នាយករដ្ឋមន្ត្រីវៀតណាម សរសើរតួនាទីជាប្រធានអាស៊ានរបស់សម្តេចតេជោ ហ៊ុន សែន

2022/05/12 06:00:23 pm        456

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១​​ ខែឧសភា ឆ្នាំ២០២២​ នាទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបសវនាការជាមួយឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសំដែងការរីករាយដែលបានជួបនាយករដ្ឋមន្ត្រីវៀតណាម សារជាថ្មីម្តងទៀត និងបានថ្លែងអំណរគុណដែលកន្លងមកឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមបានទូរស័ព្ទចូលរួមចែករំលែកទុក្ខចំពោះសម្តេចដែលបានបាត់បង់បងប្រុសបង្កើតទី២របស់សម្តេចគឺសម្តេចឧត្តមទេពញាណ ហ៊ុន ណេង និងបានបញ្ជូនអនុរដ្ឋមន្ត្រីនាំលិខិតមកដោយផ្ទាល់។

សម្តេចក៏អរគុណចំពោះថ្នាក់ដឹកនាំវៀតណាមផ្សេងទៀតចូលរួមរម្លែកទុក្ខ ហើយឯឧបនាយករដ្ឋមន្ត្រីវៀតណាមក៏បានអរគុណផងដែរដែលបានជួបជាមួយសម្ដេចតេជោសារជាថ្មីម្តងទៀតនៅថ្ងៃនេះនិងបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីប្រធានសភាវៀតណាមក៏ដូចជាលេខាបក្សវៀតណាម ជាពិសេសការចួលរួមរម្លែកទុក្ខចំពោះមរណភាពបងប្រុសទី២របស់សម្ដេច។

នៅក្នុងជំនួបនេះ ឯឧនាយករដ្ឋមន្ត្រីវៀតណាមក៏បានអរគុណដល់តួនាទីជាប្រធានអាស៊ានឆ្នាំ២០២២របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាពិសេសពាក់ព័ន្ធបញ្ហាតំបន់និង អន្តរជាតិ ។មួយវិញទៀតក៏បានអរគុណដល់តួនាទីសម្តេចដែលបានរួមចំណែកជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ហើយក៏បានកោតសរសើរនិងស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានទៅមីយ៉ាន់ម៉ាកន្លងទៅនេះ។

ជាមួយនឹងការសាទរចំពោះសមិទ្ធផលរបស់កម្ពុជា ជាពិសេសការគ្រប់គ្រងកូវីដ១៩ បានល្អនាយករដ្ឋមន្ត្រីវៀតណាម បានមានប្រសាសន៍ថាការគ្រប់គ្រងកូវីដ១៩បានល្អគឺល្អសម្រាប់ការលូតលាស់សេដ្ឋកិច្ចឡើងវិញ។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមដែលបានសរសើរពីតួនាទីរបស់កម្ពុជាជាពិសេសក្នុងការសម្របសម្រួល កិច្ចប្រជុំកំពូលកំពូលពិសេសអាស៊ាន សហរដ្ឋអាមេរិក ហើយបានរំលេចពីតួនាទីរបស់ឥណ្ឌូនេស៊ីដែលជាប្រទេសសម្របសម្រួលរវាងអាស៊ាននិងសហរដ្ឋអាមេរិកផងដែរ។

សម្ដេចក៏បានសម្ដែងនូវការសង្ឃឹមថាយើងពិតជាមានឱកាសក្នុងការពិនិត្យមើលបញ្ហាមួយចំនួនក្នុងសេចក្តីថ្លែងការណ៍រួមរវាងអាស៊ាននិងសហរដ្ឋអាមេរិកហើយសង្ឃឹមថាដំណោះស្រាយនឹងមានការពិភាក្សាទាំងក្នុងឧត្តមមន្ត្រីអាស៊ានជាមួយឧត្តមមន្ត្រីសហរដ្ឋអាមេរិក។

សម្ដេចបានអរគុណដល់រដ្ឋាភិបាលវៀតណាមដែលបានគាំទ្រតួនាទីរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយបញ្ហាមីយ៉ាន់ម៉ា និងបានជំរាបជូនពីលទ្ធផលនៃជំនួបរវាងសម្តេចនិងឯឧ មីន អោងឡាំង ដែលបានជួបកាលពីថ្ងៃទី២ឧសភាកន្លងទៅនេះ ជាពិសេសការពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌សម្រាប់មីយ៉ាន់ម៉ា និងចំណុចឯកភាពជាឯកច្ឆ័ន្ទរបស់អាស៊ានទាំង៥ចំណុច៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm