Ollie Watkins ផ្លាស់ទៅ Al-Hilal ផ្លូវការក្នុងតម្លៃផ្ទេរ ៥១ លានផោន

2026/08/31 02:53:23 pm        79

ខ្សែប្រយុទ្ធអង់គ្លេស Ollie Watkins បានសម្រេចការផ្ទេររបស់ខ្លួនពី Aston Villa ទៅក្លិបអារ៉ាប៊ីសាអូឌីត Al-Hilal ជាផ្លូវការ ក្នុងតម្លៃប្រមាណ ៥១ លានផោន ជាមួយកិច្ចសន្យារយៈពេល ៣ ឆ្នាំ។

កីឡាករវ័យ ៣០ ឆ្នាំរូបនេះ បាននិយាយថា ខ្លួនមិនដែលគិត ឬមានបំណងឱ្យអាជីពរបស់ខ្លួននៅ Aston Villa បញ្ចប់ក្នុងរបៀបបែបនេះឡើយ។

Watkins គឺជាអ្នកស៊ុតបញ្ចូលទីបានច្រើនបំផុតរបស់ Aston Villa ក្នុងប្រវត្តិសាស្ត្រ Premier League ដោយរកបាន ៩១ គ្រាប់។ ការចាកចេញរបស់គេកើតឡើង បន្ទាប់ពី Watkins មិនបានចូលរួមក្នុងការប្រកួតបើករដូវកាល Premier League របស់ Villa ទល់នឹង Brighton កាលពីចុងសប្តាហ៍មុន។

ក្នុងរយៈពេល ៦ ឆ្នាំនៅ Aston Villa, Watkins បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរីកចម្រើនរបស់ក្លិប ក្រោមការដឹកនាំរបស់លោក Unai Emery។ Villa បានក្លាយជាក្រុមដែលប្រជែងតំបន់ Top6 ជាប្រចាំ និងថែមទាំងបានឈ្នះជើងឯក Europa League ដែលជាពានរង្វាន់អឺរ៉ុបលើកដំបូងរបស់ក្លិបក្នុងរយៈពេល ៤៤ ឆ្នាំ។

នៅ Al-Hilal, Watkins នឹងចូលរួមជាមួយខ្សែបម្រើស្លាបសញ្ជាតិហូឡង់ Crysencio Summerville ដែលបានចាកចេញពី West Ham បន្ទាប់ពីក្លិបត្រូវកាត់ចេញពី Premier League។

ជាមួយគ្នានេះ ខ្សែបម្រើស្លាបរបស់ Arsenal, Gabriel Martinelli ក៏ត្រូវបានរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃអង្គារនេះដែរ ដើម្បីធ្វើតេស្តសុខភាព មុនពេលសម្រេចការផ្ទេរទៅ Al-Hilal ផងដែរ៕ អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

Martinez ចាកចេញពី Aston Villa ចូលរួមជាមួយ Chelsea ក្លាយជាការផ្ទេរទី ៨ រវាង​ក្លិបទាំងពីរ​រយៈពេល ៤ឆ្នាំ
2026/08/31 03:12:09 pm        1
Ollie Watkins ផ្លាស់ទៅ Al-Hilal ផ្លូវការក្នុងតម្លៃផ្ទេរ ៥១ លានផោន
2026/08/31 02:53:23 pm        1
ឡាយហ្វដាក់គោលដៅខ្ពស់ក្នុងនៃលីគរដូវកាលថ្មី ក្រោយយកឈ្នះភ្នំពេញក្រោន លើកពាន​ KCC Pre-Season Cup
2026/08/31 02:11:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វិមានក្រឹមឡាំង៖ លោក PUTIN នឹងបង្ហាញជំហររបស់រុស្ស៊ីចំពោះបំណងរបស់អាមេនី ក្នុងការចូលរួមជាមួយ EU

2026/08/31 05:04:48 pm
​ថ្នាក់ដឹកនាំ នាំយកអំណោយស្បៀងអាហារ និងថវិកា ទៅឧបត្ថម្ភជូនកងកម្លាំងប្រដាប់អាវុធឈរជើងការពារព្រំដែនក្នុងខេត្តព្រះវិហារ!
2026/08/31 04:51:44 pm
​សត្វព្រៃច្រើនប្រភេទ កំពុង​មាន​វត្ត​មាន​ក្នុងព្រៃសង្ឃសហគមន៍រុក្ខាវ័ន ក្រោម​កិច្ចអភិរក្ស​ដោយ​យក​ចិត្ត​ទុកដាក់
2026/08/31 04:44:06 pm
​ក្រសួងការបរទេសអ៊ីរ៉ង់៖ សហរដ្ឋអាមេរិកគឺជាកត្តាតែមួយគត់ដែលធ្វើឲ្យស្ថានការណ៍នៅច្រកសមុទ្រហ័រមូសអស្ថិរភាព
2026/08/31 04:42:32 pm
​សមាជិកសភាអ៊ីរ៉ង់ព្រមានសងសឹកអាមេរិកចំពោះ ការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ា
2026/08/31 04:41:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/31 12:23:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/28 11:33:44 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/31 04:24:57 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm