អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ កំពុងជំរុញអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ដើម្បីកែលម្អសេវាកម្មហិរញ្ញវត្ថុឱ្យកាន់ តែមានភាពងាយស្រួល រហ័ស និងមានប្រសិទ្ធភាព និងក៏ជាការចូលរួមកាត់បន្ថយឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការបង្កើនទំនុកចិត្ត ដល់អតិថិជនផងដែរ។
បច្ចេកវិទ្យាហិរញ្ញវត្ថុ គឺជាការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើតធ្វើឱ្យប្រសើរឡើង ឬធ្វើស្វ័យប្រវត្តិកម្មលើសេវាកម្មហិរញ្ញវត្ថុ និងធនាគារ តាមរយៈជួយដល់ការទូទាត់ ការដាក់ប្រាក់កម្ចី ការវិនិយោគ និងការគ្រប់គ្រងប្រាក់កាន់មានភាពងាយស្រួល រហ័ស និងមានសុវត្ថិភាពជាងមុន។ ជុំវិញបញ្ហានេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវ “គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨” ដែលមានចក្ខុវិស័យរយៈពេលវែង “អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់បរិយា- បន្នហិរញ្ញវត្ថុ ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងការជំរុញ នវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមា ពីបរិវត្តកម្ម ឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ។

ទាក់ទិនបច្ចេកវិទ្យាហិរញ្ញវត្ថុនេះដែរ, ឯកឧត្តម សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លើកឡើងថា ការអភិវឌ្ឍនិងនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ ព្រមទាំងការធ្វើបរិវត្ត កម្មឌីជីថល ទាមទារនូវកិច្ចសហប្រតិបត្តិការរវាងគ្រប់តួអង្គសង្គម ក្នុងប្រព័ន្ធអេកូឡូស៊ី ដែលក្នុងនោះរួមបញ្ចូលទាំងវិស័យឯកជន ដោយផ្តោតលើការអភិវឌ្ឍ និងនវានុវត្តន៍ផលិតផល និងសេវាក្នុងទីផ្សារ ក៏ដូចជាការអភិវឌ្ឍសមត្ថភាព ក្នុងនោះ អ.ស.ហ. គឺជា អាជ្ញាធរឯករាជ្យ ដែលត្រូវបានបង្កើតដោយច្បាប់ ២០២១ ដោយធ្វើសមាហរណកម្មយន្តការនៃការគ្រប់គ្រង និងនៅក្នុងឆ្នាំ២០២១ ដោយធ្វើសមាហរណកម្មយន្តការនៃការគ្រប់គ្រង និងការត្រួតពិនិត្យលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារ រួមទាំង “ការលើកកម្ពស់ការ អភិវឌ្ឍនិងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ”។
ឯកឧត្តម បន្តថា ជុំវិញបច្ចេកវិទ្យាហិរញ្ញវត្ថុនេះ អ.ស.ហ. បានដាក់ចេញនូវ Portal ដែលទាមទារឱ្យអ្នកពាក់ព័ន្ធសិក្សាបន្ថែម ដើម្បីទទួលបានព័ត៌មានកាន់តែច្រើន ដើម្បីកាត់បន្ថយហានីភ័យការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យបានជាអតិបបរមា ក្នុងនោះ ក្រោមគម្រោងនៃការគ្រប់គ្រងហានីភ័យបច្ចេកវិទ្យានេះដែរ, អ.ស.ហ. ក៏បានផ្សព្វផ្សាយជាមាតិការជូនដល់សាធារណជន ដើម្បីឱ្យ មានការប្រុងប្រយ័ត្ន នូវប្រភេទនៃការឆបោកផ្សេងៗ ហើយតាមរយៈនេះក៏ការចូលរួមបង្កើនទំនុកចិត្តដល់អតិថិជនផងដែរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុម ប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លើកឡើងក្នុងវេទិកាបរធនបាលកិច្ចឆ្នាំ២០២៦ ថ្មីៗនេះថា បច្ចេកវិទ្យាឌីជីថលបាន ក្លាយជាផ្នែកមួយដ៏សំខាន់នៃការរស់នៅ ការរៀនសូត្រ ការប្រកបអាជីវកម្ម និងការផ្តល់សេវាសាធារណៈជូនធុរជន ក៏ដូចជាជូន ប្រជាជនទូទៅក្នុងយុគសម័យទំនើបនេះ ពោលគឺបច្ចេកវិទ្យាឌីជីថល បានចាក់ស្រេះក្នុងគ្រប់សកម្មភាពសង្គម-សេដ្ឋកិច្ច, ហើយបាន ក្លាយជាកាតាលីករដ៏សំខាន់ និងមិនអាចខ្វះបាន ក្នុងការជំរុញនវានុវត្តន៍ និងកំណើន ក៏ដូចជាការពង្រឹងភាពធន់នៃសេដ្ឋកិច្ច។
ទាក់ទងបទល្មើសអនឡាញវិញ, រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តខ្ពស់ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី នាយករដ្ឋ មន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ និងបានការដាក់ចេញនូវ "ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា" ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី
