ទេសរដ្ឋមន្រ្តី លី ធុជ ៖ សម្តេចតេជោ ហ៊ុន សែន មានការតាំងចិត្តក្នុងការបោសសម្អាត និងកម្ទេចចោលគ្រាប់មីនឲ្យអស់ពីទឹកដីកម្ពុជា

2022/05/12 08:05:48 pm        531

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន មានការតាំងចិត្តក្នុងការបោសសម្អាត និងកម្ទេចចោលគ្រាប់មីនឲ្យអស់ពីទឹកដីកម្ពុជា ដើម្បីផ្តល់សុខសុវត្ថិភាពដល់ប្រជាពលរដ្ឋទូទាំងប្រទេស។

នេះជាការលើកឡើងរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ​ក្នុងពិធី​ចុះ​ពិនិត្យ​លទ្ធផល​បោសសម្អាតមីនរួច របស់កងកម្លាំងនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំង​រក្សា​សន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) ក្រោមគម្រោងគាំទ្រពី សភាពាណិជ្ជកម្ម​អាមេរិកប្រចាំនៅកម្ពុជា (AmCham) ​ស្ថិតក្នុងឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

ដំណើរទស្សនកិច្ចនេះ មានការចូលរួមពីលោក ចាន់ រ៉ាន់ អភិបាលរងខេត្តព្រៃវែង តំណាងរបស់​លោក ជា សុមេធី អភិបាលខេត្តព្រៃវែង លោក Anthony Galliano ប្រធាន AmCham, សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា, Khmer Times, ក្រុមហ៊ុន MedTecs និងវិស័យឯកជនដទៃទៀត។

លោក Anthony Galliano បានលើកឡើងថា AmCham មានសេចក្តីសប្បាយរីករាយដែល​បានចូលរួម​ដល់ការងារបោសសម្អាតមីន ​ដើម្បីគាំទ្រដល់ផែនការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស​ផ្តល់នូវសុខ​សុវត្ថិភាព ​និងការកាត់បន្ថយការគ្រោះថ្នាក់​ដោយសារមីននៅកម្ពុជា។ AmCham ​នឹងបន្តកៀរគរនូវធនធានបន្ថែមទៀតពីក្រុមហ៊ុនឯកជន ដែលស្ថិតនៅក្រោមការ​សម្រប​សម្រួល​របស់ខ្លួន ​ដើម្បីចូលរួមគាំទ្រដល់ការងារបោសសម្អាតមីន។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ​ទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះការចូលរួម​របស់​ក្រុម​ប្រឹក្សាភិបាល AmCham សម្រាប់ការងារបោសសម្អាតមីននៅខេត្តព្រៃវែង និងប្រកាសជាខេត្តអស់​មីន​បន្ទាប់ពីខេត្តកែប។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា ពិធីនាថ្ងៃនេះ ជាកម្មវិធីដ៏វិសេសវិសាលមួយ​ដែលមាន​វិស័យ​ឯកជន ចាប់ផ្តើមយកចិត្តទុកដាក់ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាត​មីន​មនុស្សធម៌ ដើម្បីគាំពារដល់សន្តិភាព និងគាំទ្រដល់ការអភិវឌ្ឍ ក្រោមការដឹកនាំប្រកប​ដោយ​គតិបណ្ឌិត​របស់សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណា​ចក្រកម្ពុជា ​និងជាស្ថាបនិកសន្តិភាព។

ទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ការងារបោសសម្អាតមីន គឺជាការងាររបស់យើងទាំង​អស់គ្នា ​ដែលត្រូវការមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ រួមទាំងប្រទេសជាមិត្ត ​ដៃគូអភិវឌ្ឍន៍ វិស័យ​ឯកជន និងសប្បុរជននានា ក្នុងគោលដៅដើម្បីបញ្ចប់ការ​គម្រាមកំហែង​ដោយ​សារមីន​នៅកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកង​កម្លាំង​នៃ​មជ្ឈមណ្ឌលជាតិ NPMEC ដែលបានចូលរួមប្រែក្លាយខេត្តព្រៃវែងជាខេត្តអស់មីន​ ដែលនេះ​សបញ្ជាក់​ឲ្យឃើញថាថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលជាតិ NPMEC មិនត្រឹមតែបានបញ្ជូនកងកម្លាំង​រក្សា​សន្តិភាពនៅក្រៅប្រទេស ក្រោមក្របខណ្ឌរបស់​អង្គការ​សហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំង​បាន​ចូលរួមគាំពារដល់សន្តិភាពក្នុងប្រទេសកម្ពុជា ​តាមរយៈការងារបោសសម្អាតមីនផងដែរ៕ 

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm