កាកបាទក្រហមកម្ពុជាជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់និស្សិតអាហារូបករណ៍១៩រូប មុនចេញទៅសិក្សានៅបរទេស

2026/09/03 02:04:31 pm        72

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អនុសាសន៍យ៉ាងកក់ក្តៅ ជូនដល់ក្រុមនិស្សិត និងបេក្ខជនអាហារូបករណ៍រដ្ឋាភិបាលសរុប១៩រូប មុនពេលពួកគេចាកចេញទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅបណ្តាប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប និងអាស៊ី នាពេលខាងមុខ។

នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងផ្តល់អនុសាសន៍ ជូនដល់ក្រុមនិស្សិត និងបេក្ខជនអាហារូបករណ៍រដ្ឋាភិបាល ២ក្រុម សរុបចំនួន ១៩នាក់។

នៅក្នុងជំនួបនេះ និស្សិតអាហារូបករណ៍ជ័យលាភីទាំង១៩រូប រួមមាន៖ ក្រុមទី១៖ ចំនួន៧រូប (ដឹកនាំដោយលោក ប៉ិច ឆវ័ន្ត) ជាជ័យលាភីអាហារូបករណ៍រដ្ឋាភិបាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សានៅប្រទេសជប៉ុន (៥នាក់) ចិន (១នាក់) និងបារាំង (១នាក់) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដែលជាអតីតនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)។ ក្រុមទី២៖ ចំនួន ១២រូប (ដឹកនាំដោយលោក តាន់ បូរីវត្តិ) ជាបេក្ខជនអាហារូបករណ៍រដ្ឋាភិបាល សាធារណរដ្ឋបារាំង មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (៨នាក់), បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (៣នាក់) និងក្រុមហ៊ុន Consolidar Checker Co., Ltd. (១នាក់)។

ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ ​កាកបាទក្រហមកម្ពុជា បានធ្វើបទបង្ហាញអំពីសកម្មភាពការងារមនុស្សធម៌ អាទិភាពធំៗ និងប្រតិបត្តិការឆ្លើយតបក្នុងគ្រាមានអាសន្ន ឬជម្លោះប្រដាប់អាវុធនាពេលកន្លងមក ជូនដល់ក្រុមនិស្សិត ទាំងអស់បានយល់ដឹង។ ជាមួយគ្នានេះ ក្រុមនិស្សិតក៏បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយបានចោទសួរនូវសំណួរមួយចំនួន ពាក់ព័ន្ធនឹងការត្រៀមលក្ខណៈ ការសហការរវាង កាកបាទក្រហម ជាមួយរាជរដ្ឋាភិបាល និងវិធានការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុដ៏ធ្ងន់ធ្ងរ ដែលកំពុងប្រឈមនាពេលបច្ចុប្បន្ន។

ជានិមិត្តរូបនៃក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន លោកជំទាវអគ្គលេខាធិការ បានផ្ដាំផ្ញើនូវអនុសាសន៍សំខាន់ៗ និងបានប្រគល់ថវិកាឧបត្ថម្ភមួយចំនួន និងថតរូបអនុស្សាវរីយ៍ជាមួយប្អូនៗនិស្សិត។ ជាមួយគ្នានេះលោកជំទាវអគ្គលេខាធិការ បានផ្តាំផ្ញើឱ្យក្រុមនិស្សិតទាំងអស់ត្រូវ ១. ខិតខំប្រឹងប្រែងរៀនសូត្រ យកចិត្តទុកដាក់លើ សុវត្ថិភាព និងសុខភាពជាចម្បង។ ២. ថែរក្សាស្មារតីសាមគ្គីភាព និងបន្តថែរក្សា ផ្សព្វផ្សាយនូវវប្បធម៌ អរិយធម៌ ដ៏ល្អផូរផង់របស់ខ្មែរនៅលើឆាកអន្តរជាតិ។ និងទី៣. ត្រូវយកចំណេះដឹង បទពិសោធន៍ ដែលទទួលបានត្រឡប់មកជួយអភិវឌ្ឍន៍ធនធានមនុស្ស និងប្រទេសជាតិវិញ ដើម្បីឱ្យកម្ពុជាមានសមត្ថភាពប្រកួតប្រជែង ស្មើមុខស្មើមាត់នៅលើឆាកតំបន់ និងអន្តរជាតិ។

ពិធីសំណេះសំណាលបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត ដោយក្រុមនិស្សិតទាំងអស់បានប្តេជ្ញាចិត្ត យ៉ាងមុតមាំ ក្នុងការនាំយកកិត្តិយសជូនជាតិមាតុភូមិ ក្នុងបេសកកម្មសិក្សារយៈពេល ២ឆ្នាំខាងមុខនេះ៕ អត្ថបទ៖ សំ ងីម

 

អត្ថបទដែលទាក់ទង

ករណីបងប្អូនរត់កង់បី៖ ក្រសួងបានដោះស្រាយចំនួន ១០លើកដោយយកចិត្តទុកដាក់ ខណៈបញ្ហានៅសេសសល់ ត្រូវបានបញ្ជូនទៅអន្តរក្រសួងដែលមានសមត្ថកិច្ច​ ដើម្បីដោះស្រាយបន្ត
2026/09/03 02:54:05 pm        1
បេក្ខជនពិការភាពប្រឡងជាប់បាក់ឌុបសម្លឹងជំនាញ ITសម្រាប់ជាអាជីពទៅថ្ងៃអនាគត
2026/09/03 02:34:58 pm        1
ក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារនគរបាលសេដ្ឋកិច្ចខេត្តស្វាយរៀងចំនួន ២រូប និង​ចាប់​ខ្លួន​បុគ្គល​ម្នាក់​ពាក់​ព័ន្ធ​យក​ប្រាក់​ពី​ពាណិជ្ជករ ៩ពាន់ដុល្លារ
2026/09/03 02:25:36 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Premier League បំបែកកំណត់ត្រាចំណាយលើការផ្ទេរកីឡាកររដូវក្តៅ ២ឆ្នាំជាប់គ្នា

2026/09/03 03:03:47 pm
​ករណីបងប្អូនរត់កង់បី៖ ក្រសួងបានដោះស្រាយចំនួន ១០លើកដោយយកចិត្តទុកដាក់ ខណៈបញ្ហានៅសេសសល់ ត្រូវបានបញ្ជូនទៅអន្តរក្រសួងដែលមានសមត្ថកិច្ច​ ដើម្បីដោះស្រាយបន្ត
2026/09/03 02:54:05 pm
​បេក្ខជនពិការភាពប្រឡងជាប់បាក់ឌុបសម្លឹងជំនាញ ITសម្រាប់ជាអាជីពទៅថ្ងៃអនាគត
2026/09/03 02:34:58 pm
​ក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារនគរបាលសេដ្ឋកិច្ចខេត្តស្វាយរៀងចំនួន ២រូប និង​ចាប់​ខ្លួន​បុគ្គល​ម្នាក់​ពាក់​ព័ន្ធ​យក​ប្រាក់​ពី​ពាណិជ្ជករ ៩ពាន់ដុល្លារ
2026/09/03 02:25:36 pm
​កាកបាទក្រហមកម្ពុជាជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់និស្សិតអាហារូបករណ៍១៩រូប មុនចេញទៅសិក្សានៅបរទេស
2026/09/03 02:04:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/03 12:25:30 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/03 04:23:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/02 02:55:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm