សិស្សនិទ្ទេស A ម្នាក់ បង្ហើប​ពីអារម្មណ៍​រំភើប និង​គោលដៅ​អនាគត​ក្នុង​ការ​ចាប់​យក​ជំនាញ​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា

2026/09/04 03:48:51 pm        116

ក្រោយដណ្តើមបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការប្រឡងបាក់ឌុប កញ្ញា តាំង ម៉ីអ៊ីង ទទួល​បាន​និទ្ទេស ​A ជាសិស្សមកពីសាលាអន្តរជាតិ ចុងអ៊ីង បានឱ្យដឹងពីគម្រោងសិក្សាបន្ត ដោយ​នឹង​រៀន​ជំនាញផ្នែ​កពាណិជ្ជកម្ម និងព័ត៌មានវិទ្យា ខណៈកញ្ញាមានក្តី​ស្រម៉ៃចង់​បង្កើត​មុខ​ជំនួញ​ផ្ទាល់​ខ្លួន​មួយ​នាពេលអនាគត។

​នៅក្រោយចប់កម្មវិធីសំណេះសំណាលយុវសិស្សថ្នាក់ទី១២ និងប្រគល់រង្វាន់ដល់សិស្សឆ្នើម និទ្ទេស ​A របស់សាលាអន្តរជាតិ ចុងអ៊ីង កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញានេះ សិស្សនិទ្ទេស A កញ្ញា តាំង ម៉ីអ៊ីង បាននិយាយដោយទឹកភ្នែករលីងរលោងថា ពិតជាមានអារម្មណ៍រំភើបជាខ្លាំង និង​សឹង​តែ​មិន​ចង់​ជឿថា ខ្លួនឯងអាចធ្វើទៅបាននោះឡើយ។ លទ្ធផលដ៏ជោគជ័យនេះ គឺជាផ្លែផ្កាកើត​ចេញ​ពី​ការ​ខិតខំប្រឹងប្រែងយ៉ាងសកម្ម និងការប្តេជ្ញាចិត្តខ្ពស់ក្នុងអំឡុងពេលសិក្សាកន្លងមក។

នៅពេលសួរនាំអំពីជំហានបន្ទាប់ ក្រោយបញ្ចប់ការសិក្សានៅសាលាអន្តរជាតិ ចុងអ៊ីង នេះ កញ្ញា​បាន​ចែក​រំលែកថា នឹងចាប់យកការសិក្សាលើ «ជំនាញផ្នែកពាណិជ្ជកម្ម ផ្សារភ្ជាប់ជាមួយ​ព័ត៌មាន​វិទ្យា​ (IT)»។ ការសម្រេចចិត្តជ្រើសរើសជំនាញចម្រុះនេះ គឺដើម្បីដើរឱ្យទាន់ការវិវត្ត និងការរី​ក​ចម្រើន​យ៉ាង​រហ័សនៃបច្ចេកវិទ្យា ក៏ដូចជាដើម្បីឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ជាក់​ស្តែង​របស់​សង្គម​ជាតិ​បច្ចុប្បន្ន។ លើសពីនេះទៀត កញ្ញា ក៏បានលើកឡើងនូវក្តីស្រមៃ​ដ៏​ធំមួយ​សម្រាប់​ថ្ងៃ​អនាគត​ផង​ដែរ​ថា កញ្ញាចង់បង្កើត និងគ្រប់គ្រងមុខជំនួញផ្ទាល់ខ្លួនមួយ។

ឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ ប្រធានអគ្គនាយកសាលាអន្តរជាតិ ចុងអ៊ីង បានសម្តែង​នូវ​មោទន​ភាព​យ៉ាង​ជ្រាល​ជ្រៅចំពោះលទ្ធផលដែលសិស្សានុសិស្សសម្រេចបាន និងបានគូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់សាលាថា ភាពជោគជ័យនាថ្ងៃនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នា រវាងសិស្ស​ លោ​កគ្រូ អ្នកគ្រូ និងអាណាព្យាបាល។ សាលាតែង​តែ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​គុណ​ភាព​អប់រំ បង្កើតបរិយាកាសសិក្សាដ៏ល្អ និងការតាមដាន​ការ​សិក្សា​របស់​សិស្ស​ម្នាក់​ៗ​យ៉ាង​ដិត​ដល់​។​ ជាពិសេស ស្របតាមទស្សនៈវិស័យរបស់សាលា គឺបណ្តុះប​ណ្តាល​សិស្ស​ឱ្យ​ក្លាយ​ជា​អ្នក​ដឹក​នាំ​ប្រកប​ដោយ​គុណធម៌ និងជាទំពាំងស្នងឬស្សីដ៏មានប្រសិទ្ធិភាពសម្រាប់សង្គមជាតិ។ 

 ដើម្បីជាការឆ្លើយតប និងអបអរសាទរចំពោះលទ្ធផលដ៏ឆ្នើមនេះ សាលាអន្តរជាតិ ចុងអ៊ីង ក៏​បាន​រៀប​ចំ​កម្ម​វិធីប្រគល់រង្វាន់លើកទឹកចិត្តយ៉ាងពិសេសជូនដល់ កញ្ញា តាំង ម៉ីអ៊ីង ក៏ដូចជាសិស្សានុសិស្ស​ដទៃទៀត។ ការផ្តល់រង្វាន់ជ័យលាភីនេះ មិនត្រឹមតែជាការទទួល​ស្គាល់​នូវ​ការ​ខិត​ខំប្រឹងប្រែង និងភាពឆ្លាតវៃរបស់សិស្សានុសិស្សនោះទេ ប៉ុន្តែក៏ជាការបង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​របស់សាលា ក្នុងការគាំទ្រ ជំរុញ និង​បណ្តុះ​បណ្តា​ល​ធន​ធាន​មនុស្ស​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់ សម្រាប់ជាទុនក្នុងការអភិវឌ្ឍសង្គមជាតិទៅថ្ងៃអនាគត៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង
2026/09/04 05:10:32 pm        1
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
2026/09/04 04:44:15 pm        1
ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
2026/09/04 04:38:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង

2026/09/04 05:10:32 pm
​មន្ត្រី៖ ការខាតបង់ដោយសារទឹកជំនន់នៅនេប៉ាល់ មាន​ចំនួន​ប្រមាណជា​ ២,៥៦ពាន់លានដុល្លារ
2026/09/04 04:45:19 pm
​ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
2026/09/04 04:44:15 pm
​លោក Vance ប្រាប់​ថា លំហូរប្រេងនៅច្រកសមុទ្រ Hormuz កៀក​កម្រិតមុនសង្គ្រាម និង​ថា ចិនចង់​ជួយធ្វើ​ឱ្យ​អ៊ីរ៉ង់ឯកោ
2026/09/04 04:42:55 pm
​តុលាការហ្វីលីពីនចេញដីកាចាប់ខ្លួនអនុប្រធានាធិបតី លោកស្រី​ Duterte ក្នុងសំណុំរឿងគំរាមកំហែងធ្ងន់ធ្ងរ
2026/09/04 04:40:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/04 03:10:33 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/04 02:01:44 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/02 02:55:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm