ពលរដ្ឋនឹងផ្តល់ព័ត៌មានទៅក្នុង App Kapea Scams ប្រសិន​បើ​មាន​ការ​សង្ស័យ​អំពើ​បទ​ល្មើស Online Scams

2026/09/04 03:12:00 pm        119

ពលរដ្ឋ​បង្ហាញការពេញចិត្ត ក្នុងការចូលរួមផ្តល់ព័ត៌មានទៅក្នុង App Kapea Scams ប្រសិន​បើ​មាន​​ការ​សង្ស័យ​លើ​អំពើឆបោកតាមប្រព័ន្ធអនឡាញ ដែលទាក់ទងទៅកាន់ពួកគេ។

App​ Kapea Scams ត្រូវបានអគ្គស្នងការដ្ឋាននគរបាលជាតិ បាន​ដាក់​ឲ្យ​ដំណើរ​ការ​សាក​ល្បង​គិត​ចាប់​ពី​ថ្ងៃ​ទី២៨ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅ ដោយចាប់អនុវត្តសាកល្បងរយៈពេល០៣ខែ មុន​ឈានទៅដាក់ឲ្យដំណើរការជាផ្លូវការ សម្រាប់ការទទួលព័ត៌មាន ទន្និន័យ ឬលេខទូរស័ព្ទ ដែល​ពលរដ្ឋមានការសង្ស័យថា ជាប់ពាក់ព័ន្ធអំពើឆបោក តាមរូបភាពសន្ទនានានា ដើម្បី​សមត្ថកិច្ច​យក​ព័ត៌មានទៅវិភាគ និងឈានទៅការចាត់វិធានការ ប្រសិនបើរក​ឃើ​ញ​មាន​ជាប់​ពាក់​ព័ន្ធ​អំពើ​បទល្មើស ឆបោកតាមប្រព័ន្ធអនឡាញនោះ ។

ពលរដ្ឋ យល់ឃើញថា ៖ កម្មវិធី Kapea Scams នេះ បានដើរតួនាទីសំខាន់ ក្នុងការបើកឱកាសឲ្យអ្នកដែលប្រឈមនឹងការរងគ្រោះដោយអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាំងឡាយ ដែលបង្កឡើងដោយក្រុមជនខិលខូច ឬក្រុមឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាដើម អាចផ្តល់ព័ត៌មានទៅកាន់អាជ្ញាធរមានសមត្ថកិច្ចដើម្បីមានចំណាត់ការ និងវិធានការបន្ទាន់ ។

ពួកគាត់សម្តែងក្តីសាទរ ចំពោះស្ថាប័ន្ថមានសមត្ថកិច្ច ដែលបានការបង្កើតកម្មវិធី App នេះឡើងមក ដែលបច្ចុប្បន្ននេះ មានពលរដ្ឋយើងមួយចំនួនធំហើយ ដែលបានជួបប្រទះនឹងការឆបោក តាមរយះការ Hack គណនេយ្យធនាគារ ឬទន្និន័យផ្សេងៗ ក៏ដូចជាខលទំនាក់ទំនងដើរតួជាតួអង្គមន្ត្រីស្ថាប័ន្ថរដ្ឋ សន្ទនាប្រឌិតដើរដើម្បីឆបោកទារប្រាក់ ជាដើម។

ពលរដ្ឋបន្ថែមថា យន្តការថ្មីនេះ នឹងជួយចូលរួមលុបបំបាត់រាល់បទល្មើសទាំងឡាយដែលកំពុងកើតមានក្នុងព្រះរាជាណាចក្រកម្ពុជា ហើយនេះជាការសបញ្ជាក់ឲ្យឃើញពីជំហររបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងសង្គមជាតិ កុំឲ្យពលរដ្ឋធ្លាក់ខ្លួនចូលទៅក្នុងការអូសទាញ ពីសំណាក់ជនដែលមិនស្គាល់មុខ ហើយនាំឲ្យខាតបង់ផលប្រយោជន៍ផ្ទាល់ខ្លួនតែម្តង ។

កាលពីពេលថ្មីៗកន្លងទៅ លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានរំលេចខ្លះៗ អំពីបទល្មើសឆបោកបច្ចេកវិទ្យាដែលកំពុងប្រឈមរួមមាន ៖ ការឆបោកតាមរយៈការទិញលក់ឥវ៉ាន់ , ការលួចគណនេយ្យ ទាំងគណនេយ្យបណ្តាញសង្គម គណនេយ្យធនាគារ , ការឆបោកវិនិយោគ , ការឆបោកក្រោមរូបភាពលួងលោមស្នេហា ។ ហើយជាពិសេសនោះ ក្នុងបច្ចុប្បន្នភាពនេះ ក្រុមជនខិលខូចបានបន្លំខ្លួនធ្វើជាសាច់ញាតិ ធ្វើជាបុគ្គលិកស្ថាប័ន្ថឯកជន ឬមន្ត្រីស្ថាប័ន្ថរដ្ឋជាដើម ដោយធ្វើការទំនាក់ទំនងតាមរយៈប្រព័ន្ធទូរគមនាគមន៍ប្រពៃណី ( ប្រព័ន្ធទូរស័ព្ទដៃ ) បន្លំថាមានគ្រោះថ្នាក់ចរាចរណ៍ រួចទាមទារតម្រូវឲ្យមានការដោះស្រាយ តាមរយៈការបង់ប្រាក់ទៅពួកគេ ដើម្បីកុំឲ្យមានរឿងរ៉ាវវែងឆ្ងាយ ជាដើម ។

ប្រធាននាយកដ្ឋានដដែល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅទាំងអស់នៅទូទាំងសូមព្យាយាមស្វែងយល់អំពីអត្ថប្រយោជន៍របស់ កម្មវិធី Kapea Scams ឲ្យបានទូលំទូលាយ ខណៈកម្មវិធីនេះ ត្រូវបានតម្លើងរួចរាល់ជាស្រេច នៅក្នុង App Store ឬ Play Store ៕

អត្ថបទដែលទាក់ទង

សិស្សនិទ្ទេស A ម្នាក់ បង្ហើប​ពីអារម្មណ៍​រំភើប និង​គោលដៅ​អនាគត​ក្នុង​ការ​ចាប់​យក​ជំនាញ​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា
2026/09/04 03:48:51 pm        1
ពលរដ្ឋគាំទ្រវិធានការតឹងរ៉ឹងលើការបង្ក្រាបអំពើពុករលួយក្នុងជួរមន្ដ្រី
2026/09/04 03:28:33 pm        1
ពលរដ្ឋនឹងផ្តល់ព័ត៌មានទៅក្នុង App Kapea Scams ប្រសិន​បើ​មាន​ការ​សង្ស័យ​អំពើ​បទ​ល្មើស Online Scams
2026/09/04 03:12:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដា ត្រៀមរួចជាស្រេចសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក ដែលផ្តល់ប្រយោជន៍ដល់ប្រទេសទាំងពីរ

2026/09/04 04:05:42 pm
​អង្គការមនុស្សធម៌៖ អង្គការសហប្រជាជាតិ និងដៃគូ បន្តនាំយកជំនួយទៅកាន់តំបន់ហ្កាហ្សា
2026/09/04 04:03:06 pm
​យោធាអ៊ីស្រាអែលអះអាងពីការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេសបូឡានៅជួរភ្នំ Ali al-Taher នៅលីបង់
2026/09/04 03:59:26 pm
​សិស្សនិទ្ទេស A ម្នាក់ បង្ហើប​ពីអារម្មណ៍​រំភើប និង​គោលដៅ​អនាគត​ក្នុង​ការ​ចាប់​យក​ជំនាញ​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា
2026/09/04 03:48:51 pm
​ពលរដ្ឋគាំទ្រវិធានការតឹងរ៉ឹងលើការបង្ក្រាបអំពើពុករលួយក្នុងជួរមន្ដ្រី
2026/09/04 03:28:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/04 03:10:33 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/04 02:01:44 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/02 02:55:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm