ពង្រីកទីផ្សារកាន់តែទូលំទូលាយ ផលិតផលខ្មែរមានវត្តមាននៅ ៧០០ទីតាំងផ្សារទំនើប​ទូទាំងប្រទេស

2026/09/01 12:20:01 pm        100

ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការនាំយកផលិតផលឱ្យកាន់តែខិតជិតអ្នកប្រើប្រាស់ ផលិតផល​បាន​ពង្រីក​វត្ត​មានរបស់ខ្លួនទៅកាន់ជាង ៧០០ទីតាំងផ្សារទំនើប ដែលជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​បណ្តាញ​ចែកចាយ និងពង្រីកការគ្របដណ្តប់ទីផ្សារ។

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា “យុទ្ធនាការផលិតផលជាតិ MadeInCambodia” គឺជា​យុទ្ធនាការ​លើកកម្ពស់​ផលិតផលក្នុងស្រុក និងការនាំចេញផលិតផលជាតិនៅនឹងកន្លែង ដើម្បី​បង្ហាញ​ពី ​"ការស្រទ្បាញ់ផលិតផលជាតិ ទឹកចិត្តនៃក្តីស្រទ្បាញ់ចំពោះ កសិករខ្មែរ និង​ផលិតករ​ខ្មែរ និងស្មារតីស្រទ្បាញ់ជាតិមាតុភូមិ។

 “យុទ្ធនាការផលិតផលជាតិ MadeInCambodia” ត្រូវបានរៀបចំឡើងរយៈពេល ១ សប្តាហ៍ក្នុង ១ ខែ រយៈពេល ១ ឆ្នាំពេញ។ យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បី​បង្ហាញនិងផ្សព្វផ្សាយផលិតផលជាតិ ឱ្យមានភាពលេចធ្លោ និងជំរុញការដាក់លក់ ផលិតផលក្នុងស្រុក នៅតាមបណ្តាផ្សារទំនើប, ម៉ាត, មីនីម៉ាត ទូទាំងប្រទេស។

ក្រសួងបញ្ជាក់ថា មកទល់ពេលនេះ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ក្រោម​ការ​សម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម មានការបន្តចូលរួមពីផ្សារទំនើប ម៉ាត និងមីនីម៉ាតទូទាំងប្រទេសចំនួនជាង ៧០០ទីតាំង។ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការទិញផលិតជាតិមិនមែនគ្រាន់តែជាប្រតិបត្តិការពាណិជ្ជកម្ម​ប៉ុណ្ណោះទេ ប៉ុន្តែជាការរួមចំណែកគាំទ្រ​ដល់សហគ្រាស​ក្នុងស្រុក,​ ការបង្កើតការងារ, ការបង្កើនប្រាក់ចំណូល និងពង្រឹងសមត្ថភាពផលិតរបស់សេដ្ឋកិច្ចជាតិ។

លោកស្រី យ៉ុន ស៊ីនួន ម្ចាស់សិប្បកម្ម ស៊ីនួន ពិភពត្រីធម្មជាតិ ដែលជាសិប្បកម្មកែច្នៃ ផ្អក មុំា និងត្រីងៀតគ្រប់ប្រភេទ បានឱ្យដឹងថា តាមរយៈយុទ្ធនាការផលិតផលជាតិរបស់ក្រសួងពាណិជ្ជកម្ម បានជួយឱ្យផលិតផលរបស់លោកស្រីកាន់តែទូលំទូលាយចូលទៅក្នុងទីផ្សារ និងមានការគាំទ្រខ្លាំងជាមុនពីប្រជាពលរដ្ឋ។​ ជាក់ស្តែង ការផលិតផលទាំងអស់នេះ បានពី ៧០០គីឡូក្រាមក្នុងមួយខែ ដល់ប្រមាណ ២ ទៅ ៣តោន ក្នុងមួយខែ។ការកើនឡើងនេះ បានប្រាក់ចំណូលកើនឡើងប្រមាណ ៥០ភាគរយ បើធៀបនឹងពេលមុនប្រជាពលរដ្ឋពហិកាផលិតផលថៃ។ ការគាំទ្រផលិតផលក្នុងស្រុក​ បានជួយបង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់សហគមន៍ទាំងមូល​។

ក្រសួងពាណិជ្ជកម្ម បានសម្ពោធជាផ្លូវការ​នូវ«យុទ្ធនាការផលិតផលជាតិ #MadeInCambodia» នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ការដាក់ចេញយុទ្ធនាការនេះ គឺ ដើម្បីបង្ហាញនិងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតនូវភាពសម្បូរបែបនៃផលិតផលផលិតក្នុងស្រុក ដល់ប្រើប្រាស់ និងលើកកម្ពស់អំណាចអ្នកប្រើប្រាស់ តាមរយៈបង្កើនការយល់ដឹងអំពីផលិតផលជាតិ ពាក់ព័ន្ធនឹងតម្លៃ គុណភាព និងអនុលោមភាព ព្រមទាំង ការផ្សារភ្ជាប់ទីផ្សារ តាមរយៈការផ្តល់ឱកាសដល់សិប្បកម្ម និងសហគ្រាសផលិតក្នុងស្រុក ពង្រឹងទំនាក់ទំនងជាមួយបណ្តាផ្សារទំនើប, ម៉ាត និងមីនីម៉ាត នាននៅទូទាំងប្រទេស៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទដែលទាក់ទង

សហគ្រិនស្រ្ដី៖ ផលិតផលខ្មែរមានការគាំទ្រច្រើនពីពលរដ្ឋ និងកំពុងលក់ក្នុងទីផ្សារអន្ដរជាតិ
2026/09/01 12:45:17 pm        1
ឱកាសការងារជាង៣ម៉ឺនកន្លែង ត្រៀមសម្រាប់យុវជននៅពិព័រណ៍ជាតិការងារ និងផលិតភាពការងារឆ្នាំនេះ
2026/09/01 12:34:08 pm        1
កម្ពុជាលាតត្រដាងអំពីសំណល់យុទ្ធភណ្ឌសង្គ្រាមដោយថៃឈ្លានពានដល់ក្រុម AOT និងអនុព័ន្ធយោធា
2026/09/01 12:23:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហគ្រិនស្រ្ដី៖ ផលិតផលខ្មែរមានការគាំទ្រច្រើនពីពលរដ្ឋ និងកំពុងលក់ក្នុងទីផ្សារអន្ដរជាតិ

2026/09/01 12:45:17 pm
​ពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត បន្ដវគ្គជម្រុះជុំទី២ ខណៈស្ទឹងត្រែង ត្រូវការ ៣ពិន្ទុទៀត ដើម្បីកក់កៅអីវគ្គ ១/៤ មុនគេ
2026/09/01 12:41:18 pm
​ឱកាសការងារជាង៣ម៉ឺនកន្លែង ត្រៀមសម្រាប់យុវជននៅពិព័រណ៍ជាតិការងារ និងផលិតភាពការងារឆ្នាំនេះ
2026/09/01 12:34:08 pm
​កម្ពុជាលាតត្រដាងអំពីសំណល់យុទ្ធភណ្ឌសង្គ្រាមដោយថៃឈ្លានពានដល់ក្រុម AOT និងអនុព័ន្ធយោធា
2026/09/01 12:23:21 pm
​ពង្រីកទីផ្សារកាន់តែទូលំទូលាយ ផលិតផលខ្មែរមានវត្តមាននៅ ៧០០ទីតាំងផ្សារទំនើប​ទូទាំងប្រទេស
2026/09/01 12:20:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/31 12:23:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/28 11:33:44 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/01 04:17:44 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm