សហរដ្ឋអាមេរិក បើទោះជា កម្ពុជាមានពន្ធបដិកាជាមួយសហរដ្ឋអាមេរិកក៏ដោយ។ កម្ពុជានៅតែ​មានទំនុកចិត្តថា វិស័យ GFT នឹងបន្តរីកចម្រើនតទៅទៀត ដោយសារ ការបោះទុនវិនិយោគ និងតម្រូវទីផ្សារ ពីវិស័យនេះនៅតែមានសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់។

សូមបញ្ជាក់ថា ក្រៅពីសហរដ្ឋអាមេរិក ទីផ្សារបណ្តាប្រទេសនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅថា RCEP ដែលមានសមាជិក ១៥ប្រទេស រួមមាន ប្រទេសអាស៊ាន ១០ និងប្រទេសដៃគូ ៥ គឺ ចិន,ជប៉ុន, កូរ៉េខាងត្បូង,អូស្ត្រាលី, និងនូវែលសេឡង់ គឺជាដៃគូពាណិជ្ជកម្មរបស់កម្ពុជាឈរលំដាប់ទី២ ដែលមានចំណែកទីផ្សារ ៣០,៣៤ ភាគរយនៃការនាំចេញសរុប ដែលមានចំនួន ២១,១៣ ពាន់លានដុល្លារអាមេរិក។​អត្ថបទ៖ ធូ វិរៈ

 

អត្ថបទដែលទាក់ទង

អ.ស.ហ ដាក់ចេញ Portal ដើម្បីកែលម្អសេវាហិរញ្ញវត្ថុ និងកាត់បន្ថយ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា
2026/08/31 01:53:39 pm        1
អ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
2026/08/31 01:10:21 pm        1
រដ្ឋមន្រ្ដីក្រសួងអប់រំដឹកនាំប្រជុំឆ្លើយតបនឹងបាតុភាពមិនប្រក្រតីជុំវិញការប្រឡងបាក់ឌុប ខណៈលទ្ធផលប្រឡងនៅភ្នំពេញ និងបណ្ដាខេត្តនឹងប្រកាសនៅថ្ងៃទី២ ខែកញ្ញា ខាងមុខនេះ
2026/08/31 12:55:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ.ស.ហ ដាក់ចេញ Portal ដើម្បីកែលម្អសេវាហិរញ្ញវត្ថុ និងកាត់បន្ថយ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

2026/08/31 01:53:39 pm
​អ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
2026/08/31 01:10:21 pm
​ឯកឧត្តម អ៊ុក សិទ្ធិជាតិ ទទួលបានការគាំទ្រជាឯកច្ឆ័ន្ទ ធ្វើជាប្រធាន​សហព័ន្ធ​កីឡា​បាល់បោះ​កម្ពុជា អាណត្តិទី៩
2026/08/31 12:57:40 pm
​រដ្ឋមន្រ្ដីក្រសួងអប់រំដឹកនាំប្រជុំឆ្លើយតបនឹងបាតុភាពមិនប្រក្រតីជុំវិញការប្រឡងបាក់ឌុប ខណៈលទ្ធផលប្រឡងនៅភ្នំពេញ និងបណ្ដាខេត្តនឹងប្រកាសនៅថ្ងៃទី២ ខែកញ្ញា ខាងមុខនេះ
2026/08/31 12:55:44 pm
​មន្រ្តីជំនាញបញ្ជាក់ពីការហក់ឡើងកម្ពស់ទឹកស្ទឹងសង្កែ និងអំពាវនាវឱ្យពលរដ្ឋរស់នៅតាមបណ្តោយស្ទឹងបង្កើនការប្រុងប្រយ័ត្ន
2026/08/31 12:51:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/31 12:23:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/28 11:33:44 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/31 10:15:26 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm