អ៊ុយក្រែន៖ ក្រុមមេដឹកនាំអ៊ុយក្រែនពិនិត្យមើលផែនទីរបស់ពួកគេ ហើយបានមើលឃើញកម្លាំងរបស់ខ្លួនកំពុងជួបប្រទះជោគវាសនាផ្សេងៗគ្នា។ ពួកគេរាយការណ៍ពីដំណឹងល្អពីការវាយប្រយុទ្ធគ្នានៅក្នុងភាគឦសាន។ ប៉ុន្តែទាហានរបស់ខ្លួននៅភាគខាងត្បូងវិញកំពុងបាត់បង់មូលដ្ឋាន។

អង្គភាពនានារបស់អ៊ុយក្រែនជុំវិញទីក្រុង Kharkiv បានបើកការវាយប្រហារបកទៅលើទាហានរុស្ស៊ី ។ ក្រុមមេបញ្ជាការរបស់ពួកគេបាននិយាយថា ពួកគេបានត្រៀមវាយបណ្ដេញកងទ័ពរុស្ស៊ីចេញពីទីក្រុងមួយចំនួន។ ទាហានរុស្ស៊ីកំពុងរុញច្រានរុលទៅមុខ ដើម្បីគ្រប់គ្រងតំបន់នានានៅភាគខាងត្បូង។ ពួកគេបានបាញ់ផ្លោងទៅលើរោងចក្រដែកថែប ដែលនៅតែមិនទាន់គ្រប់គ្រងបានទាំងស្រុងនៅឡើយ។ ក្រុមអ្នកប្រយុទ្ធអ៊ុយក្រែននៅខាងក្នុងរោងចក្រនោះបានចែករំលែករូបភាពអ្នករបួស និងបានដង្ហោយហៅជំនួយ។
កងកម្លាំងរុស្ស៊ីចង់កាត់ផ្ដាច់ច្រកនានា ខណៈពួកគេបានគ្រប់គ្រងតំបន់ជុំវិញសមុទ្រខ្មៅ។ ក្រុមមន្ត្រីគាំទ្រប្រទេសរុស្ស៊ីបានដណ្ដើមកាន់កាប់តំបន់ Kherson រួចទៅហើយ។ ពេលនេះពួកគេគ្រោងស្នើទៅប្រធានាធិបតីរុស្ស៊ី Vladimir Putin ឲ្យដាក់បញ្ចូលក្នុងឧបសម្ព័ន្ធនៅដំណាច់ឆ្នាំនេះ។ លោក Dmitry Peskov អ្នកនាំពាក្យរបស់លោក Putin បាននិយាយថា ប្រជាពលរដ្ឋតំបន់នោះគួរតែសម្រេចចិត្តថា តើត្រូវចូលរួមជាមួយរុស្ស៊ី ឬយ៉ាងណា។ លោកថា ការសម្រេចចិត្តទាំងនោះត្រូវតែច្បាស់លាស់ស្របតាមច្បាប់៕
អត្ថបទ៖ សុខមាន