សហព័ន្ធកីឡាក្នុងទឹកកម្ពុជានឹងបញ្ជូនកីឡាករ កីឡាការិនី៤រូប ចូលរួម​ការ​ប្រកួត​កីឡា​អាស៊ី​២០២៦ នៅជប៉ុន

2026/09/03 10:34:06 am        60

កីឡាអាស៊ី២០២៦នៅប្រទេសជប៉ុន នឹងចូលមកដល់នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ​២០២៦​នេះ ​ហើយ។ កីឡាហែលទឹក​ជាកីឡាមួយ​ក្នុ​ង​ចំណោម​កីឡា​១៣​ប្រភេទ​ដែល​កម្ពុជា​នឹង​បញ្ជូន​ទៅ​ចូល​រួមការប្រកួតកីឡា៤ឆ្នាំម្ដងប្រចាំទ្វីបអាស៊ីនេះ។

មន្ត្រីសហព័ន្ធកីឡាកីឡាក្នុងទឹកកម្ពុជា បានបញ្ជាក់ថាពេលនេះសហព័ន្ធបានត្រៀម​អត្តពលិក​រួច​រាល់​ដើម្បី​ចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំទ្វីបនេះ។

កំឡុងពេលពិនិត្យវឌ្ឍនភាពនៃការហ្វឹកហាត់របស់កីឡាករ លោក ហែម គីរី អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​ក្នុងទឹកកម្ពុជា ប្រាប់ប៊ីធីវីថា សហព័ន្ធបញ្ជូនកីឡាករ បីរូប និងកីឡាការិនី​មួយ​ទៅ​ចូល​រួម​ការ​ប្រកួត រួមជាមួយគ្រូបង្វឹកមួយរូប។ លោកបន្តថាតាមពិតទៅនៅក្នុងកីឡាអាស៊ីនេះ កីឡាក្នុងទឹកមានវិញ្ញាសាជាច្រើនតែសម្រាប់សហព័ន្ធបញ្ជួនតែកីឡាហែលទឹកប៉ុណ្ណោះដោយសារវិញ្ញាសាផ្សេងទៀតដូចជាលោកទឹក បាល់ទឹក ជាដើមនៅមានកម្រិត។

កញ្ញា ហែម ថុនវិទីនី គ្រូបង្វឹកហែលទឹកជម្រើសជាតិកម្ពុជា បានប្រាប់ឱ្យដឹងដែរថាសម្រាប់ផែនការនៃការហ្វឹកហាត់ គឺដំណើរការតាំងពីដើមឆ្នាំមកម្លេះ ទោះបីជាជម្រើសជាតិរំសាយក៏មិនមិនបានបន្ធួរបន្ថយការហ្វឹកហាត់នោះទេ មិនថាកីឡាករ កីឡាការិនីហាត់នៅក្នុងស្រុក ក៏ដូចជាក្រៅស្រុក។

ចំណែកកីឡាករជម្រើសជាតិហែលទឹក សុខ ឥស្សរៈ ដែលធ្លាប់បង្ហាញខ្លួនក្នុងការប្រកួតកីឡាយុវជនអាស៊ីបង្ហាញជំនឿជាក់ថាខ្លួននឹងធ្វើបានល្អ ពិសេសបំបែកកំណត់ត្រារបស់ខ្លួនដែលបានធ្វើកន្លងមក។

គ្រូបង្វឹក និងកីឡាករ–កីឡាការិនី ដែលនឹងត្រូវចូលរួមប្រកួតតំណាងឱ្យកម្ពុជា ក្នុងព្រឹត្តិការណ៍ កីឡាអាស៊ី លើកទី២០ ឆ្នាំ២០២៦ (20th Asian Games Aichi-Nagoya 2026) ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុង Aichi-Nagoya ប្រទេសជប៉ុន រួមមាន៖

១. កញ្ញា ហែម ថុនវិទីនី គ្រូបង្វឹក

២. កញ្ញា​ សាក់ប៊ុន ហាលី រ៉ូស កីឡាការិនី

៣. លោក កូសុងដឺ ឡាប៉ារ៉ង់ អង់ត្វ័ន កីឡាករ

៤. លោក វ៉ានអូស្តិន ពិទ័រសុខខា កីឡាករ

៥. លោក សុខ ឥស្សរៈ កីឡាករ

សូមជម្រាបជូនថា ការប្រកួតកីឡាអាស៊ី២០២៦នៅប្រទេសជប៉ុន នឹងដំណើរការប្រកួតពីថ្ងៃទី១៩ ខែកញ្ញាដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។ កម្ពុជាបញ្ជួន១៣ប្រភេទកីឡាទៅចូលរួមប្រកួត៕


អត្ថបទដែលទាក់ទង

កំពង់ស្ពឺ បញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់របស់កណ្ដាល ឡើងឈរកំពូលតារាង ខណៈបន្ទាយមានជ័យ ឈ្នះឧត្តរមានជ័យ ដើម្បីរក្សាក្ដីសង្ឃឹម
2026/09/03 11:21:59 am        1
កម្ពុជា បន្ដជួបជប៉ុនល្ងាចនេះ បើឈ្នះនឹងមានឱកាសខ្ពស់ឡើងជុំផ្ដាច់ព្រ័ត្រ AFC U20 Asian Cup 2027
2026/09/03 10:58:52 am        1
សហព័ន្ធកីឡាក្នុងទឹកកម្ពុជានឹងបញ្ជូនកីឡាករ កីឡាការិនី៤រូប ចូលរួម​ការ​ប្រកួត​កីឡា​អាស៊ី​២០២៦ នៅជប៉ុន
2026/09/03 10:34:06 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វិចារណកថា៖ ទឹកមិនដែលឈប់ធ្វើដំណើរ «ទឹកអាចស្ងប់មួយរយៈ ប៉ុន្តែដំណើររបស់វាមិនដែលបញ្ចប់ឡើយ»

2026/09/03 11:45:30 am
​ក្រសួងបរិស្ថានរួមជាមួយអ្នកពាក់ព័ន្ធត្រៀមផ្សព្វផ្សាយរបាយការណ៍ស្ថានភាពបរិស្ថានជាតិលើកទី៥ ក្រោយបានរៀបចំ និងបោះពុម្ពផ្សាយយ៉ាងតិច ៤ឆ្នាំម្តង
2026/09/03 11:41:45 am
​រដ្ឋមន្រ្តីឧស្សាហកម្ម ជំរុញអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យងាកមកចុះឈ្មោះក្នុងប្រព័ន្ធវិញ ដើម្បីទទួលអត្ថប្រយោជន៍នានា
2026/09/03 11:35:26 am
​ការកើនឡើងនៃសង្គ្រាមអ៊ីរ៉ង់-អាមេរិក បង្កើនការព្រួយបារម្ភអំពីចំនួនអ្នកស្លាប់ជាជនស៊ីវិល
2026/09/03 11:32:06 am
​កំពង់ស្ពឺ បញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់របស់កណ្ដាល ឡើងឈរកំពូលតារាង ខណៈបន្ទាយមានជ័យ ឈ្នះឧត្តរមានជ័យ ដើម្បីរក្សាក្ដីសង្ឃឹម
2026/09/03 11:21:59 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/03 03:56:58 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/03 04:23:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/02 02:55:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm