ក្រសួងការងារ បើកសិក្ខាសាលាពិគ្រោះយោបល់ជាមួយដៃគូជាតិ-អន្តរជាតិ​លើការកំណត់​គុណវុឌ្ឍិ​សហគ្រាសក្នុងការទទួលស្គាល់ជំនាញ​កម្មករនិយោជិតឱ្យ​ស្របតាមតម្រូវ​ការទីផ្សារការងារ

2026/09/03 03:52:54 pm        99

លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសស្តីពី "ការកំណត់គុណវុឌ្ឍិសហគ្រាស ក្រុមហ៊ុន រោងចក្រ ក្នុងការទទួលស្គាល់ជំនាញកម្មករ និយោជិត និងបុគ្គលិក" នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ដើម្បីប្រមូលមតិយោបល់ និងធាតុចូលសម្រាប់កែលម្អនីតិវិធីឱ្យមានភាពច្បាស់លាស់ និងឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដនៃទីផ្សារការងារ។

ថ្លែងទៅកាន់សិក្ខាសាលាដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្ម សហព័ន្ធនិយោជក សមាគមធុរកិច្ច វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ លោកជំទាវ មានប្រសាសន៍ថា សិក្ខាសាលានេះមិនគ្រាន់តែជាវេទិកាពិភាក្សាលើឯកសារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាជំហានដ៏សំខាន់ក្នុងការបន្តកែទម្រង់ប្រព័ន្ធអភិវឌ្ឍធនធានមនុស្ស និងកសាងប្រព័ន្ធគុណវុឌ្ឍិដែលមានទំនុកចិត្តពីវិស័យសេដ្ឋកិច្ច និងទីផ្សារការងារ។ ក្នុងបរិបទបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចបៃតង កម្ពុជាចាំបាច់ត្រូវមានប្រព័ន្ធអភិវឌ្ឍជំនាញដែលអាចឆ្លើយតបទាន់ពេលវេលា ដោយផ្លាស់ប្តូរពីការផ្តោតលើចំនួនអ្នកបណ្តុះបណ្តាល ទៅផ្តោតលើសមត្ថភាពពិតប្រាកដ និងលទ្ធផលនៃការសិក្សា។

ទន្ទឹមនេះ លោកជំទាវក៏បានលើកឡើងពីសារៈសំខាន់នៃការទទួលស្គាល់ជំនាញពីមុន (RPL) ដែលត្រូវបានវាយតម្លៃ និងទទួលស្គាល់ដោយស្តង់ដាជាតិ។ យន្តការនេះនឹងជួយឱ្យកម្មករនិយោជិតអាចទទួលបានការទទួលស្គាល់លើសមត្ថភាពពិតប្រាកដ សហគ្រាសអាចកំណត់បានកាន់តែច្បាស់ពីសមត្ថភាពកម្លាំងពលកម្ម ហើយកម្ពុជាអាចកសាងប្រព័ន្ធកម្លាំងពលកម្មដែលមានជំនាញពិតប្រាកដ។ លោកជំទាវបានបញ្ជាក់ថា ក្រសួងបានរៀបចំសេចក្តីព្រាងនីតិវិធីស្តង់ដាប្រតិបត្តិការ (SOP) សម្រាប់ការអនុវត្តប្រកាសស្តីពីការកំណត់គុណវុឌ្ឍិសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ដើម្បីធានាថាការវាយតម្លៃសមត្ថភាពប្រព្រឹត្តទៅតាមស្តង់ដា មានតម្លាភាព គុណវុឌ្ឍិ និងវិស័យឯកជនទទួលស្គាល់។

ក្រសួងក៏នឹងបន្តពង្រឹងប្រព័ន្ធទទួលស្គាល់សមត្ថភាព និងគុណវុឌ្ឍិ ការតភ្ជាប់រវាងការអប់រំ ការបណ្តុះបណ្តាល និងទីផ្សារការងារ លើកកម្ពស់តួនាទីវិស័យឯកជន ពង្រឹងគុណភាព និងភាពជឿជាក់នៃប្រព័ន្ធ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រង ការចុះបញ្ជី ការវាយតម្លៃ និងការផ្តល់សេវា ព្រមទាំងកសាងវប្បធម៌នៃការរៀនសូត្រពេញមួយជីវិត។ ចក្ខុវិស័យរបស់ក្រសួង គឺចង់ឃើញកម្ពុជាមានប្រព័ន្ធអភិវឌ្ឍជំនាញមួយដែលមានស្តង់ដា កម្លាំងពលកម្មមានភាពប្រកួតប្រជែង និងជាស្ពានភ្ជាប់រវាងមនុស្ស ជំនាញ ការងារ ផលិតភាព និងកំណើនសេដ្ឋកិច្ច។

លោកជំទាវបានលើកទឹកចិត្តឱ្យអង្គសិក្ខាសាលាពិភាក្សាលើប្រធានបទនេះឱ្យបានផុសផុល ដោយសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានេះ នឹងផ្តល់នូវមតិយោបល់ និងធាតុចូលដ៏មានតម្លៃ សម្រាប់កែលម្អសេចក្តីព្រាង SOP ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានដោយប្រសិទ្ធភាព៕

អត្ថបទដែលទាក់ទង

ឯកឧត្តម ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាលឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្ច
2026/09/03 05:19:17 pm        1
គយឃាត់ខ្លួនបុរសម៉ាឡេស៊ីម្នាក់រកឃើញហេរ៉ូអ៊ីន ៨១ កញ្ចប់ ពេលត្រៀមចាកចេញពីកម្ពុជាទៅកោះតៃវ៉ាន់
2026/09/03 04:45:05 pm        1
ក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
2026/09/03 04:41:11 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្ស ៥នាក់ស្លាប់ ​នៅ​ពេល​ទូកដឹកជនអន្តោប្រវេសន៍ ត្រូវបានជួយសង្គ្រោះ នៅ​ម្ដុំប្រជុំ​​កោះ Canary របស់អេស្ប៉ាញ​

2026/09/03 06:28:58 pm
​របាយការណ៍៖ ប៉ូឡូញកោះអញ្ជើញ​ឯកអគ្គរដ្ឋទូតរុស្ស៊ី ជុំវិញ «សកម្មភាពឈ្លានពាន»
2026/09/03 06:27:16 pm
​WSJ៖ អឺរ៉ុបនៅសល់ជម្រើសតិចតួចដើម្បីដាក់សម្ពាធលើរុស្ស៊ី
2026/09/03 06:24:53 pm
​ពលរដ្ឋប៉ាឡេស្ទីន៖ កងទ័ពអ៊ីស្រាអែលបានសម្លាប់យុវជនពីរនាក់នៅតំបន់វេសបែង
2026/09/03 06:22:10 pm
​ប្រភព៖ អ៊ីរ៉ង់ប្រាប់​អាមេរិកកុំ​ឱ្យអ៊ីស្រាអែលធ្វើ​ការ​វាយ​ប្រហារ​ នៅ​តំបន់ជួរ​ភ្នំភាគខាងត្បូងលីបង់
2026/09/03 06:18:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/03 12:25:30 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/03 04:23:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/02 02:55:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm