អន្ដរជាតិ៖ ប្រទេសកូរ៉េខាងជើង បានបញ្ជាក់ពីការផ្ទុះឡើងវីរុសCovid-19 លើកដំបូង ដែលកំពុងបង្កើនការព្រួយបារម្ភមហន្តរាយមនុស្សជាតិ នៅក្នុងប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលមិនចាក់វ៉ាក់សាំង នៅលើពិភពលោក ខណៈប្រទេសនេះបានឈានចូលដល់ការបិទខ្ទប់នៅទូទាំងប្រទេស។
ទីភ្នាក់ងារព័ត៌មានកណ្តាលរដ្ឋកូរ៉េ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា អាជ្ញាធរបានរកឃើញសាខាវីរុសបំប្លែងខ្លួន Omicron BA.2 ដែលចម្លងខ្ពស់លើប្រជាជននៅក្នុងទីក្រុងព្យុងយ៉ាង។

