គ្រូពេទ្យចល័តចុះចាក់វ៉ាក់សាំងកូវីដ-១៩ជូនពលរដ្ឋ និងកម្មករនៅអតីតតំបន់ក្រហម

2022/05/12 10:34:51 pm        1.0 K

ភ្នំពេញ៖ ក្រុមការងារគ្រូពេទ្យប្រចាំការិយាល័យស្រុកប្រតិបតិ្តពោធិ៍សែនជ័យ នៃមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានបន្តចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញទី៣ និងដូសជំរុញទី៤ទាំងយប់ ជូនបងប្អូន ពលរដ្ឋ កម្មករ កម្មការិនី នៅតំបន់ងាយរងគ្រោះ អតីតតំបន់ក្រហម ក្នុងអន្តរកាលកូវីដ-១៩ គោលដៅ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

បើតាមលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ប្រាប់BTV ព័ត៌មាន នាយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ថា រដ្ឋបាលខណ្ឌ បានសហការជាមួយក្រុមការងារគ្រូពេទ្យប្រចាំការិយាល័យ​ស្រុកប្រតិបតិ្តពោធិ៍សែនជ័យ រៀបចំយកទីតាំងគោលដៅ ដែលសំបូរទៅដោយរោងចក្រ និង​មាន​ប្រជាពលរដ្ឋរស់នៅប្រមូលផ្តុំគ្នាច្រើនម៉ឺននាក់ ដើម្បីផ្តល់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ចាប់ពីម៉ោង៦ល្ងាច រហូតដល់ម៉ោង៩យប់ ក្នុងគោលដៅបង្កើនភាពស៊ាំ និង​ទប់ស្កាត់​ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ផងដែរ។

ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋរស់នៅគោលដៅឡ ភូមិត្រពាំងថ្លឹង២ មកចូលរួមចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ចាប់ពីដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ ​បានបង្ហាញពីការសប្បាយរីករាយ ដែលវត្តមានរបស់ក្រុមគ្រូពេទ្យ ចុះមកចាក់វ៉ាក់សាំងផ្ទាល់ ក៏សូមគោរពថ្លែងអំណរគុណជូន​ចំពោះ​ប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បានយកចិត្តទុកដាក់​ចំពោះ​សុខទុក្ខពលរដ្ឋ ជាពិសេសផ្នែកសុខភាព។

ជាចុងក្រោយក្នុងនាមក្រុមការងារគ្រូពេទ្យ លោក ចាប សុវណ្ណ ប្រធានកម្មវិធីផ្តល់ថ្នាំបង្ការ​នៃ​ការិយាល័យ​ស្រុកប្រតិបតិ្តពោធិ៍សែនជ័យ ទាំងអស់គ្នា ​សូមប្តេជ្ញាថា នឹងខិតខំចុះចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋ ​ឲ្យបានគ្រប់ៗគ្នា ចុះអប់រំផ្សព្វផ្សាយបង្ការកូវីដ-១៩ អប់រំសុខភាព រៀនរស់នៅធម្មតាក្នុងប្រក្រតីភាពថ្មី វិធានការសុខាភិបាល “ ៣ការពារ ៣កុំ ” និងបន្តផ្តល់សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋឲ្យបានច្រើនបំផុតតាមលទ្ធភាពដែលអាចធ្វើទៅបានដោយឥតគិតថ្លៃ៕

អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm