ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបើកកិច្ចប្រជុំថ្ងៃដំបូង ដើម្បីកំណត់​តួលេខ​ប្រាក់​ឈ្នួល​ថ្មី​ជូន​កម្មករ​កាត់ដេរ

2026/09/01 03:47:24 pm        153

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែកញ្ញានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​បើក​កិច្ច​ប្រជុំ​ត្រី​ភាគី​ជាផ្លូវការ ដើម្បីពិភាក្សា និងចរចាអំពីការ​កំណត់​ប្រាក់​ឈ្នួលអ​ប្បបរមា​សម្រាប់​កម្មករ​ផ្នែក​វាយ​នភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់​ឆ្នាំ​២០២៧​ខាង​មុខ។

សូមជម្រាបជូនថា កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្ដិទី៤ លើកទី២ ស្ដីពី​ការ​កំណត់​ប្រាក់​ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផ​ល​ធ្វើ​ដំណើរ និង​កាបូប សម្រាប់ឆ្នាំ២០២៧ នេះ នឹងដឹកនាំដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ កិច្ចប្រជុំនេះ មានការអញ្ញើញចូលរួមពីត្រីភាគី រួមមាន៖ ភាគីសហជីព តំណាង​ឱ្យ​កម្មករ​និយោជិត ភាគីនិយោជក និងភាគីរាជរដ្ឋាភិបាល ក្នុងគោលបំណង​ដើម្បី​ចរចា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់កម្មករនិយោជិតវិស័យឧស្សាហកម្មកាត់ដេរ។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៦នេះ ប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិត មានចំនួន ២១០​ដុល្លារអាម៉េរិក ក្នុងមួយខែ។ សព្វថ្ងៃនេះ ក្រៅពីប្រាក់ឈ្នួលអប្បបរមា កម្មករ​និយោជិត​ទទួល​បាន​បន្ថែមនូវប្រាក់ប្រយោជន៍ផ្សេងៗទៀត ដូចជារង្វាន់ធ្វើការទៀងទាត់ ,ប្រាក់​សោ​ហ៊ុយ​ធ្វើ​ដំណើរ និងស្នាក់នៅ , ប្រាក់រង្វាន់អតីតភាពការងារ , ថ្លៃបាយធ្វើការថែមម៉ោង និង​ប្រាក់​ឈ្នួល​ធ្វើ​ការ​ថែម​ម៉ោង​ជាមធ្យម។ ក្រៅពីនេះ កម្មករនិយោជិត ក៏ទទួលបាន​ផល​ប្រយោជន៍​ពី​កម្ម​វិធី​បេឡា​ជាតិ​សន្តិសុខសង្គម (ប.ស.ស) ផងដែរ ក្នុងករណីជាសមាជិក ប.ស.ស ដូចជា ផ្នែកថែ​ទាំ​សុខភាព និង​គ្រោះថ្នាក់ការងារ និងរបបប្រាក់សោធនជាដើម៕

អត្ថបទដែលទាក់ទង

អ្នកនយោបាយជឿជាក់ថាសំណើរបស់សម្ដេចតេជោបង្កើតក្រុមអ្នកសង្កេតការណ៍សភានឹងសម្រេចបានក្នុងពេលឆាប់ៗខាងមុខ
2026/09/01 05:18:06 pm        1
ក្រុមហ៊ុនសិង្ហបុរីមួយឈ្វេងយល់ពីការបង្កើត និងគាំទ្រមជ្ឈមណ្ឌល MSME Hub នៅកម្ពុជា​
2026/09/01 04:21:52 pm        1
ក្រសួង និងក្រុមហ៊ុនណែនាំឱ្យត្រៀម CV ខណៈឱកាសជាង ៣ម៉ឺន​កន្លែង​រង់ចាំ​ក្នុង​ពិព័រណ៍​ជាតិ​ការងារ​ឆ្នាំ​នេះ
2026/09/01 03:58:11 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកការទូតរុស្ស៊ី៖ NATO កំពុងប្រែក្លាយតំបន់អាកទិកទៅជាតំបន់ប្រឈមមុខដាក់គ្នាផ្នែកយោធា

2026/09/01 05:29:08 pm
​ការកាត់បន្ថយថវិកាបង្ខំឱ្យ WFP របស់UN កាត់បន្ថយអ្នកទទួលជំនួយនៅតំបន់វេសបែងចំនួនពាក់ កណ្តាល
2026/09/01 05:27:01 pm
​រុស្ស៊ីរិះគន់សមយុទ្ធរបស់ជប៉ុន ជាមួយសហរដ្ឋអាមេរិក និងអូស្ត្រាលី
2026/09/01 05:23:40 pm
​លោក Lula នាំមុខ​តិចតួច​ មុនការបោះឆ្នោត នៅប្រេស៊ីល ខណៈ​មានការស៊ើបអង្កេត​ទំនាក់ទំនងអាជីវកម្មរបស់កូនប្រុស
2026/09/01 05:19:56 pm
​អ្នកនយោបាយជឿជាក់ថាសំណើរបស់សម្ដេចតេជោបង្កើតក្រុមអ្នកសង្កេតការណ៍សភានឹងសម្រេចបានក្នុងពេលឆាប់ៗខាងមុខ
2026/09/01 05:18:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/31 12:23:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/28 11:33:44 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/01 04:17:44 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm