ភ្នំពេញ ៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជាបានឱ្យដឹងថា ឆ្នាំនេះ សហរដ្ឋអាម៉េរិក និងអាស៊ានប្រារព្ធខួប ៤៥ ឆ្នាំ នៃភាពជាដៃគូ។ ឯកឧត្ដមប្រធានាធិបតី Biden នឹងធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) នៅទីក្រុង Washington, DC នៅថ្ងៃទី១២ និងទី១៣ ខែឧសភា សម្រាប់កិច្ចប្រជុំកំពូលពិសេសអាម៉េរិក-អាស៊ាន។
សហរដ្ឋអាម៉េរិក គឺជាដៃគូដ៏រឹងមាំ និងគួរឱ្យទុកចិត្តរបស់អាស៊ាន ហើយផលប្រយោជន៍រួម និងចក្ខុវិស័យរបស់យើងសម្រាប់តំបន់នឹងបន្តគាំទ្រការប្តេជ្ញាចិត្តរួមរបស់យើងចំពោះតំបន់៕
ដោយ៖ គង់ ឌិន