សម្តេចតេជោ ហ៊ុន សែន ស្នើដល់លោកជំទាវTammy Duckworth សមាជិកព្រឹទ្ធសភាអាមេរិក ជំរុញបន្ថែមនូវការវិនិយោគរបស់អាមេរិកនៅកម្ពុជា

2022/05/12 04:41:40 pm        631

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ថាមមី ដាកវើក (Tammy Duckworth) សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក។  

នៅក្នុងជំនួបនេះ លោកជំទាវ សមាជិកព្រឹទ្ធសភាអាមេរិក បានឆ្លៀតចូលរួមរំលែកនូវមរណទុក្ខជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាក្រុមគ្រួសារ និងសាច់ញាតិ ចំពោះការទទួលមរណភាពរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង។ ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីស្ថានភាពលំបាករបស់កម្ពុជាពីអតីតកាល និងភាពរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្នក្រោយបិទបញ្ចប់ទាំងស្រុងនូវភ្លើងសង្គ្រាមនាឆ្នាំ១៩៩៨។

សម្តេចតេជោ បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ក្រោមការដឹកនាំរាជរដ្ឋាភិបាលដោយសម្តេច គឺជាពេលដែលមានភាពល្អប្រសើរបំផុត បើធៀបនឹងអតីតកាល។ ជាពិសេសមុនទសវត្សរ៍ឆ្នាំ៧០ មានភាពរកាំរកូស រហូតដល់ការដុតស្ថានទូត កាត់ផ្តាច់ទំនាក់ទំនងការទូតមួយរយៈពេលខ្លី ហើយក៏ឈានដល់ការកាត់ផ្តាច់ទាំងស្រុងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

សម្តេចតេជោបានរំលឹកពីការស្វែងស្វែង និងជួយជ្រោមជ្រែងរបស់សម្តេច ដើម្បីឱ្យស្ថានទូតអាមេរិកមានទីតាំងស្ថានទូតមួយច្បាស់លាស់នៅក្បែវត្តភ្នំ ភ្នំពេញ។ ចំណុចនេះ ជាការបង្ហាញឱ្យឃើញនូវកិច្ចប្រឹងប្រែងមួយរបស់សម្តេចក្នុងការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចផងដែរ ពីភាពល្អប្រសើរនៃទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងអាមេរិក។ ក្នុងនៅឆ្នាំ២០២១ បើទោះបីពិភពលោកជួបវិបត្តិជំងឺកូវីដ១៩ តែទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានកំណើនប្រមាណ ៣០ភាគរយ ហើយត្រីមាសទី១ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានកំណើនរហូតដល់ប្រមាណ ៤០ភាគរយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរពីស្ថានបរិយាកាសវិនិយោគ ដែលកាន់តែមានភាពល្អប្រសើរនៅកម្ពុជា។ ភាពល្អប្រសើរនៃបរិយាកាសវិនិយោគនេះ បានធ្វើឱ្យក្រុមហ៊ុនរបស់អាមេរិកជាច្រើនកំពុងវិនិយោគនៅកម្ពុជា។ ពាក់ព័ន្ធការវិនិយោគនេះ សម្តេចតេជោ បានស្នើដល់លោកជំទាវសមាជិកព្រឹទ្ធសភាអាមេរិក ជួយជំរុញបន្ថែមនូវការវិនិយោគរបស់អាមេរិកទៅកាន់កម្ពុជា។ ជាមួយគ្នានេះ កម្ពុជា ក៏បានសហការយ៉ាងល្អជាមួយសហរដ្ឋអាមេរិក ក្នុងរុករកអដ្ឋិធាតុរបស់ទាហានអាមេរិក ដែលបានស្លាប់ក្នុងសម័យសង្គ្រាម ដែលមកដល់ពេលនេះនៅសល់សពប្រមាណ ៤៩ករណីទៀតប៉ុណ្ណោះ។

ក្រៅតែពីលើនូវការវិវឌ្ឍន៍ល្អប្រសើរនៃទំនាក់ទំនងទ្វេភាគីហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ពីការបោះឆ្នោតប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី ទៅលើប្រទេសអ៊ុយក្រែន នៅអង្គការសហប្រជាជាតិ។ ការលើកឡើងនូវបញ្ហាខាងលើនេះ សម្តេចតេជោចង់លើកបង្ហាញនូវភាពល្អប្រសើរនៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ដែលកើតចេញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចផ្ទាល់។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរនូវបញ្ហាមួយចំនួន ដែលនាំឱ្យរំខានដល់ការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។ បញ្ហាដែលសម្តេចចាត់ទុកថា ជាការខ្វែងគំនិតគ្នារវាងកម្ពុជា និងអាមេរិកនោះ មានដូចជាកិច្ចព្រមព្រៀងបញ្ជូនពលរដ្ឋខ្មែរត្រឡប់ចូលប្រទេសពេលបានប្រព្រឹត្តទោស, ការដាក់លក្ខខណ្ឌសម្រាប់ទិដ្ឋាការរបស់មន្ត្រីការទូតជាដើម។ សម្តេចតេជោ បានស្នើអោយលោកជំទាវសមាជិកព្រឹទ្ធសភាអាមេរិក ពិចារណាសម្របសម្រួលលើបញ្ហានេះ។

ជាការឆ្លើយតប លោកជំទាវ ស្រីសមាជិកព្រឹទ្ធសភាអាមេរិក បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានបើកបង្ហាញនូវសមានចិត្តក្នុងការធ្វើទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិក។ លោកជំទាវ ក៏បានថ្លែងអំណរគុណកម្ពុជា ដែលបានចូលរួមបោះឆ្នោតប្រឆាំងការឈ្លានពានរបស់រុស្ស៉ី។

លោកជំទាវ ក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានអាស៊ាន បានប្រឹងប្រែងក្នុងការដោះស្រាយបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ា។

លោកជំទាវ ក៏បានកត់សម្គាល់ដែរថា បច្ចុប្បន្នមានក្រុមហ៊ុនរបស់អាមេរិកជាច្រើនកំពុងវិនិយោគ និងដំណើរការអាជីវកម្មនៅកម្ពុជា។ លោកជំទាវ បានមើលឃើញថា កម្ពុជា និងអាមេរិក មានឱកាសពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគកាន់តែប្រសើរថែមទៀត។ លោកជំទាវ ក៏បានសន្យាជួយជំរុញអ្នកវិនិយោគរបស់អាមេរិក មកកាន់កម្ពុជាថែមទៀតផងដែរ។

នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញលោកជំទាវសមាជិកព្រឹទ្ធសភាអាមេរិក មកទស្សនកិច្ចនៅកម្ពុជា ហើយសម្តេចទន្ទឹងរង់ចាំស្វាគមន៍វត្តមានរបស់លោកជំទាវនាពេលខាងមុខ។

នៅក្នុងឱកាសនេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានឆ្លៀតបញ្ជាក់ពីបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋានទ័ពរាមផងដែរ។ សម្តេចតេជោ បានគូសបញ្ជាក់ថា កំពង់ផែរាម គឺជាអភិវឌ្ឍន៍ ដើម្បីពង្រឹងសមត្ថភាពវិស័យការពារជាតិរបស់កម្ពុជា មិនមែនបម្រើឱ្យទ័ពបរទេសណាមួយនោះឡើយ។ សម្តេចតេជោ បានលើកឡើងទៀតថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា បានចែងយ៉ាងច្បាស់មិនឱ្យមានទ័ពបរទេសលើទឹកដីខ្លួន ហើយកងទ័ពកម្ពុជា ក៏មិនចេញប្រតិបត្តិការនៅប្រទេសដទៃនោះដែរ លើកលែងតែប្រតិបត្តិការរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិប៉ុណ្ណោះ។

សម្តេចតេជោបានបញ្ជាក់ថាប្រទេសយើងមិននៅក្រោមប្រទេសណាមួយទេ ប្រទេសយើងឯករាជ្យ មានអធិបតេយ្យភាព។ ដូច្នេះយើងមិនត្រូវការកងទ័ពបរទេសនៅលើទឹកដីកម្ពុជាឡើយ។ មិនថាកងទ័ពចិន ឬកងទ័ពប្រទេសណាក៏ដោយ។ សម្តេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្នកំពង់ផែខេត្តព្រះសីហនុ បានស្វាគមន៍នាវាចិន អាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី ដែលចូលចតនៅផែរបស់កម្ពុជា ដោយមិនមានការរើសអើងនោះឡើយ។

សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជា នឹងរៀបចំយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃ២១ ខែឧសភា ហើយការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ដោយមានគណបក្សចំនួន ១៧ចូលរួមប្រកួតប្រជែង។ សម្តេចតេជោ បានអះអាងថា នេះជាដំណើរការដ៏ល្អប្រសើរនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm