នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ណែនាំ​កម្លាំង​ជំនាញ​ពង្រឹង​កិច្ច​សហការ​ជាមួយ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ ដើម្បីទប់ស្កាត់ និងបង្រ្កាបខ្សែបណ្តាញជួញដូរគ្រឿងញៀន

2026/08/31 04:32:01 pm        154

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បាន​ណែ​នាំ​កម្លាំង​ជំនាញ​ពង្រឹង​កិច្ច​សហការ​ឱ្យ​បាន​ជិត​ស្និទ្ធ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ទាំង​ថ្នាក់ជាតិ និងអន្តរជាតិ (ច្រកទ្វារព្រំដែនគោក ទឹក និងផ្លូវអាកាស) ក្នុងការផ្លាស់​ប្តូរ​ព័ត៌មាន​សម្ងាត់ ដើម្បីទប់ស្កាត់ និងបង្រ្កាបខ្សែបណ្តាញជួញដូរគ្រឿងញៀន ដោយមិនលើកលែង សំដៅ​ធានា​សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិ។ ជាមួយគ្នានេះ ការពង្រឹងវិន័យ ក្រម​សីលធម៌ ជំនាញ វិជ្ជាជីវៈ រួមនិងការកសាងសមត្ថភាពតាមរយៈវគ្គបណ្តុះបណ្តាល គឺជា​កត្តា​សំខាន់​មិន​អាចខ្វះបាន។

ការណែនាំនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើក​ទិស​ដៅ​ការ​ងារ​អនុវត្ត​បន្ត​សម្រាប់ខែកញ្ញា ឆ្នាំ២០២៦ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦។

កិច្ចប្រ​ជុំនេះ ប្រារព្ធធ្វើនៅសាលប្រជុំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ សំ សម្បត្តិ ប្រធានលេខាធិការដ្ឋាន នៃនាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌, លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ នាយករងមន្ទីរ, លោក លោកស្រីវរសេនីយ៍ នាយ នាយរងការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

បន្ទាប់​ពីបានស្តាប់របាយការណ៍បូកសរុបលទ្ធផលការងារខែសីហា រួចមក ឯកឧត្តម ឧត្តម​សេនីយ៍​ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានថ្លែងនូវការកោតសរសើរ និង​វាយ​​តម្លៃខ្ពស់ចំពោះស្មារតីលះបង់ ប្រកបដោយទំនួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រី​នគរបាល​ជាតិ​ទាំងអស់ ចំណុះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានខិតខំ​ប្រឹង​ប្រែង​យ៉ាង​សកម្ម​ក្នុង​ការស្រាវជ្រាវ បង្ក្រាប និងទប់ស្កាត់​បទ​ល្មើស​គ្រឿង​ញៀន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​នា​ពេល​កន្លង​មក​។ ជាពីសេសបានស្រាវជ្រាវ និងបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន និង​ការ​លួចលាក់កែច្នៃសារធាតុញៀន ដោយចាប់ខ្លួនជនសង្ស័យ និងចាប់​យក​វត្ថុ​តាង​សារធាតុ​ញៀន​បាន​ជាច្រើនគីឡូក្រាម បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក នាយកមន្ទីរ ក៏មិនភ្លេចណែនាំឱ្យកម្លាំងជំនាញបង្កើនការងារអប់រំ ផ្សព្វ​ផ្សាយ ដោយសហការជាមួយភាគីពាក់ព័ន្ធ ជំរុញ​ការ​ផ្សព្វ​ផ្សាយ​អំពី​គ្រោះ​ថ្នាក់​នៃ​គ្រឿង​ញៀន​ដល់​ស​ហគមន៍ សាលារៀន និងស្រទាប់យុវវ័យ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​កង​កម្លាំងទាំងអស់ ត្រូវបន្តស្មារតីប្រុងប្រយ័ត្នខ្ពស់ និងបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ក្នុង​ការ​បង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿង ដើម្បីធានាសន្តិសុខ សុវត្ថិភាព និង​ភាព​សុខ​សាន្ត​ជូន​ប្រជា​ពលរដ្ឋ និងសង្គមជាតិ៕

អត្ថបទដែលទាក់ទង

គោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
2026/08/31 06:27:54 pm        1
ក្រសួងបរិស្ថាននិងUNDP ប្តេជ្ញារួមគ្នាពង្រឹងពជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង និងរឹងមាំក្នុងការការពារបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា
2026/08/31 06:21:36 pm        1
ផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ
2026/08/31 06:10:42 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់ ជំរុញឱ្យ​អនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌយ៉ាង​ពេញលេញ និងមិនលម្អៀង​ ជាមួយអ៊ីស្រាអែល

2026/08/31 06:45:56 pm
​ទួរគី អារ៉ាប៊ីសាអ៊ូឌីត និងប៉ាគីស្ថាន រៀបចំជំនួបគណៈកម្មាធិការកិច្ចព្រមព្រៀងការពារជាតិលើកដំបូង
2026/08/31 06:43:22 pm
​យានដ្រូន​របស់រុស្ស៊ី ស្រោច​សន្ធាប់​លើ​ទីក្រុងគីវ ជា​ថ្ងៃទី៥ ដោយ​រំខានដល់ជីវិតប្រចាំថ្ងៃ នៅទូទាំងរដ្ឋធានី
2026/08/31 06:41:22 pm
​គោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
2026/08/31 06:27:54 pm
​ក្រសួងបរិស្ថាននិងUNDP ប្តេជ្ញារួមគ្នាពង្រឹងពជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង និងរឹងមាំក្នុងការការពារបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា
2026/08/31 06:21:36 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/31 12:23:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/28 11:33:44 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/31 04:24:57 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm