កំពង់ស្ពឺ បញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់របស់កណ្ដាល ឡើងឈរកំពូលតារាង ខណៈបន្ទាយមានជ័យ ឈ្នះឧត្តរមានជ័យ ដើម្បីរក្សាក្ដីសង្ឃឹម

2026/09/03 11:21:59 am        97

ក្រុមបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ បានហក់ឡើងឈរកំពូលតារាងពូលC បណ្ដោះអាសន្ន ក្នុងយុទ្ធនាការប្រកួតជម្រុះ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត) បន្ទាប់ពីបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់របស់សមាគមកីឡាបាល់ទាត់ខេត្តកណ្ដាល ស្របពេលក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យ បានយកឈ្នះខេត្តឧត្ដរមានជ័យ ៨-២ ដើម្បីរក្សាក្ដីសង្ឃឹមប្រជែងកៅអីវគ្គបន្ដ។

ជាលទ្ធផលគួរឲ្យភ្ញាក់ផ្អើល សម្រាប់ក្រុមម្ចាស់ផ្ទះខេត្តកណ្ដាល ដែលរកបាន ២គ្រាប់នាំមុខមុន ដោយកីឡាករ ពុធ គ្រីយ៉ា នៅនាទីទី២ និង បៀន គីមឡាយ នៅនាទីទី២០ តែត្រូវបានខេត្តកំពង់ស្ពឺ វាយបកបានរហូតដល់ ៤គ្រាប់វិញ ដោយកីឡាករ ឈឺន ស៊ុយហេង ៣គ្រាប់ នៅនាទី៣០, នាទី៥៨ និងនាទី៦៣ ព្រមទាំងមិត្តរួមក្រុម គ្រុយ វិចិត្រ នៅនាទី៥២។

ការបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់របស់ក្រុមម្ចាស់ផ្ទះនេះ បានធ្វើឲ្យក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ ឡើងឈរកំពូលតារាងពូលC ដោយរកបាន ៩ពិន្ទុ គ្រាដែលខេត្តកណ្ដាល បានធ្លាក់មកឈរលេខ២ ដោយរក្សា ៧ពិន្ទុក្នុងដៃ។ យ៉ាងណាក្រុមទាំងពីរ នៅសល់ ២ប្រកួតម្នាក់ក្នុងដៃទៀត ដើម្បីកាត់សេចក្ដីក្រុមណា នឹងក្លាយជាបេក្ខភាពកំពូលតារាង និងបានឡើងទៅវគ្គបន្ដ។

ចំណែកគ្រាប់បាល់ជ័យជម្នះដ៏ត្រចះត្រចង់របស់ក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យ លើក្រុមភ្ញៀវខេត្តឧត្ដរមានជ័យវិញ គឺរកបានដោយកីឡាករ វុធ ដេវីត និង សែម យ៉េ ម្នាក់ ២គ្រាប់, កីឡាករ ថុង សុភាព, គឹម ហុងលី និង កែវ រតនៈសួគ៌ ម្នាក់ ១គ្រាប់ ខណៈ ១គ្រាប់ទៀត គឺជាគ្រាប់ភ្លាត់ចូលទីខ្លួនឯងពីកីឡាករ ឈាវ ភារុណ។ ជ័យជម្នះនេះ ធ្វើឲ្យខេត្តបន្ទាយមានជ័យ រំកិលទៅឈរលេខ២ បណ្ដោះអាសន្ន ក្នុងពូលB ដោយរកបាន ៦ពិន្ទុ លើខេត្តសៀមរាប ដែលធ្លាក់មកឈរលេខ៣ មាន ៤ពិន្ទុ តែតាមពីក្រោយក្រុមបាត់ដំបងយូណាយធីត មាន ១០ពិន្ទុឈរលេខ១។

យ៉ាងណានេះគឺជាក្ដីសង្ឃឹមសម្រាប់ខេត្តបន្ទាយមានជ័យ ក្នុងការសម្លឹងទៅកៅអីវគ្គបន្ដ ដ្បិតនៅសល់ ២ប្រកួតក្នុងដៃ ដើម្បីប្រជែងកៅអីកំពូលតារាង ឬយ៉ាងហោចមានឱកាសឈរជាក្រុមលេខ២ ល្អជាងគេផងដែរ៕ អត្ថបទ លី ឈុនឡា




 

អត្ថបទដែលទាក់ទង

មន្ដ្រីរំពឹងការរត់ឆ្លងកាត់ឧបសគ្គ អមព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងនឹង​បង្កើន​ការ​យល់​ដឹង​ពី​សក្ដានុពល និងភូមិសាស្ដ្រភ្នំបូកគោ
2026/09/03 11:49:10 am        1
កំពង់ស្ពឺ បញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់របស់កណ្ដាល ឡើងឈរកំពូលតារាង ខណៈបន្ទាយមានជ័យ ឈ្នះឧត្តរមានជ័យ ដើម្បីរក្សាក្ដីសង្ឃឹម
2026/09/03 11:21:59 am        1
កម្ពុជា បន្ដជួបជប៉ុនល្ងាចនេះ បើឈ្នះនឹងមានឱកាសខ្ពស់ឡើងជុំផ្ដាច់ព្រ័ត្រ AFC U20 Asian Cup 2027
2026/09/03 10:58:52 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកវេទិកាកម្ពុជា ៤.០ លើកទី៦ ស្ដីពី «ឥទ្ធិពលនៃ AI លើទីផ្សារការងារ និងអនាគតនៃការងារ» បង្ហាញពីវឌ្ឍនភាពនៃការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យា AI នៅកម្ពុជា

2026/09/03 12:23:12 pm
​ក្រសួងសាធារណការ ដាក់​ឱ្យ​ដំណើរ​ការ​ជាផ្លូវការ​សេវា​ស្នើ​សុំពិនិត្យ​ឆៀក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ឌីជីថល​
2026/09/03 12:08:38 pm
​អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យការងាររបស់ អ.ន.ក. តាមវិស័យទាំង ១៧ក្រសួង-ស្ថាប័ន
2026/09/03 11:53:21 am
​មន្ដ្រីរំពឹងការរត់ឆ្លងកាត់ឧបសគ្គ អមព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងនឹង​បង្កើន​ការ​យល់​ដឹង​ពី​សក្ដានុពល និងភូមិសាស្ដ្រភ្នំបូកគោ
2026/09/03 11:49:10 am
​ប្រធានក្រុមការចុះមូលដ្ឋានស្រុកបាធាយណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវឈរលើគោលការណ៍ «ប្រជាជនជាមជ្ឈមណ្ឌល» និងខិតខំកសាងឱ្យក្លាយជារដ្ឋបាលសកម្ម
2026/09/03 11:48:30 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/03 12:25:30 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/03 04:23:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/02 02:55:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm