ទូតសិង្ហបូរីកោតសរសើរភាពរីកចំរើនរបស់រាជធានីភ្នំពេញ និងការទប់ស្កាត់ជំងឺកូវីដ-១៩នៅកម្ពុជា

2022/05/13 12:13:43 am        30

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសិង្ហបូរី សម្តែងការកោតសរសើរពីភាពរីកចំរើនរបស់រាជធានីភ្នំពេញ ជាមួយនិងអភិបាលកិច្ចល្អ ធ្វើឱ្យអ្នកវិនិយោគទុនមានជំនឿទុកចិត្ត ចង់មកវិនិយោគទុននៅកម្ពុជា។

ឯកអគ្គរដ្ឋទូតសិង្ហបូរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកស្រី ទាវ ឡាយចេង បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍន៍រីកចំរើនរបស់រាជធានីភ្នំពេញ នារយៈពេល២០ឆ្នាំចុងក្រោយនេះ ដោយមានទាំងអាគារខ្ពស់ៗជាមួយនឹងអាគារវ័យចំណាស់ ដែលជាការទាក់ទាញភ្ញៀវអន្តរជាតិយ៉ាងច្រើនមកដើរលេងកំសាន្តនៅរាជធានីភ្នំពេញ ហើយអ្វីដែលពិសេសថែមទៀតនោះគឺរាជធានីភ្នំពេញ មានអភិបាលកិច្ចល្អ ដែលធ្វើឱ្យអ្នកវិនិយោគទុននានា មានជំនឿទុកចិត្ត ចង់មកវិនិយោគទុននៅប្រទេសកម្ពុជាជាពិសេសនៅរាជធានីភ្នំពេញ។

 ការសំដែងនូវការកោតសរសើរពីសំណាក់លោកស្រី ឯកអគ្គរដ្ឋទូតសឹង្ហបូរី បានធ្វើឡើង ខណៈដែលលោកស្រីបានចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ។

លោកស្រី ទាវ ឡាយចេង មានប្រសាសន៍លើកឡើងថា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះភ្នំពេញ ពិតជាបង្ហាញពីភាពរីកចំរើនយ៉ាងខ្លាំងក្លាដោយមានអាគារខ្ពស់ៗជាច្រើន ហើយអគារវ័យចំណាស់ ក៏មានច្រើនគួរឱ្យកត់សំគាល់ផងដែរ ។ នេះជាការទាក់ទាញភ្ញៀវឱ្យមកដើរលេងកំសាន្តនៅរាជធានីភ្នំពេញ។ ជាក់ស្តែងអាគាររដ្ឋបាលរាជធានីភ្នំពេញ ដែលលោកស្រីបានជួបសម្តែងការគួរសមជាមួយអភិបាលរាជធានីភ្នំពេញនេះ គឺជាអាគារដែលមានវ័យចំណាស់ជាង១០០ឆ្នាំហើយ។ បន្ថែមពីនេះ រាជធានីភ្នំពេញ ក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញទៅកាន់ក្រុងព្រះសីហនុថែមទៀត ដែលពីមុនត្រូវប្រើពេលវេលាប្រមាណ៦ម៉ោង តែក្រោយពីដាក់ឱ្យដំណើរការផ្លូវល្បឿនបោះ យើងនឹងប្រើប្រាស់ត្រឹមតែ ២ម៉ោងប៉ុណ្ណោះ។ ការបង្កើតឱ្យមានអាកាសយានដ្ឋានថ្មី ការបង្កើតឱ្យមានបណ្ដាញផ្លូវធំថ្មីៗ កាត់ខ្វែងជាច្រើនកន្លែងទៀត ធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានការអភិវឌ្ឍរីកចំរើនខ្លាំងឡើង។ ប៉ុន្តែអ្វីដែលសំខាន់មួយទៀតនោះ គឺរដ្ឋបាលរាជធានីភ្នំពេញ មានអភិបាលរកិច្ចល្អ ដែលធ្វើឱ្យអតិថិជនក្រុមហ៊ុនឯកជននានា មានការជឿទុកចិត្ត ចង់មកបណ្ដាក់ទុនរកស៊ីនៅក្នុងរាជធានីភ្នំពេញ ។ 

លោកស្រីឯកអគ្គរដ្ឋទូតសឹង្ហបូរី ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុននៅសិង្ហបូរី បានបណ្ដាក់ទុនរកស៊ីនៅព្រះរាជាណាចក្រកម្ពុជាច្រើន ទាំងការវិនិយោគលើវិស័យពាណិជ្ជកម្ម វិស័យដឹកជញ្ជូន និងការបំពាក់សូឡានៅតាមអាគារផ្សេងៗជាដើម។ ក្រៅពីនេះ ក៏មានក្រុមហ៊ុនប្រមូលសំរាម គ្រប់គ្រងសំណល់រឹង មួយរបស់សឹង្ហបូរី ក៏បានមកបណ្ដាក់ទុននៅរាជធានីភ្នំពេញផងដែរ។ ជាងនេះទៅទៀតលោកស្រីក៏បានអបអរសាទរ និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងរដ្ឋបាលរាជធានីភ្នំពេញដែលបានទប់ស្កាត់ជម្ងឺកូវីដ-១៩ ទទួលជោគជ័យ និងបានបើកប្រទេសឱ្យដំណើរការជាប្រក្រតីឡើងវិញ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងជំនួបនោះក៏បានជម្រាបភាគីសឹង្ហបូរីពីស្ថានភាពរបស់រាជធានីភ្នំពេញដែលមានការអភិវឌ្ឍពីដំណាក់កាលមួយទៅដំណាក់កាលមួយ ពិសេស ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះរាជធានីភ្នំពេញ មានការអភិវឌ្ឍន៍រីកចំរើនគួរឱ្យកត់សម្គាល់ ធ្វើឱ្យកំណើនប្រជាពលរដ្ឋចេះតែកើនឡើង ដោយមកដល់ពេលនេះ ទាំងអ្នកស្នាក់នៅអចិន្ត្រៃយ៍និងអ្នកមកប្រកបមុខរបរកទទួលទាននៅរាជធានីភ្នំពេញមានចំនួនប្រមាណជា ៣ លាននាក់ ដែលធ្វើឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ប៉ុន្តែបញ្ហានេះរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងធ្វើការដោះស្រាយឱ្យប្រសើរឡើងវិញ។

ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ទៅតាមអនុសាសន៍ណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញបានគ្រប់គ្រងជំងឺកូវីដ-១៩ បានយ៉ាងល្អរហូតមកដល់ពេលនេះ បានបើកឱ្យដំណើរការប្រទេសឡើងវិញ ជាមួយនឹងការមិនពាក់ម៉ាកសម្រាប់នៅតាមទីសាធារណៈផងដែរ។ ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការសាងសង់មន្ទីរពេទ្យថ្មីមួយថែមទៀតផងដែរ ដើម្បីព្យាបាលជំងឺឆ្លងផ្សេងៗទៀត។ ក្នុងដំណាក់កាលការរីករាលដាលជំងឺកូវីដ-១៩ កម្ពុជាទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងព្យាបាលជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសដែលស្នាក់នៅកម្ពុជាដោយមិនគិតថ្លៃថែមទៀតផង៕​អត្ថបទ ៖ ប្រាក់ វណ្ណដា

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        8
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        110
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm