ប្រមុខការពារជាតិកម្ពុជានឹងបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលីរយៈពេល៥ថ្ងៃ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែកយោធាកម្ពុជា និងអូស្រ្តាលីឲ្យ​កាន់តែល្អប្រសើរបន្ថែមទៀត

2026/09/04 10:16:21 am        198

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា នឹង​ដឹក​នាំ​គណៈ​ប្រតិ​ភូជាន់ខ្ពស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​អូស្រ្តាលី​រយៈ​ពេល​៥​ថ្ងៃ គឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ ខណៈដំណើរ​ទស្សន​កិច្ច​នេះ​ក្នុង​គោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការផ្នែកយោធាទ្វេភាគីរវាងកម្ពុជា និងអូស្រ្តាលី​ឲ្យ​កាន់​តែ​ល្អប្រ​សើរ​បន្ថែម​ទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិបានឲ្យដឹងថា តបតាមការ​អញ្ជើញ​របស់​ឯកឧត្តម រីឆាត ម៉ាឡេស ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិអូស្រ្តាលីនោះ នាយ​ឧត្តម​​សេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នឹង​អញ្ជើញ​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់ខ្ពស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ធ្វើ​ទស្សន​កិច្ច​ផ្លូវការ និងជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត នៅប្រទេសអូស្រ្តាលី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ២០២៦នេះ។

សេចក្តីប្រកាសបានបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា នឹងជួបពិភាក្សាការងារជាមួយ មេបញ្ជា​ការ​ប្រភេទ​ទ័ព​អូស្រ្តាលី​មួយ​ចំនួន​ ហើយ​ក្រុមការងារជំនាញរបស់ក្រសួងការពារជាតិទាំងពីរ ក៏នឹង​ពិភាក្សា​ការងារ​នៅ​ក្នុង​កិច្ច​ប្រជុំ​តុ​មូល​ផង​ដែរ។ ដោយនៅក្នុងកិច្ចប្រជុំទាំងនោះ ភាគីទាំងពីរគ្រោងនឹង​លើក​យក​ប្រធា​នប​ទ​សំខាន់​ៗ​ជា​ច្រើនដូចជា កិច្ចសហប្រតិបត្តិការយោធាទ្វេភាគី វិស័យសន្តិសុខលម្ហសមុទ្រ និង​សន្តិសុខ​តាមអ៊ី​នធឺណិត ការចែករំលែក ព័ត៌មាន ការអប់រំ និងបណ្តុះបណ្តាលយោធិនអាជីព និង​ការ​អភិវឌ្ឍ​គោលនយោបាយការពារជាតិ និងបញ្ហាសន្តិសុខក្នុងតំបន់ជាដើម។

តាមរ​​យៈសេចក្តីប្រកាសព័ត៌មានខាងលើនេះបានបញ្ជាក់ទៀតថា ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម​ នាយឧត្តមសេនីយ៍ រដ្ឋមន្រ្តីក្រសួងការពារជាតិនេះ ក៏នឹង​បញ្ជាក់​ជា​ថ្មី​នៃ​ទំនាក់​ទំនង​ជា​មិត្តភាព​ និង​ជា​ប្រវត្តិសាស្រ្ត ជាពិសេសកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ដែល​កំពុង​មាន​ការ​រីក​ចម្រើន​ជា​លំដាប់ ហើយការពង្រឹងទំនាក់ទំនងនេះ ស្រប​តាម​គោ​ល​នយោបា​យ​របស់​រាជ​រដ្ឋាភិបាលប្រទេសទាំងពីរ ដែលកំពុងជំរុញ​ការ​លើក​កម្រិត​ទំនាក់​ទំនង​ទ្វេភាគី​ឲ្យ​ដល់​កម្រិត ​«ភាពជាដៃគូគ្រប់ជ្រុងជ្រោយ» នាពេលឆាប់ៗខាងមុខនេះ៕ អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បញ្ជូនសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤ ទៅគណៈកម្មការជំនាញសិក្សាស្រាវជ្រាវ មុនដាក់ឆ្លងសម័យប្រជុំពេញអង្គ
2026/09/04 12:03:45 pm        1
កម្ពុជា ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​ការ​ហោះ​ចូល​ដោយ​គ្មាន​ការ​អនុញ្ញាត​នៃ​ឧទ្ធម្ភាគចក្រ​របស់​កង​ទ័ព​អាកាស​ថៃ ​លើដែនអធិបតេយ្យកម្ពុជា
2026/09/04 11:52:20 am        1
វិចារណកថា៖ ដំណើររបស់ដំណក់ទឹកភ្លៀង «ដំណក់ទឹកភ្លៀងតែមួយ អាចប៉ះដំបូលផ្ទះ ឫសឈើ ទន្លេ និងជីវិតមួយ»
2026/09/04 11:45:06 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លីគកំពូលកម្ពុជា នឹងចាប់ផ្ដើមរដូវកាលថ្មីចុងសប្ដាហ៍នេះ ជាមួយ​ការ​រំពឹង​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង

2026/09/04 12:04:44 pm
​គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បញ្ជូនសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤ ទៅគណៈកម្មការជំនាញសិក្សាស្រាវជ្រាវ មុនដាក់ឆ្លងសម័យប្រជុំពេញអង្គ
2026/09/04 12:03:45 pm
​ប្រទេសស៊ីរី ចាប់ផ្តើមបំផ្លាញអាវុធគីមីក្នុងជំនាន់លោក Assad
2026/09/04 11:58:17 am
​អ៊ីរ៉ង់ វាយប្រហារលើមូលដ្ឋានកងទ័ពអាមេរិកពីរកន្លែង និងបានប្តេជ្ញាចាត់វិធានការឆ្លើយតបបន្ថែមទៀត
2026/09/04 11:56:26 am
​អឺរ៉ុប មិនទាន់បានត្រៀមដើម្បីអនុម័តសំណើរបស់អេស្ប៉ាញសម្រាប់ជំនួយនៅតំបន់ Ceuta នៅឡើយ
2026/09/04 11:55:43 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/04 03:10:33 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/03 04:23:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/02 02:55:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm