អន្ដរជាតិ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានទទួលមេដឹកនាំជាន់ខ្ពស់សហភាពអឺរ៉ុប សម្រាប់ជំនួបកំពូលក្នុងទីក្រុងតូក្យូ ដែលពិភាក្សាលើប្រធានបទជាច្រើនរួមមានទាំងការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន និងកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា រួមមានបម្រែបម្រួលអាកាសធាតុ និងបច្ចេកវិទ្យាឌីជីថល។
លោក Kishida និយាយថា ការវាយលុករបស់រុស្ស៊ី បានធ្វើឲ្យរង្គោះរង្គើមូលដ្ឋាននៃ សណ្តាប់ធ្នាប់អន្តរជាតិទាំងមូល មិនត្រឹមតែសម្រាប់អឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងនៅអាស៊ី។