ប្រដាល់សកលកម្ពុជា២រូប ត្រៀមប្រកួតកីឡាអាស៊ី នៅជប៉ុន ជាមួយនឹង​គោលដៅ​បន្ត​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​អូឡាំពិកហ្គេម ២០២៨

2026/09/04 12:16:32 pm        88

ការប្រកួតកីឡាអាស៊ី នៅប្រទេសជប៉ុន ក្នុងខែកញ្ញា ឆ្នាំ២០២៦នេះ សហព័ន្ធកីឡា​ប្រដាល់​សកល​ត្រៀមបញ្ជូនកីឡាករ២នាក់ចូលរួមប្រកួត គឺកីឡាករ វី សុភ័ស ប្រកួតទម្ងន់៧០គ.ក្រ និងកីឡាករ ណេស្រេឌីនូវ អាន់វ៉ា លេងក្នុងទម្ងន់ ៨០គ.ក្រ ដោយព្រឹត្តិការណ៍​ដ៏​ធំ​រៀង​រាល់​៤​ឆ្នាំ​ម្តង​នេះ​មានសារៈសំខាន់ ក្នុងការពង្រឹង​គុណភាព​ជម្រើស​ជាតិ​ឆ្ពោះ​ទៅ​ប្រកួត​វគ្គ​ជម្រុះ​កីឡា​អូឡាំពិក​ នាឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក នេះបើតាម​ការ​បញ្ជាក់​របស់​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជាឯកឧត្តម ប៊ុយ សុភ័ណ្ឌ។

ប្រធានសហព័ន្ធរូបនេះលើកឡើងថា សម្រាប់ការប្រកួតកីឡាអាស៊ី មានកម្រិតខ្ពស់ជាងឆ្ងាយពីស៊ីហ្គេមដែលមានត្រឹម ១១ ប្រទេសចូលរួម ខណៈកីឡាអាស៊ីមាន៤៥ប្រទេស ហើយកីឡាករប្រដាល់សកលក្នុងទ្វីបអាស៊ីនេះភាគច្រើនសុទ្ធសឹងតែជាកីឡាករលំដាប់ពិភពលោក។

ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បានសង្កត់ធ្ងន់ថា សម្រាប់កីឡាករកម្ពុជាត្រៀមចូលរួមប្រកួតកីឡាអាស៊ី ឆ្នាំ២០២៦ នៅក្នុងខែកញ្ញានេះ គឺសហព័ន្ធបានត្រៀមខ្លួនឱ្យពួកគាត់ទាំងពីរនាក់ហ្វឹកហាត់តាំងពីដើមឆ្នាំមក។ ជាមួយនឹងការត្រៀមខ្លួននេះ សហព័ន្ធក៏បានឱ្យកីឡាករ ចូលរួមប្រកួតជាច្រើនមកដែរ ដើម្បីពង្រឹងគុណផលបច្ចេកទេសរបស់គាត់ឱ្យបានល្អ ហើយយើងរំពឹងថា ពួកគាត់នឹងអាចធ្វើបានល្អ នៅក្នុងព្រឹត្តិការណ៍ដ៏ធំរៀងរាល់៤ឆ្នាំងម្តង ប្រចាំទ្វីបអាស៊ីមួយនេះ។ បេក្ខភាពកីឡាករជម្រើសជាតិ ដែលត្រៀមខ្លួនចូលរួមប្រកួតកីឡាអាស៊ីនេះ គឺសហព័ន្ធបានឱ្យពួកគាត់ទាំងពីរនាក់ហ្វឹកហាត់ពិសេសជាមួយគ្រូបង្វឹកបរទេស ដែលជាគ្រូស្ម័គ្រចិត្តរបស់សហព័ន្ធ និងក៏ជាអតីតកីឡាករប្រដាល់សកលអាជីពផងដែរ។

ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បន្ថែមថា គោលដៅធំរបស់សហព័ន្ធ គឺមិនត្រឹមតែការប្រកួតកីឡាអាស៊ីនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការត្រៀមចូលរួមប្រកួតជម្រុះកីឡាអូឡាំពិក នៅឆ្នាំ២០២៧ខាងមុខ ដើម្បីទទួលបានសិទ្ធិឆ្ពោះទៅអូឡាំពិកហ្គេម ឆ្នាំ២០២៨ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិកផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី២០ នៅប្រទេសជប៉ុន “The 20th Asian Games Aichi-Nagoya 2026” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ។ ព្រឹត្តិការណ៍នេះមានប្រភេទកីឡាចំនួន ៤៣ មកពី ៤៥ ប្រទេសចូលរួមប្រកួតប្រជែងដណ្តើមមេដាយ ក្នុងនោះកម្ពុជានឹងបញ្ជូន ១៣ប្រភេទកីឡាចូលរួម ក្នុងនោះក៍មានប្រភេទកីឡាប្រដាល់សកលផងដែរ៕



អត្ថបទដែលទាក់ទង

មន្ត្រីវាយកូនបាល់៖ ការចេញទៅប្រកួត​អន្តរជាតិ​ចំនួនពីរ​របស់​កីឡាករ​វាយ​កូន​បាល់​កម្ពុជា​ជា​ការ​សន្សំ​ពិន្ទុ​ និងបង្កើនគុណភាពបច្ចេកទេស
2026/09/04 12:25:26 pm        1
ប្រដាល់សកលកម្ពុជា២រូប ត្រៀមប្រកួតកីឡាអាស៊ី នៅជប៉ុន ជាមួយនឹង​គោលដៅ​បន្ត​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​អូឡាំពិកហ្គេម ២០២៨
2026/09/04 12:16:32 pm        1
លីគកំពូលកម្ពុជា នឹងចាប់ផ្ដើមរដូវកាលថ្មីចុងសប្ដាហ៍នេះ ជាមួយ​ការ​រំពឹង​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង
2026/09/04 12:04:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការរៀបចំ “វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣” នាខែវិច្ឆិកាខាងមុខ

2026/09/04 01:38:00 pm
​CAMBODIA SPORT+ ឧបត្ថម្ភដល់សិស្សនិទ្ទេស A ២រូប រហូត​បញ្ចប់​ដំណើរ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ
2026/09/04 01:11:44 pm
​វិទ្យាស្ថានចក្ខុវិស័យអាស៊ី៖ កម្ពុជាដើរតួនាទីកាន់តែសំខាន់លើឆាកអន្ដរជាតិ ប្រឆាំង​ការឆបោក​អនឡាញ
2026/09/04 01:01:52 pm
​ស្រូវកសិករខេត្តកំពង់ស្ពឺជាង ៤ម៉ឺនហិកតាត្រូវបានសង្គ្រោះ ខណៈជាងមួយម៉ឺនហិកតា​ផ្សេងទៀត​កំពុងស្ថិតក្នុងការអន្តរាគមន៍
2026/09/04 12:54:07 pm
​មន្ត្រីវាយកូនបាល់៖ ការចេញទៅប្រកួត​អន្តរជាតិ​ចំនួនពីរ​របស់​កីឡាករ​វាយ​កូន​បាល់​កម្ពុជា​ជា​ការ​សន្សំ​ពិន្ទុ​ និងបង្កើនគុណភាពបច្ចេកទេស
2026/09/04 12:25:26 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/04 03:10:33 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/03 04:23:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/02 02:55:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm