អ្នក​ដែល​ធ្លាប់​បាន​ចូល​ហាង​លក់​គ្រឿងទេស Indian Spices សូម​អញ្ជើញ​ទៅ​ធ្វើ​តេស្ត​កូ​វីដ​-១៩​ជា​ប្រញាប់​

2021/04/27 09:59:58 am        1.4 K

​ភ្នំពេញ៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៃ​ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​២២ មីនា ២០២១​នេះ បាន​ចេញ​នូវ​សេចកី្ត​ប្រកាស​បន្ទាន់ បាន​ឲ្យ​ដឹងថា កន្លងមក​មាន​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ម្នាក់ បាន​ចូល​ក្នុង​ហាង​លក់​គ្រឿងទេស Indian Spices នៅ​លើ​ផ្លូវ វត្ត​កោះ (៨១) រាជធានី​ភ្នំពេញ នៅ​ប្រហែល​ម៉ោង​៧​យប់ ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១​។​


​ដូច្នេះ​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ស្នើ​ឲ្យ​អ្នក​ពាក់ព័ន្ធ​អញ្ជើញ​ទៅ​ធ្វើ​តេស្ត និង​ពិនិត្យ​យក​សំណាក​ទៅតាម​លក្ខខណ្ឌ និង​ទីតាំង​ដូច​ក្នុង​សេច​កី្ត​ជូនដំណឹង​ខាងក្រោម​នេះ ៖ សេច​កី្ត​ជូនដំណឹង ករណី​វីរុស​កូ​វីដ​-១៩ បាន​ចូល​ក្នុង​ហាង​លក់​គ្រឿងទេស Indian Spices នៅ​លើ​ផ្លូវវត្ត​កោះ (៨១) រាជធានី​ភ្នំពេញ នៅ​ប្រហែល​ម៉ោង ​៧​យប់​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១ សូម​បងប្អូន​ដែល​មាន​រោគសញ្ញា​ដូចជា​គ្រុនក្ដៅ ក្អក កណ្ដាស់ ហៀរ​សំបោរ ឈឺ​បំពង់ករ ឬ​ដកដង្ហើម​ខ្លីៗ និង​ធ្លាប់​ចេញចូល​នៅក្នុង​ហាង​លក់​គ្រឿងទេស Indian Spices នៅលើ​ផ្លូវ វត្ត​កោះ (៨១) រាជធានី​ភ្នំពេញ នៅ​ប្រហែល​ម៉ោង​៧​យប់ ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១​នោះ សូម​អញ្ជើញ​ទៅ​ធ្វើ​តេស្ត​នៅ​ម​នី្ទ​រ​ពេទ្យ​ដែល​បាន​កំណត់​អនុញ្ញាត នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​របស់​អ្នក ចំពោះ​បុគ្គល​ដែល​មិន​មាន​រោគសញ្ញា​សូម​ច​ត្តា​ឡី​ស័ក​នៅផ្ទះ និង​តាមដាន​សុខភាព​របស់​អ្នក​រាល់ថ្ងៃ​រយៈពេល​១៤​ថ្ងៃ រាប់​ពី​ថ្ងៃ​អ្នក​បាន​ប៉ះពាល់​ចុងក្រោយ ឬ​ទៅ​ទីកន្លែង​នោះ​។


សេច​កី្ត​ជូនដំណឹង​របស់​នាយក​ដ្ឋា​ន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៅ​ថ្ងៃ​ដ​ដែរ​បាន​បញ្ជាក់​ថា ដើម្បី​យកឈ្នះ​លើ​កូ​វីដ​-១៩ យើង​ត្រូវរ​កវា​ឲ្យ​ឃើញ ពលរដ្ឋ​ដែល​ប៉ះពាល់​ជាមួយនឹង​មនុស្ស​ច្រើន មាន​ហានិភ័យ​ខ្ពស់​ប្រឈម នឹង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ប្រសិនបើ​អ្នកជា​បុគ្គលិក​សុខាភិបាល គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ នគរបាល​យុត្តិធម៌ បុគ្គលិក​អនាម័យ និង​អ្នកបើក​តាក់ស៊ី ដែល​ជា​អ្នក​ជួរមុខ ហើយ​ប៉ះពាល់​ជាមួយ​សាធារណជន​ច្រើន ព្រមទាំង​កំពុង​រស់នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល ហើយ​មាន​រោគសញ្ញា​ដូចជា​គ្រុនក្ដៅ​ក្អក កណ្តាស់ ឈឺបំពង់ក ហៀរ​សំបោរ ហត់ ឬ​ពិបាក​ដកដង្ហើម អ្នក​គួរ​ទៅធ្វើ​តេស្ត​រក​វីរុស​កូ​វីដ​-១៩ ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។ អ្នកពាក់ព័ន្ធ​សូម​ទៅធ្វើ​តេស្ត​នៅ​វិទ្យាល័យ​បាក់​ទូក ឬ​វិទ្យាល័យ​បឹងត្របែក ឬ​មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្រោម ឬ​ម​នី្ទ​រ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​ម​នី្ទ​រ​ពេទ្យ​បង្អែក​នៅតាម​បណ្តា​ខេត្ត​នានា ដោយ​ឥតគិតថ្លៃ​។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​១១៥៕​ អត្ថបទ៖ រដ្ឋា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        93
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        94
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm