ក្រសួង និងក្រុមហ៊ុនណែនាំឱ្យត្រៀម CV ខណៈឱកាសជាង ៣ម៉ឺន​កន្លែង​រង់ចាំ​ក្នុង​ពិព័រណ៍​ជាតិ​ការងារ​ឆ្នាំ​នេះ

2026/09/01 03:58:11 pm        154

នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១ ខែកញ្ញានេះ ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ​រួមជាមួយដៃគូសហការ បានប្រកាសជាផ្លូវការអំពីការរៀបចំ «ពិព័រណ៍ជាតិការងារ និង​ផលិត​ភាព​ការងា​រ ឆ្នាំ២០២៦» ដោយនាំមកនូវឱកាសការងាររហូតដល់ទៅជាង ៣ម៉ឺន ៥ពាន់កន្លែង ពី​បណ្តា​ក្រុម​ហ៊ុន ស្ថាប័ន និងរោងចក្រសហគ្រាសឈានមុខ ១៥០ ក្នុងប្រទេសកម្ពុជា។

ស្របពេលដែលឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវបានបើកចំហ ភាគីពាក់ព័ន្ធ និង​អ្នក​ជំនាញ​ផ្នែក​ធនធានមនុស្ស បានផ្តល់ការណែនាំយ៉ាងទទូចដល់យុវជន សិស្ស-និស្សិត និង​អ្នក​កំពុង​ស្វែង​រកការងារធ្វើទាំងអស់ ឱ្យរួសរាន់រៀបចំ និងត្រៀមប្រវត្តិរូបសង្ខេប (CV) របស់ខ្លួន​ឱ្យ​បាន​រួច​រាល់ និងមានស្តង់ដារត្រឹមត្រូវ។

នៅក្នុងសន្និសីទសារព័ត៍មានស្តីពី “ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦” លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គោលបំណងសំខាន់ៗនៃព្រឹត្តិការណ៍ដ៏ធំនាពេលខាងមុខនេះ គឺដើម្បីបន្តរក្សាតុល្យភាពក្នុងទីផ្សារការងារតាមរយៈការជួយជ្រោមជ្រែងនិយោជកដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារ បង្កើតឱ្យមានកន្លែងជួបជុំគ្នាដ៏ធំ និងងាយស្រួលរវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានទីផ្សារការងារ ហើយក៏មានការរៀបចំផងដែលនូវសិក្ខាសាលាស្តីពី ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើន។

នៅក្នុងឱកាសនោះ វាគ្មិនកិត្តិយសលើកឡើងដោយគូសបញ្ជាក់ថា ពិព័រណ៍ជាតិឆ្នាំនេះ មិនត្រឹមតែជាកន្លែងផ្តល់ការងារធ្វើប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាតភ្ជាប់ដ៏មានប្រសិទ្ធភាព។ ដូច្នេះ យុវជន និងអ្នកស្វែងរកការងារ គួរត្រៀម CV ឱ្យបានច្រើនច្បាប់ និងស្វែងយល់ពីជំនាញដែលក្រុមហ៊ុនចង់បាន ដើម្បីបង្កើនឱកាសទទួលបានការងារធ្វើភ្លាមៗ។

សូមជំរាបជូនថា កម្មវិធីពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ នឹងរៀបចំឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១២ និង១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ព្រឹត្តិការណ៍នេះ នឹងរៀបចំឡើងក្រោមប្រធានបទ «ជំនាញ និងការងារ៖ ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព»។ សូមបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ខាងលើនេះ ក៏នឹងត្រូវរៀបចំតាមប្រព័ន្ធអនឡាញផងដែរ ដែលអ្នកស្វែងរកការងារធ្វើនៅទូទាំងប្រទេស អាចដាក់ពាក្យស្វែងរកការងារធ្វើតាមប្រព័ន្ធអនឡាញបាន តាមរយៈគេហទំព័រពិព័រណ៌ការងារ careerfair.nea.gov.kh ឬអាចខលទៅកាន់លេខ ១២៩៧ ឬ ១២៨៦៕ អត្ថបទ៖ ឈិត បូរ៉ាវី





អត្ថបទដែលទាក់ទង

អ្នកនយោបាយជឿជាក់ថាសំណើរបស់សម្ដេចតេជោបង្កើតក្រុមអ្នកសង្កេតការណ៍សភានឹងសម្រេចបានក្នុងពេលឆាប់ៗខាងមុខ
2026/09/01 05:18:06 pm        1
ក្រុមហ៊ុនសិង្ហបុរីមួយឈ្វេងយល់ពីការបង្កើត និងគាំទ្រមជ្ឈមណ្ឌល MSME Hub នៅកម្ពុជា​
2026/09/01 04:21:52 pm        1
ក្រសួង និងក្រុមហ៊ុនណែនាំឱ្យត្រៀម CV ខណៈឱកាសជាង ៣ម៉ឺន​កន្លែង​រង់ចាំ​ក្នុង​ពិព័រណ៍​ជាតិ​ការងារ​ឆ្នាំ​នេះ
2026/09/01 03:58:11 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីចិន លោក Xi អំពាវនាវឱ្យមានសន្តិសុខជាសកល នៅឯកិច្ចប្រជុំកំពូល SCO

2026/09/01 05:32:44 pm
​អ៊ីរ៉ាក់បដិសេធសំណើសុំឲ្យកងកម្លាំងចម្រុះបន្តនៅ លើសកាលកំណត់ថ្ងៃទី៣០ ខែកញ្ញា
2026/09/01 05:30:50 pm
​អ្នកការទូតរុស្ស៊ី៖ NATO កំពុងប្រែក្លាយតំបន់អាកទិកទៅជាតំបន់ប្រឈមមុខដាក់គ្នាផ្នែកយោធា
2026/09/01 05:29:08 pm
​ការកាត់បន្ថយថវិកាបង្ខំឱ្យ WFP របស់UN កាត់បន្ថយអ្នកទទួលជំនួយនៅតំបន់វេសបែងចំនួនពាក់ កណ្តាល
2026/09/01 05:27:01 pm
​រុស្ស៊ីរិះគន់សមយុទ្ធរបស់ជប៉ុន ជាមួយសហរដ្ឋអាមេរិក និងអូស្ត្រាលី
2026/09/01 05:23:40 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/31 12:23:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/28 11:33:44 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/01 04:17:44 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm