ក្រសួងការពារជាតិកម្ពុជា ធ្វើបទបង្ហាញ​ជូនអ​នុព័ន្ធ​យោធា​បរទេស​ពី​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ

2026/09/03 01:48:42 pm        138

ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា នេះ បានធ្វើបទ​បង្ហាញ​ជូន​អនុព័ន្ធ​យោធា​បរទេស​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា (MACPP) ស្តីពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅ​ទីស្តីការក្រសួងការពារជាតិ។

ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានថ្លែងថា អនុ​ព័ន្ធ​យោធា​បរទេស​ទាំង​អស់ជ្រាបស្រាប់ហើយថា មានការប្រែប្រួល​យ៉ាង​ខ្លាំង​កើត​ឡើង​ជា​ពិសេស​ការ​ផ្ទុះ​ឡើង​វិញនូវជម្លោះប្រដាប់អាវុធនៅតាមព្រំដែនក្នុងខែធ្នូ ឆ្នាំ២០២៥ ដែលបាន​ឈាន​ទៅ​ដល់​កិច្ច​ព្រម​ព្រៀង​ឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ នៅថ្ងៃនេះ ក្រសួងការពារ​ជាតិ​កម្ពុជា​សូម​ផ្តល់​ជូននូវព័ត៌មានបច្ចុប្បន្នភាពសង្ខេបអំពីស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ននេះ ដោយ​ផ្តោត​លើ​ចំណុចសំខាន់ៗមួយចំនួនរួមមាន៖ ធ្វើបច្ចុប្បន្នភាពអំពីការវិវឌ្ឍន៍សំខាន់ៗនៃស្ថានភាពសន្តិសុខ ពិភាក្សាអំពីដំណើរការ នៃការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នាពេលបច្ចុប្បន្ននេះ ដោយរាប់បញ្ចូលទាំងវឌ្ឍនភាព និងបញ្ហាប្រឈមដែលនៅសេសសល់ និងផ្តល់ព័ត៌មានបច្ចុប្បន្នភាពអំពីយន្តការនានាដែលកំពុងត្រូវបានប្រើប្រាស់ ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ ផ្ទៀងផ្ទាត់ការវិវឌ្ឍន៍នានា និងកាត់បន្ថយហានិភ័យនៃការផ្ទុះការប៉ះទង្គិចប្រដាប់អាវុធជាថ្មី។

ឧត្តមសេនីយ៍ឯក បានបន្តថា នាពេលបច្ចុប្បន្ននេះ ការពិតដ៏សំខាន់បំផុតដូចដែលទាំងអស់គ្នាបានដឹងហើយនោះ គឺការប្រយុទ្ធគ្នាក្នុងទ្រង់ទ្រាយធំត្រូវបានបញ្ឈប់។ ទោះជាយ៉ាងណាក៏ដោយ អវត្តមាននៃអរិភាពក្នុងទ្រង់ទ្រាយធំ មិនត្រូវភាន់ច្រឡំថាស្ថានភាពបានវិលត្រឡប់ទៅរកស្ថិរភាពពេញលេញនោះឡើយ។ ស្ថានភាពនៅតាមព្រំដែននៅតែបន្តស្ថិតក្នុងភាពផុយស្រួយបំផុត។ ព្រំដែននៅតែបន្តមានភាពតានតឹង។ ជម្លោះជាមូលដ្ឋាននៅតែមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។ ឧបទ្ទវហេតុដែលនៅតែបន្តកើតមាន ទាមទារឱ្យមានការគ្រប់គ្រងដោយការប្រុងប្រយ័ត្នខ្ពស់។ ហេតុដូច្នេះហើយ កម្ពុជានៅតែបន្តសង្កត់ធ្ងន់លើការអត់ធ្មត់ និងកិច្ចសន្ទនាដោយសន្តិវិធី។

គួរបញ្ជាក់ថា កម្ពុជាគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគ្រប់ចំណុចទាំងអស់ដែលមានចែង ទាំងក្នុងវិធានការកាត់បន្ថយភាពតានតឹង និងយន្តការសម្រាប់ការអនុវត្ត និងផ្ទៀងផ្ទាត់ ក៏ដូចជាស្មារតីរួមនៃសេចក្តីប្រកាសរួមនេះ។ ចាប់តាំងពីសេចក្តីប្រកាសរួមនេះចូលជាធរមានមកដល់បច្ចុប្បន្ន គណៈកម្មការ JBC ភាគីកម្ពុជា បានផ្ញើកំណត់ទូតជាច្រើនលើកហើយទៅសមភាគីថៃ ដើម្បីស្នើបើកកិច្ចប្រជុំពិសេស JBC និងស្នើចាត់បញ្ជូនក្រុមអ្នកជំនាញចម្រុះបន្តចុះវាស់វែងលើដីជាក់ស្តែង។ ប៉ុន្តែ ភាគីថៃ តែងរកលេសដើម្បីពន្យារពេលកិច្ចប្រជុំ និងការចុះវាស់វែងលើដីជាក់ស្តែងជាបន្តបន្ទាប់៕

អត្ថបទដែលទាក់ទង

បេក្ខជនពិការភាពប្រឡងជាប់បាក់ឌុបសម្លឹងជំនាញ ITសម្រាប់ជាអាជីពទៅថ្ងៃអនាគត
2026/09/03 02:34:58 pm        1
ក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារនគរបាលសេដ្ឋកិច្ចខេត្តស្វាយរៀងចំនួន ២រូប និង​ចាប់​ខ្លួន​បុគ្គល​ម្នាក់​ពាក់​ព័ន្ធ​យក​ប្រាក់​ពី​ពាណិជ្ជករ ៩ពាន់ដុល្លារ
2026/09/03 02:25:36 pm        1
កាកបាទក្រហមកម្ពុជាជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់និស្សិតអាហារូបករណ៍១៩រូប មុនចេញទៅសិក្សានៅបរទេស
2026/09/03 02:04:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេក្ខជនពិការភាពប្រឡងជាប់បាក់ឌុបសម្លឹងជំនាញ ITសម្រាប់ជាអាជីពទៅថ្ងៃអនាគត

2026/09/03 02:34:58 pm
​ក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារនគរបាលសេដ្ឋកិច្ចខេត្តស្វាយរៀងចំនួន ២រូប និង​ចាប់​ខ្លួន​បុគ្គល​ម្នាក់​ពាក់​ព័ន្ធ​យក​ប្រាក់​ពី​ពាណិជ្ជករ ៩ពាន់ដុល្លារ
2026/09/03 02:25:36 pm
​កាកបាទក្រហមកម្ពុជាជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់និស្សិតអាហារូបករណ៍១៩រូប មុនចេញទៅសិក្សានៅបរទេស
2026/09/03 02:04:31 pm
​ក្រសួងការពារជាតិកម្ពុជា ធ្វើបទបង្ហាញ​ជូនអ​នុព័ន្ធ​យោធា​បរទេស​ពី​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ
2026/09/03 01:48:42 pm
​តស់! ចប់បាក់ឌុប​ហើយបន្តរៀនអ្វី? វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរបើកទ្វារ ៧​ជំនាញ ​សម្រាប់​យុវជន​ជ្រើសរើស​
2026/09/03 01:39:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/03 12:25:30 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/03 04:23:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/02 02:55:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm