រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច៖ កូរ៉េជាដៃគូអភិវឌ្ឍន៍ទ្វេភាគីលំដាប់ទី៣ ដែលផ្តល់ហិរញ្ញប្បទានឆ្លើយតបនឹងអាទិភាពកម្ពុជា

2026/09/02 02:24:29 pm        105

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា កូរ៉េជាដៃគូអភិវឌ្ឍន៍ទ្វេភាគីសំខាន់លំដាប់ទី៣ ដែលបានផ្តល់ហិរញ្ញប្បទាន ទាំងឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ឆ្លើយតបទៅនិងតម្រូវការអាទិភាព និងបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសប្តាហ៍កន្លងមក នេះ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋ កូរ៉េ ប្រចាំនៅព្រះរាជាណាចក្រម្ពុជា ស្តីពីការបន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ, ដោយក្នុងជំនួប នោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាលនិងប្រជាជនកូរ៉េ ដែលបានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា តាម រយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងមូលនិធិសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច (EDCF)។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបាន ពង្រឹងនិងពង្រីកឥតឈប់ឈរ ខណៈដែលប្រទេសទាំងពីរកម្ពុជា-កូរ៉េ បានដំឡើងកម្រិតនៃទំនាក់ទំនងទៅជា “ដៃគូយុទ្ធសាស្ត្រ” កាល ពីឆ្នាំ២០២៤។ ជាមួយគ្នានេះ, ហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ ទាំងឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងបានឆ្លើយតប ទាន់ពេលវេលា និងចំតម្រូវការជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយបានរួមចំណែកយ៉ាងធំធេងដល់ការកសាងមូលដ្ឋានគ្រឹះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ គឺជាដៃគូអភិវឌ្ឍន៍ ទ្វេភាគីដ៏សំខាន់លំដាប់ទី ៣ និងនិងជាដៃគូអភិវឌ្ឍន៍សំខាន់លំដាប់ទី៥ ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីដៃគូអភិវឌ្ឍន៍ ទាំងអស់នៅកម្ពុជា ។ ជាក់ស្តែងសមិទ្ធិផលរូបវន្តជាច្រើនដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌ ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានដូចជា ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្រ្ត បណ្តាញអគ្គិសនី មន្ទីរពេទ្យ និងសាលា រៀនជាដើម បានគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជានឹងបន្តពូនជ្រុំកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងអភិវឌ្ឍន៍រវាងប្រទេស ទាំងពីរកម្ពុជា-សាធារណរដ្ឋកូរ៉េ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ស្របពេលដែលកម្ពុជា យកចិត្តទុកដាក់លើការកែលម្អបរិស្ថានវិនិយោគ, ការពារ និងជំរុញទំនុកចិត្តវិនិយោគិន ក៏ដូចជាជំរុញការអភិវឌ្ឍសហគ្រាសមីក្រូ តូច និងមធ្យមនៅកម្ពុជាជាដើម ។

 

ឯកឧត្តម KIM Chang Yong បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយជោគជ័យរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បើទោះបីជាស្ថិត ក្នុងបរិការណ៍ដែលពិភពលោកកំពុង ប្រឈមនឹងវិបត្តិសេដ្ឋកិច្ច បញ្ហាភូមិសាស្ត្រនយោបាយ និងផលវិបាកនៃសង្គ្រាមរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន និងវិបត្តិថាមពលក៏ដោយ ។ បញ្ហានេះរដ្ឋាភិបាលកូរ៉េ នឹងបន្តផ្តល់ហិរញ្ញប្បទានដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស ស្របតាមតម្រូវការ វិស័យអាទិភាព និងគោលនយោបាយអភិវឌ្ឍន៍ ខណៈកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរក៏បានកំពុង មានការរីកចំរើនគួរឱ្យកត់សម្គាល់៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងអប់រំ៖ បេក្ខជនប្រឡងជាប់បាក់ឌុបឆ្នាំនេះជាប់និទ្ទេស A ជាង ២ ០០០នាក់ ក្នុងនោះ រាជធានីភ្នំពេញជាប់ច្រើនជាងគេរហូតដល់ចំនួន ៧៨៦នាក់
2026/09/02 03:17:03 pm        1
ការសិក្សារបស់ ILO បង្ហាញថា ថ្នាលការងារឌីជីថលនៅកម្ពុជាផ្តល់ឱកាសដល់អាជីវកម្ម និងអ្នកធ្វើការតាមថ្នាលបច្ចេកវិទ្យា
2026/09/02 03:12:39 pm        1
ឆមាសទី១ឆ្នាំនេះ ក្រសួងព័ត៌មាន រកឃើញព័ត៌មានក្លែងក្លាយប្រមាណពីរពាន់ករណី និងបានចេញវិធានការឆ្លើយតបបន្សាប
2026/09/02 03:09:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចក្រភពអង់គ្លេសប្តេជ្ញាចាត់វិធានការប្រឆាំងអ្នកតាំងទីលំនៅ ខណៈអ៊ីស្រាអែលព្រមានសងសឹក

2026/09/02 03:24:18 pm
​ក្រសួងអប់រំ៖ បេក្ខជនប្រឡងជាប់បាក់ឌុបឆ្នាំនេះជាប់និទ្ទេស A ជាង ២ ០០០នាក់ ក្នុងនោះ រាជធានីភ្នំពេញជាប់ច្រើនជាងគេរហូតដល់ចំនួន ៧៨៦នាក់
2026/09/02 03:17:03 pm
​ប៉ាឡេស្ទីនថ្កោលទោសការប៉ុនប៉ងរបស់អ្នកតាំងទីលំនៅអ៊ីស្រាអែល ក្នុងការដុតបំផ្លាញវិហារអ៊ិស្លាមនៅវេសបែង
2026/09/02 03:16:36 pm
​ការសិក្សារបស់ ILO បង្ហាញថា ថ្នាលការងារឌីជីថលនៅកម្ពុជាផ្តល់ឱកាសដល់អាជីវកម្ម និងអ្នកធ្វើការតាមថ្នាលបច្ចេកវិទ្យា
2026/09/02 03:12:39 pm
​ឆមាសទី១ឆ្នាំនេះ ក្រសួងព័ត៌មាន រកឃើញព័ត៌មានក្លែងក្លាយប្រមាណពីរពាន់ករណី និងបានចេញវិធានការឆ្លើយតបបន្សាប
2026/09/02 03:09:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/02 09:59:43 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/02 10:37:42 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/02 02:55:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm