ពលរដ្ឋគាំទ្រវិធានការតឹងរ៉ឹងលើការបង្ក្រាបអំពើពុករលួយក្នុងជួរមន្ដ្រី

2026/09/04 03:28:33 pm        36

ថ្មីៗនេះមានមន្ត្រីនគរបាលមួយចំនួនត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ ផ្អាកការងារ និងដកស័ក្តិ ពាក់​ព័ន្ធ​នឹងអំពើពុករលួយ និងការប្រព្រឹត្តខុសវិន័យ ចំពោះវិធាន​ការ​លើ​មន្ដ្រី​នេះ​ធ្វើ​ឱ្យ​ពលរដ្ឋ​សាទរ​ និងគាំទ្រការកែទម្រង់ក្នុងស្ថាប័ន។

បន្ទាប់ពីពេលថ្មីៗនេះមានមន្ត្រីនគរបាលមួយចំនួនត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ ផ្អាក​ការ​ងារ និងបន្ថយឋានន្តរស័ក្តិពាក់ព័ន្ធនឹងអំពើពុករលួយ ការប្រព្រឹត្តខុសវិន័យនគរបាលជាតិ និង​ការ​ប្រើ​ប្រាស់​យានយន្តដែលជាភស្តុតាងនៃការចាប់បានពីការបង្ក្រាបបទល្មើស ប្រជាពលរដ្ឋ​បាន​បង្ហាញ​ការ​គាំទ្រ ចំពោះការអនុវត្តវិធានការដ៏តឹងរ៉ឹងរបស់រាជរដ្ឋាភិបាល និងបានរំពឹងថា រាជ​រដ្ឋាភិបាល​ ពិសេសក្រសួងស្ថាប័នសាមីនឹងបង្ក្រាបអំពើពុករលួយក្នុងជួរមន្ត្រី ដែលជា​ចំណា​ត់​ការ​ចាំ​បាច់ ជាជំហានវិជ្ជមានក្នុងការកែទម្រង់ស្ថាប័ន និងផ្ដល់ទំនុកចិត្ត ការជឿ​ជាក់​កាន់​តែ​ខ្លាំង​ពី​ប្រជា​ពលរ​ដ្ឋ​ចំពោះមន្ដ្រីដែលជាអ្នកអនុវត្តច្បាប់ និងជាអ្នកផ្ដល់សេវា។

ប្រជាពលរដ្ឋបានបង្ហាញទស្សនៈថា រាជរដ្ឋាភិបាល ពិសេសក្រសួងស្ថាប័ន ដែលមាន​ចំណាត់​ការ​លើ​មន្ដ្រី​ខិលខូច ប្រព្រឹត្តអំពើពុករលួយ គឺជារឿងត្រឹមត្រូវក្នុងការកែទម្រង់ស្ថាប័ន និង​ផ្ដល់​ជំនឿ​ចិត្ត​ដល់​ពលរដ្ឋ។

ពលរដ្ឋបានបញ្ជាក់ថា ពួកគេចង់ឃើញ​ការ​ចាត់​វិធានការ​លុប​បំបាត់​អំពើ​ពុក​រលួយ​ឱ្យ​អស់​ដើ​ម្បី​ធ្វើ​ឱ្យ​ប្រទេស​ជាតិយើងកាន់តែរីកចម្រើនជឿនលឿន ព្រោះសព្វថ្ងៃ ពួកគេតែង​សង្កេត​ឃើញ​មាន​ការ​ផ្សព្វ​ផ្សាយ​អំពីអំពើពុករលួយនៅតាមបណ្ដាញសង្គម។ ពួកគេក៏បានអំពាវ​នាវ​ដល់​មន្ត្រី​ឱ្យ​បញ្ឈប់​ប្រព្រឹត្ត​អំពើ​ពុករលួយទៅ។

មតិសាធារណជនលើបណ្ដាញសង្គមក៏បង្ហាញឱ្យឃើញផងដែរថា ចំពោះវិធានការ​ដ៏​តឹង​រ៉ឹង​លើ​មន្ត្រី​ខិល​ខូច គឺជួយទប់ស្កាត់មិនឱ្យបុគ្គលទាំងនោះប្រើប្រាស់អំណាច និងតួនាទីទៅ​ប្រព្រឹត្ត​បទ​ល្មើស ​ឬធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នបន្តទៀត និងជាការព្រមាន​យ៉ាង​ច្បាស់​ៗ​ទៅ​កាន់​មន្ត្រី​នគរបាល​ផ្សេង​ទៀត ឱ្យរៀបចំឥរិយាបថ និងអនុវត្តតួនាទីស្របតាមក្រមសីលធម៌ និងច្បាប់។

ការសម្រេចដកហូតមុខតំណែង បន្ថយឋានន្តរសក្តិ និងបណ្តេញចេញពី​ក្រប​ខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ ​គឺជាចំណាត់ការរបស់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បន្ទាប់ពីបានប្រកាសថា ក្នុងក្រប​ខ័ណ្ឌ​ក្រសួ​ង​ម​ហា​ផ្ទៃ មន្ត្រីទាំង៣ប្រភេទ ដែលមានមន្ត្រីរដ្ឋបាលស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែល​បាន​ប្រព្រឹត្តកំហុសនឹងប្រឈមទោសទណ្ឌខាងវិន័យរដ្ឋបាល និងប្រសិនបើរកឃើញ​កំហុស​ធ្ងន់ធ្ង​រ ​គឺប្រឈមនឹងការបណ្ដេញចេញពីក្របខណ្ឌ៕

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថានប្រារព្ធទិវាអូហ្សូនពិភពលោក ២០២៦ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់៖ សកម្មភាពសកលដើម្បីភពផែនដីត្រជាក់ជាងមុន»
2026/09/04 04:20:44 pm        1
សិស្សនិទ្ទេស A ម្នាក់ បង្ហើប​ពីអារម្មណ៍​រំភើប និង​គោលដៅ​អនាគត​ក្នុង​ការ​ចាប់​យក​ជំនាញ​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា
2026/09/04 03:48:51 pm        1
ពលរដ្ឋគាំទ្រវិធានការតឹងរ៉ឹងលើការបង្ក្រាបអំពើពុករលួយក្នុងជួរមន្ដ្រី
2026/09/04 03:28:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថានប្រារព្ធទិវាអូហ្សូនពិភពលោក ២០២៦ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់៖ សកម្មភាពសកលដើម្បីភពផែនដីត្រជាក់ជាងមុន»

2026/09/04 04:20:44 pm
​នាយករដ្ឋមន្ត្រី៖ កាណាដា ត្រៀមរួចជាស្រេចសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក ដែលផ្តល់ប្រយោជន៍ដល់ប្រទេសទាំងពីរ
2026/09/04 04:05:42 pm
​អង្គការមនុស្សធម៌៖ អង្គការសហប្រជាជាតិ និងដៃគូ បន្តនាំយកជំនួយទៅកាន់តំបន់ហ្កាហ្សា
2026/09/04 04:03:06 pm
​យោធាអ៊ីស្រាអែលអះអាងពីការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេសបូឡានៅជួរភ្នំ Ali al-Taher នៅលីបង់
2026/09/04 03:59:26 pm
​សិស្សនិទ្ទេស A ម្នាក់ បង្ហើប​ពីអារម្មណ៍​រំភើប និង​គោលដៅ​អនាគត​ក្នុង​ការ​ចាប់​យក​ជំនាញ​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា
2026/09/04 03:48:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/04 03:10:33 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/04 02:01:44 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/02 02:55:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm