ពិព័រណ៍ផលិតផលក្នុងស្រុក «ភូមិមួយ ផលិតផលមួយ» ត្រូវបាន​បង្ហាញ​ជូន​ប្រជាពលរដ្ឋ​ក្នុងខេត្តកំពង់ឆ្នាំង

2026/08/31 12:28:23 pm        90

ពិព័រណ៍ « ផលិតផលក្នុងស្រុក ភូមិមួយផលិតផលមួយ»ត្រូវបានធ្វើឡើងនៅខេត្តកំពង់ឆ្នាំង កាលពីរាត្រីថ្ងៃ២៩ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងលោក យ៉ង់ ភារម្យ អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្ភភាពជុំវិញខេត្ត អាជ្ញាធរក្រុងស្រុក សហគ្រាសធុនតូច និងមធ្យម (SME) មកពីបណ្តាខេត្តនិងរាជធានីផងដែរ ។

លោក យ៉ង់ ភារម្យ អភិបាលរងខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ការរៀបចំពិព័រណ៍ «ផលិតផលក្នុងស្រុក ភូមិមួយផលិតផលមួយ» គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការបង្ហាញ និងផ្សព្វផ្សាយពីសក្តានុពលផលិតផលក្នុងស្រុករបស់ខេត្តកំពង់ឆ្នាំង ទៅកាន់ទីផ្សារអោយកាន់តែធំទូលំទូលាយ ទាំងក្នុង និងក្រៅប្រទេស ។ ពិពណ៌នេះ មិនត្រឹមតែជាការបង្កើតឱកាសទីផ្សារសម្រាប់សិប្បកម្ម និងផលិតផលប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងជំរុញសេដ្ឋកិច្ចសហគមន៍ ជួយបង្កើតការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានអោយកាន់តែប្រសើរឡើងថែមទៀត ។

ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការចលនាភូមិមួយផលិតផលមួយ មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងសិប្បករទាំងអស់ ដែលបានរួមសហការរៀបចំព្រឹត្តិការណ៍នេះឱ្យប្រព្រឹត្តទៅដោយជោគជ័យ។ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមគាំទ្រ និងទិញផលិតផលខ្មែរ ឱ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តដល់ស្នាដៃកូនខ្មែរ និងរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។ ភូមិមួយផលិតផលមួយគឺជាចលនារស់រវើកមួយសម្រាប់ជំរុញនិងបង្កើននូវជីវភាពសេដ្ឋកិច្ចរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសក៏ដូចជានៅក្នុងខេត្ត ងើបផុតពីភាពក្រីក្រ និងជួយឱ្យគាត់ ចេះពង្រឹងសមត្ថភាព និងបង្កើនសមត្ថភាពសម្រាប់ផលិត នៅអ្វីមួយដែលគាត់អាចផលិតបាន។

ឯកឧត្ដមបន្តថា ភូមិ១ផលិតផល១ គឺជាផលិតផលដែលផលិតឡើងដោយប្រជាជនតាមភូមិឋានមួយឬច្រើន ឆ្លុះបញ្ចាំងពីលក្ខណៈវប្បធម៌ប្រពៃណីតាមបែបបុរាណ និងតាមបែបសម័យទំនើប ដែលផ្ដល់ នូវកិត្យានុភាព ហើយជលិតផលទាំងនោះមានសក្តានុពល ពង្រឹងពង្រីកបានបរិមាណគុណភាព និង សោភណ្ឌភាព និងត្រូវបានទទួលការយល់ព្រមចុះបញ្ជីរដោយ​គណៈកម្មការជាតិ​ជំរុញចលនាភូមិ១ផលិតផល១ ។

ពិព័រណ៍ផលិតផលក្នុងស្រុក «ភូមិមួយផលិតផលមួយ» ខេត្តកំពង់ឆ្នាំង ឆ្នាំ២០២៦ មានការតាំងបង្ហាញផលិតផលសក្តានុពលជាច្រើនរួមមានក្រមាបន្លែសុវត្ថិភាព ផលិតផលកែច្នៃ និងម្ហូបអាហារប្រចាំតំបន់ល្បីៗជាច្រើនមុខ ដែលឆ្លុះបញ្ចាំងពីភាពវៃឆ្លាត ការច្នៃប្រឌិត និងសមត្ថភាពផលិតរបស់ប្រជាសហគមន៍ក្នុងខេត្តកំពង់ឆ្នាំង ៕ កាំង ហុងវាស្នា 


អត្ថបទដែលទាក់ទង

អ.ស.ហ ដាក់ចេញ Portal ដើម្បីកែលម្អសេវាហិរញ្ញវត្ថុ និងកាត់បន្ថយ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា
2026/08/31 01:53:39 pm        1
អ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
2026/08/31 01:10:21 pm        1
រដ្ឋមន្រ្ដីក្រសួងអប់រំដឹកនាំប្រជុំឆ្លើយតបនឹងបាតុភាពមិនប្រក្រតីជុំវិញការប្រឡងបាក់ឌុប ខណៈលទ្ធផលប្រឡងនៅភ្នំពេញ និងបណ្ដាខេត្តនឹងប្រកាសនៅថ្ងៃទី២ ខែកញ្ញា ខាងមុខនេះ
2026/08/31 12:55:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឡាយហ្វដាក់គោលដៅខ្ពស់ក្នុងនៃលីគរដូវកាលថ្មី ក្រោយយកឈ្នះភ្នំពេញក្រោន លើកពាន​ KCC Pre-Season Cup

2026/08/31 02:11:22 pm
​អ.ស.ហ ដាក់ចេញ Portal ដើម្បីកែលម្អសេវាហិរញ្ញវត្ថុ និងកាត់បន្ថយ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា
2026/08/31 01:53:39 pm
​អ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
2026/08/31 01:10:21 pm
​ឯកឧត្តម អ៊ុក សិទ្ធិជាតិ ទទួលបានការគាំទ្រជាឯកច្ឆ័ន្ទ ធ្វើជាប្រធាន​សហព័ន្ធ​កីឡា​បាល់បោះ​កម្ពុជា អាណត្តិទី៩
2026/08/31 12:57:40 pm
​រដ្ឋមន្រ្ដីក្រសួងអប់រំដឹកនាំប្រជុំឆ្លើយតបនឹងបាតុភាពមិនប្រក្រតីជុំវិញការប្រឡងបាក់ឌុប ខណៈលទ្ធផលប្រឡងនៅភ្នំពេញ និងបណ្ដាខេត្តនឹងប្រកាសនៅថ្ងៃទី២ ខែកញ្ញា ខាងមុខនេះ
2026/08/31 12:55:44 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/31 12:23:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/28 11:33:44 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/31 10:15:26 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm