CAMBODIA SPORT+ ឧបត្ថម្ភដល់សិស្សនិទ្ទេស A ២រូប រហូត​បញ្ចប់​ដំណើរ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ

2026/09/04 01:11:44 pm        184

ក្រោយតស៊ូឆ្លងកាត់ឧបសគ្គ រហូតសម្រេចបាន និទ្ទេស A ក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៦ CAMBODIA SPORT+ ប្រកាសគាំទ្រដំណើរសិក្សាបន្តរយៈពេល ៤ ឆ្នាំពេញដល់យុវសិស្ស អ៊ួង រស្មី និង វ៉ាន សែនវ៉ា រហូតបញ្ចប់ដំណើរសិក្សាថ្នាក់បរិញ្ញាបត្រ។

ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតែបន្តអនុវត្តក្រោមគោលការណ៍ «អ្នក​ចេះ ​គឺជាប់» ដែលធ្វើឱ្យនិទ្ទេស A ក្លាយជាសមិទ្ធផលមួយបង្ហាញពីសមត្ថភាព និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ពិត​ប្រាកដរបស់សិស្ស។

ជាក់ស្តែង នៅពីក្រោយភាពជោគជ័យរបស់យុវសិស្ស អ៊ួង រស្មី គឺ​ជា​​ដំណើរ​តស៊ូ​មួយ​តាំង​ពី​វ័យ​ក្មេង ​ដោយប្អូនបានបាត់បង់ម្តាយតាំងពីតូច រស់នៅក្រោមការមើលថែរបស់អ៊ុំជាស្ត្រីមេម៉ាយ ក្នុង​ខេត្ត​កំពង់ស្ពឺ។ ទោះជីវភាពមិនសូវធូរធារ ក៏ប្អូនមិនបោះបង់ការសិក្សា រហូតប្រឡងបាននិទ្ទេស A។

ចំណែក វ៉ាន សែនវ៉ា ធ្លាប់មិនទទួលបានជោគជ័យក្នុងការប្រឡងកាលពីឆ្នាំមុន ប៉ុន្តែ​មិន​បោះ​បង់​ក្តី​ស្រមៃ បានបន្តរៀន អត់ធ្មត់ និងត្រឡប់មកប្រឡងម្តងទៀត រហូតសម្រេចបាននិទ្ទេស A នៅ​ឆ្នាំ​២០២៦​។

សម្រាប់យុវសិស្សទាំង ២រូប និទ្ទេស A គឺជាចំណុចចាប់ផ្តើមនៃដំណើរថ្មីរបស់ពួកគេ ហើយ​ការ​គាំទ្រ​ដំណើរ​សិក្សាបន្តពី Cambodia Sport+ គឺជាការផ្តល់កម្លាំងចិត្តដល់យុវជន ដែល​មាន​ការ​តាំង​ចិត្ត​ឱ្យបន្តអភិវឌ្ឍសមត្ថភាព និងឈានទៅរកអនាគតដែលខ្លួនចង់បាន ព្រោះ​ការ​ផ្តល់​ឱកាស​ឱ្យ​យុវជន​ម្នាក់បន្តការសិក្សា គឺជាការបន្ថែមធនធានមនុស្សមួយរូបសម្រាប់អនាគតកម្ពុជា៕

អត្ថបទដែលទាក់ទង

សិស្សនិទ្ទេស A ម្នាក់ បង្ហើប​ពីអារម្មណ៍​រំភើប និង​គោលដៅ​អនាគត​ក្នុង​ការ​ចាប់​យក​ជំនាញ​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា
2026/09/04 03:48:51 pm        1
ពលរដ្ឋគាំទ្រវិធានការតឹងរ៉ឹងលើការបង្ក្រាបអំពើពុករលួយក្នុងជួរមន្ដ្រី
2026/09/04 03:28:33 pm        1
ពលរដ្ឋនឹងផ្តល់ព័ត៌មានទៅក្នុង App Kapea Scams ប្រសិន​បើ​មាន​ការ​សង្ស័យ​អំពើ​បទ​ល្មើស Online Scams
2026/09/04 03:12:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដា ត្រៀមរួចជាស្រេចសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក ដែលផ្តល់ប្រយោជន៍ដល់ប្រទេសទាំងពីរ

2026/09/04 04:05:42 pm
​អង្គការមនុស្សធម៌៖ អង្គការសហប្រជាជាតិ និងដៃគូ បន្តនាំយកជំនួយទៅកាន់តំបន់ហ្កាហ្សា
2026/09/04 04:03:06 pm
​យោធាអ៊ីស្រាអែលអះអាងពីការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេសបូឡានៅជួរភ្នំ Ali al-Taher នៅលីបង់
2026/09/04 03:59:26 pm
​សិស្សនិទ្ទេស A ម្នាក់ បង្ហើប​ពីអារម្មណ៍​រំភើប និង​គោលដៅ​អនាគត​ក្នុង​ការ​ចាប់​យក​ជំនាញ​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា
2026/09/04 03:48:51 pm
​ពលរដ្ឋគាំទ្រវិធានការតឹងរ៉ឹងលើការបង្ក្រាបអំពើពុករលួយក្នុងជួរមន្ដ្រី
2026/09/04 03:28:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/04 03:10:33 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/04 02:01:44 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/02 02:55:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm