កម្ពុជា បន្ដជួបជប៉ុនល្ងាចនេះ បើឈ្នះនឹងមានឱកាសខ្ពស់ឡើងជុំផ្ដាច់ព្រ័ត្រ AFC U20 Asian Cup 2027

2026/09/03 10:58:52 am        87

ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជា នឹង​បន្ដ​ជួប​ក្រុម​ជម្រើស​ជាតិ​យុវជន​អាយុ​ក្រោម ២​០ឆ្នាំជប៉ុន នាវេលាម៉ោង ៧យប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ ក្នុងប្រកួតទី២ នៃ​វគ្គ​ជម្រុះពានរង្វាន់យុវជនអាយុក្រោម ២០ឆ្នាំទ្វីបអាស៊ី AFC U20 Asian Cup China 2027​ ពូលG នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។

នេះគឺជាការប្រកួតដ៏សំខាន់របស់ក្រុមគោព្រៃជំទង់កម្ពុជា ដែលត្រូវប្រឈរ​មុខ​ជា​មួយ​ក្រុម​ខ្លាំង​ប្រចាំ​ទ្វីប​ ខណៈបើឈ្នះ ក្រុមយុវជន U20 កម្ពុជា នឹងមានឱកាសខ្ពស់ សម្រាប់​ដំណើរ​ឆ្ពោះ​ទៅ​ជុំ​ផ្ដា​ច់ព្រ័ត្រ នាឆ្នាំ២០២៧ នៅប្រទេសចិន។

គួរដឹងថា នេះជាការប្រកួតទី២ ក្នុងពូល បន្ទាប់ពីបើកឆាក ទាំងកម្ពុជា និងជប៉ុន សុទ្ធតែទទួលបានជ័យជម្នះ ពោលគឺក្រុមយុវជនសាំម៉ូរ៉ៃជប៉ុន បានយកឈ្នះកូវ៉ែត ៤-០ និងក្រុមគោព្រៃជំទង់កម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិ U20 យេម៉ែន ២-១ ដែលនាំឲ្យក្រុមទាំងពីរ មាន ៣ពិន្ទុស្មើគ្នា។

ប៉ុន្ដែមុនឈានដល់ការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍នេះ ក៏នឹងមានជំនួបស្វែងរកជ័យជម្នះលើកដំបូងរវាងក្រុមជម្រើសជាតិ U20 យេម៉ែន និង U20 កូវ៉ែត ដែលនឹងចាប់ផ្ដើមការប្រកួតនាវេលាម៉ោង ៤ល្ងាច នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ផងដែរ។

សូមរំឮកថា វគ្គជម្រុះពានយុវជន U20 ប្រចាំទ្វីបអាស៊ី ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះពូលG នេះ មានបេក្ខភាព ៤ក្រុមចូលរួម  ដើម្បីស្វែងរកក្រុមកំពូលតារាងឡើងទៅជុំផ្ដាច់ព្រ័ត្រ ខណៈក្រុមលេខ២ ត្រូវចាំអ៊ុតក្រុមលេខ២ ល្អជាងគេ ក្នុងចំណោម ៨ពូលចំនួន ២ក្រុម ឡើងទៅបង្គ្រប់កៅអីវគ្គ ១៦ក្រុមចុងក្រោយ នាឆ្នាំ២០២៧ នៅប្រទេសចិន។

ក្រោយជួបក្រុមខ្លាំងជប៉ុន ក្រុមគោព្រៃជំទង់កម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិ U20 កូវ៉ែត បញ្ចប់ពូល នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា



 

 

អត្ថបទដែលទាក់ទង

មន្ដ្រីរំពឹងការរត់ឆ្លងកាត់ឧបសគ្គ អមព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងនឹង​បង្កើន​ការ​យល់​ដឹង​ពី​សក្ដានុពល និងភូមិសាស្ដ្រភ្នំបូកគោ
2026/09/03 11:49:10 am        1
កំពង់ស្ពឺ បញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់របស់កណ្ដាល ឡើងឈរកំពូលតារាង ខណៈបន្ទាយមានជ័យ ឈ្នះឧត្តរមានជ័យ ដើម្បីរក្សាក្ដីសង្ឃឹម
2026/09/03 11:21:59 am        1
កម្ពុជា បន្ដជួបជប៉ុនល្ងាចនេះ បើឈ្នះនឹងមានឱកាសខ្ពស់ឡើងជុំផ្ដាច់ព្រ័ត្រ AFC U20 Asian Cup 2027
2026/09/03 10:58:52 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យការងាររបស់ អ.ន.ក. តាមវិស័យទាំង ១៧ក្រសួង-ស្ថាប័ន

2026/09/03 11:53:21 am
​មន្ដ្រីរំពឹងការរត់ឆ្លងកាត់ឧបសគ្គ អមព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងនឹង​បង្កើន​ការ​យល់​ដឹង​ពី​សក្ដានុពល និងភូមិសាស្ដ្រភ្នំបូកគោ
2026/09/03 11:49:10 am
​ប្រធានក្រុមការចុះមូលដ្ឋានស្រុកបាធាយណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវឈរលើគោលការណ៍ «ប្រជាជនជាមជ្ឈមណ្ឌល» និងខិតខំកសាងឱ្យក្លាយជារដ្ឋបាលសកម្ម
2026/09/03 11:48:30 am
​វិចារណកថា៖ ទឹកមិនដែលឈប់ធ្វើដំណើរ «ទឹកអាចស្ងប់មួយរយៈ ប៉ុន្តែដំណើររបស់វាមិនដែលបញ្ចប់ឡើយ»
2026/09/03 11:45:30 am
​ក្រសួងបរិស្ថានរួមជាមួយអ្នកពាក់ព័ន្ធត្រៀមផ្សព្វផ្សាយរបាយការណ៍ស្ថានភាពបរិស្ថានជាតិលើកទី៥ ក្រោយបានរៀបចំ និងបោះពុម្ពផ្សាយយ៉ាងតិច ៤ឆ្នាំម្តង
2026/09/03 11:41:45 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/03 03:56:58 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/03 04:23:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/02 02:55:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm