ក្រសួងអប់រំ៖ បេក្ខជនប្រឡងជាប់បាក់ឌុបឆ្នាំនេះជាប់និទ្ទេស A ជាង ២ ០០០នាក់ ក្នុងនោះ រាជធានីភ្នំពេញជាប់ច្រើនជាងគេរហូតដល់ចំនួន ៧៨៣នាក់

2026/09/02 03:17:03 pm        317

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាសថា បេក្ខជនប្រឡងជាប់បាក់ឌុបឆ្នាំនេះសរុប ១២៥ ៩៧៥នាក់ ត្រូវជា ៨៤.០៦ភាគរយ ខណៈជាប់និទ្ទេស A ចំនួន ២ ០២២នាក់។ នេះបើតាម​សេចក្ដីប្រកាស​ព័ត៌មានរបស់ក្រសួង។

នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ ការ​ប្រកាស​លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ កំពុង​ប្រព្រឹត្តទៅនៅ នៅតាមមណ្ឌលសំណេរ នៅរាជធានី និងបណ្ដាខេត្តទូទាំងប្រទេស។

បើតាម​ក្រសួងអប់រំ លទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ បេក្ខជនប្រឡងជាប់សរុប ១២៥ ៩៧៥ នាក់ ត្រូវជា ៨៤.០៦ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។ ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន ២ ០២២ នាក់, និទ្ទេស B ចំនួន ៨ ៨៤៨ នាក់, និទ្ទេស C ចំនួន ២៣ ៤២២ នាក់, និទ្ទេស D ចំនួន ៤៤ ៨៦៩ នាក់, និងនិទ្ទេស E ចំនួន ៤៦ ៨១៤ នាក់។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន៖ ១៥១ ២៣៨ នាក់ (ស្រី ៨៤ ៧៣៥ នាក់)។ បេក្ខជនប្រឡងជាប់សរុប៖ ១២៥ ៩៧៥ នាក់ (៨៤.០៦%)។

តាមទិន្នន័យផ្លូវការរបស់ ក្រសួងអប់រំ សម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០២៦ (សម័យប្រឡង ១០ សីហា ២០២៦) ដែលមានបេក្ខជនជាប់និទ្ទេស A សរុប ២ ០២២ នាក់ ក្នុងនោះ រាជធានី និងខេត្តដែលមានចំនួនសិស្សជាប់និទ្ទេស A ច្រើនជាងគេទាំង ១០ រួមមាន​៖ រាជធានីភ្នំពេញ៖ ៧៨៣នាក់, ខេត្តកណ្តាល៖ ១៨៦ នាក់, ខេត្តសៀមរាប៖ ១៦៨ នាក់, ខេត្តកំពង់ចាម៖ ១០០ នាក់, ខេត្តព្រៃវែង៖ ៩៩ នាក់, ខេត្តបាត់ដំបង៖ ៩០ នាក់, ខេត្តបន្ទាយមានជ័យ៖ ៨៨ នាក់, ខេត្តតាកែវ៖ ៧៦ នាក់, ខេត្តត្បងឃ្មុំ៖ ៦៣ នាក់និង ខេត្តកំពត៖ ៦២ នាក់៕

អត្ថបទដែលទាក់ទង

អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
2026/09/15 06:38:32 pm        1
រដ្ឋមន្ត្រីក្រសួងការងារ អបអរសាទរ និងផ្ដល់អាហារូបករណ៍នៅសាលា TVET ដល់សិស្សប្រឡងបាក់ឌុបក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
2026/09/15 06:03:45 pm        1
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការលើកឡើងការចោទប្រកាន់ច្រើនរបស់ថៃ មិនមានន័យថា មានទឡ្ហីករណ៍ផ្លូវច្បាប់ខ្លាំងជាងនោះទេ
2026/09/15 05:56:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃពុធ

2026/09/15 06:54:31 pm
​កូរ៉េខាងត្បូង និងកាហ្សាក់ស្ថាន ចុះហត្ថលេខាលើ MoU ស្តីពីថាមពលនុយក្លេអ៊ែរ និង​សិក្សា​លទ្ធភាព​ធ្វើ​អាជីវកម្ម​រ៉ែ
2026/09/15 06:52:54 pm
​អូម៉ង់៖ នាវាដឹកប្រេងរងការវាយប្រហារ ត្រូវបានអូសចូលកំពង់ផែ ខណៈនាវិក ២នាក់ នៅតែបាត់ខ្លួន
2026/09/15 06:50:27 pm
​នាយអគ្គសេនាធិការកងទ័ព៖ បេឡារុសគ្មានផែនការវាយប្រហារទេ ហើយសមយុទ្ធគ្រាន់តែជាការត្រួតពិនិត្យការត្រៀមខ្លួន
2026/09/15 06:48:54 pm
​ជប៉ុនអាចនឹងចំណាយ ៣,៥% នៃ GDP លើវិស័យការពារជាតិ បន្ទាប់ពីមានសម្ពាធពីសហរដ្ឋអាមេរិក
2026/09/15 06:46:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/14 08:05:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm