ភ្នំពេញ ៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្សព្វផ្សាយឱ្យដឹងថា ឯកឧត្ដមមានសេចក្តីសោមនស្សរីករាយដែលបានអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាម៉េរិក នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី និងដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាម៉េរិក។
នៅក្នុងកម្មវិធីអាហារថ្ងៃត្រង់ការងាររបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន យើងមានឱកាសជួបគ្នាម្តងទៀត និងបានពិភាក្សារិះរកមធ្យោបាយលើកកម្ពស់កិច្ចសហប្រតិបត្តិការអាស៊ាន-អាម៉េរិក ដើម្បីឱ្យឈានដ ល់កម្រិតខ្ពស់ជាងនេះទៀត។
ឯកឧត្ដមក៏បានជួបជាមួយលោកជំទាវ វេនឌី ស្យឺរមិន អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាម៉េរិក ដើម្បីពិ ភាក្សាលើបញ្ហាមួយចំនួន រួមមានទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ក៏ដូចជាទំនាក់ទំនងក្នុងក្របខណ្ឌអាស៊ាន៕
ដោយ៖ គង់ ឌិន



