Martinez ចាកចេញពី Aston Villa ចូលរួមជាមួយ Chelsea ក្លាយជាការផ្ទេរទី ៨ រវាង​ក្លិបទាំងពីរ​រយៈពេល ៤ឆ្នាំ

2026/08/31 03:12:09 pm        132

ក្លិបតោខៀវ Chelsea បានបញ្ជាក់ពីការចុះហត្ថលេខានាំយកអ្នកចាំទីអាហ្សង់ទីន Emiliano Martínez ពី Aston Villa ក្នុងតម្លៃប្រមាណ ៧.៥លានផោន ដែលធ្វើឱ្យការផ្ទេររវាងក្លិបទាំងពីរកើនឡើងដល់ ៨លើកក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ។

អ្នកចាំទីវ័យ ៣៣ឆ្នាំ ដែលជាសមាជិកជួយអាហ្សង់ទីនឈ្នះជើងឯកបាល់ទាត់ពិភពលោក ២០២២ នៅកាតាបានផ្លាស់ទៅកាន់ Stamford Bridge ជាមួយកិច្ចសន្យារយៈពេល ៣ឆ្នាំ និងបានបង្ហាញខ្លួនប្រកួតដំបូងផងដែរឱ្យ Chelsea ក្នុងជ័យជំនះ ៤-៣ លើ Brighton យប់ថ្ងៃអាទិត្យម្សិលមិញនេះ។

Martínez ដែលជាអតីតអ្នកចាំទីរបស់ Arsenal បានចូលរួមជាមួយ Aston Villa ក្នុងឆ្នាំ ២០២០ ហើយបានបង្ហាញខ្លួនសរុប ២៥៦ប្រកួត សម្រាប់ក្លិប និងបានជួយ Villa ឈ្នះពាន Europa League កាលពីរដូវកាលមុនផងដែរ។

ការផ្ទេរ Martínez មក Chelsea កើតឡើងបន្ទាប់ពី Nicolas Jackson បានផ្លាស់ពី Chelsea ទៅ Aston Villa កាលពីសប្ដាហ៍មុន។

តាមរយៈការផ្ទេរទាំងនេះ Chelsea និង Aston Villa បានក្លាយជាក្លិប Premier League ពីរដែលមានការផ្លាស់ប្តូរកីឡាករគ្នាច្រើនជាងគេ ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ ដោយរាប់បញ្ចូលទាំងការផ្ទេរអចិន្ត្រៃយ៍ និងការខ្ចីជើង។

ទំនាក់ទំនងផ្ទេរកីឡាកររវាងក្លិបទាំងពីរចាប់ផ្តើមកាន់តែសកម្ម បន្ទាប់ពីក្រុមហ៊ុន BlueCo ចូលកាន់កាប់ Chelsea ក្នុងឆ្នាំ ២០២២។ នៅរដូវក្តៅឆ្នាំនោះ Chelsea បានចុះហត្ថលេខានាំយក Carney Chukwuemeka ពី Aston Villa ក្នុងតម្លៃ ២០លានផោន។

បន្ទាប់មក កីឡាករជាច្រើនទៀតបានផ្លាស់ប្តូររវាងក្លិបទាំងពីរ ដូចជា Ian Maatsen ទៅ Villa ក្នុងតម្លៃ ៣៧.៥លានផោន, Omari Kellyman ទៅ Chelsea ក្នុងតម្លៃ ១៩លានផោន និង Axel Disasi ទៅ Villa ក្នុងលក្ខខណ្ឌខ្ចីជើង ដែលមានថ្លៃខ្ចីប្រមាណ ៥លានផោន។

សម្រាប់តែរដូវក្តៅនេះ Chelsea និង Aston Villa បានធ្វើកិច្ចព្រមព្រៀងគ្នារហូតដល់ ៤លើក រួមមាន Morgan Rogers បានផ្លាស់ទៅ Chelsea ក្នុងតម្លៃដ៏ខ្ពស់ប្រមាណ ១១៧លានផោន ខណៈ Alejandro Garnacho បានចូលរួមជាមួយ Aston Villa ក្នុងលក្ខខណ្ឌខ្ចីជើង និងអាចទិញផ្តាច់ដែលអាស្រ័យលើលក្ខខណ្ឌមួយចំនួន ហើយតម្លៃសរុបអាចឈានដល់ប្រមាណ ៤៣លានផោន។

ចាប់តាំងពីឆ្នាំ ២០២២ មក Chelsea បានចំណាយប្រាក់សរុបប្រមាណ ១៦៣.៥លានផោន ដើម្បីទិញកីឡាករពី Aston Villa។

ចំណែក Aston Villa វិញ បានចំណាយប្រមាណ ១០២.៥លានផោន លើកីឡាកររបស់ Chelsea ដោយរាប់បញ្ចូលទាំងថ្លៃខ្ចីជើងរបស់ Axel Disasi ផងដែរ។

ចំនួននេះអាចកើនដល់ ១៥០.៥លានផោន ប្រសិនបើលក្ខខណ្ឌមួយចំនួនក្នុងកិច្ចសន្យារបស់ Garnacho ត្រូវបានបំពេញ ហើយការផ្ទេររបស់គេត្រូវបានធ្វើជាអចិន្ត្រៃយ៍៕ អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

Martinez ចាកចេញពី Aston Villa ចូលរួមជាមួយ Chelsea ក្លាយជាការផ្ទេរទី ៨ រវាង​ក្លិបទាំងពីរ​រយៈពេល ៤ឆ្នាំ
2026/08/31 03:12:09 pm        1
Ollie Watkins ផ្លាស់ទៅ Al-Hilal ផ្លូវការក្នុងតម្លៃផ្ទេរ ៥១ លានផោន
2026/08/31 02:53:23 pm        1
ឡាយហ្វដាក់គោលដៅខ្ពស់ក្នុងនៃលីគរដូវកាលថ្មី ក្រោយយកឈ្នះភ្នំពេញក្រោន លើកពាន​ KCC Pre-Season Cup
2026/08/31 02:11:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វិមានក្រឹមឡាំង៖ លោក PUTIN នឹងបង្ហាញជំហររបស់រុស្ស៊ីចំពោះបំណងរបស់អាមេនី ក្នុងការចូលរួមជាមួយ EU

2026/08/31 05:04:48 pm
​ថ្នាក់ដឹកនាំ នាំយកអំណោយស្បៀងអាហារ និងថវិកា ទៅឧបត្ថម្ភជូនកងកម្លាំងប្រដាប់អាវុធឈរជើងការពារព្រំដែនក្នុងខេត្តព្រះវិហារ!
2026/08/31 04:51:44 pm
​សត្វព្រៃច្រើនប្រភេទ កំពុង​មាន​វត្ត​មាន​ក្នុងព្រៃសង្ឃសហគមន៍រុក្ខាវ័ន ក្រោម​កិច្ចអភិរក្ស​ដោយ​យក​ចិត្ត​ទុកដាក់
2026/08/31 04:44:06 pm
​ក្រសួងការបរទេសអ៊ីរ៉ង់៖ សហរដ្ឋអាមេរិកគឺជាកត្តាតែមួយគត់ដែលធ្វើឲ្យស្ថានការណ៍នៅច្រកសមុទ្រហ័រមូសអស្ថិរភាព
2026/08/31 04:42:32 pm
​សមាជិកសភាអ៊ីរ៉ង់ព្រមានសងសឹកអាមេរិកចំពោះ ការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ា
2026/08/31 04:41:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/31 12:23:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/28 11:33:44 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/31 04:24:57 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm