ប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ

2026/09/04 07:12:01 pm        203

នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ដោយមានការចូលរួមពីសំណាក់ លោក ញ៉ែម ស្រស់ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ តំណាងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ, លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ, លោកអភិបាល នៃគណៈអភិបាលស្រុកសំរោង, លោកមេឃុំរវៀង, អាជ្ញាធរមូលដ្ឋាន និងគណៈគ្រប់គ្រងនៅតាមសាលារៀន។

ឯកឧត្តមប្រធានក្រុមការងារ បានពាំនាំនូវ ការផ្ដាំសួរសុខទុក្ខ និងការនឹករឭករបស់ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅក្នុងភូមិសាស្ត្រស្រុកសំរោង ខេត្តតាកែវ ព្រមទាំងបានបញ្ជាក់អំពីគោលបំណងរបស់ក្រុមការងារ ក្នុងការចុះសិក្សា ពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែងនៃអគារសិក្សា ដើម្បីកំណត់អាទិភាពសម្រាប់ការជួសជុល និងសាងសង់ឡើងវិញ ឱ្យស្របតាមតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់សាលារៀននីមួយៗនៅទូទាំងប្រទេស។

ជាមួយគ្នានោះ លោកអភិបាលរង នៃគណៈអភិបាលខេត្តតាកែវ បានសម្ដែងនូវការគោរពដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសការលើកកម្ពស់វិស័យអប់រំ តាមរយៈការគាំទ្រ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធសិក្សា ឱ្យកាន់តែមានសុវត្ថិភាព គុណភាព និងផាសុកភាព ស្របតាមតម្រូវការរបស់សិស្សានុសិស្ស ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍធនធានមនុស្សសម្រាប់សង្គមជាតិ។

គួរបញ្ជាក់ថា សាលារៀនដែលត្រូវបានចុះពិនិត្យ សិក្សា និងវាយតម្លៃទាំង៩នោះ រួមមាន៖

១. វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្លារម សាងសង់ក្នុងឆ្នាំ ១៩៩៦ អគារចំនួន ២ ខ្នង។

២. សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ស្លារម សាងសង់ក្នុងឆ្នាំ ១៩៩៦ អគារចំនួន ២ ខ្នង។

៣. សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន នាងខ្មៅ សាងសង់ក្នុងឆ្នាំ ១៩៩៦ អគារចំនួន ២ ខ្នង។

៤. សាលាបឋមសិក្សា ហ៊ុន សែន ក្រាំងធ្នង់ សាងសង់ក្នុងឆ្នាំ ១៩៩៦ អគារចំនួន ១ ខ្នង។

៥. សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ភ្នំជីសូរ សាងសង់ក្នុងឆ្នាំ ១៩៩៦ អគារចំនួន ១ ខ្នង។

៦. វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ភ្នំជីសូរ សាងសង់ក្នុងឆ្នាំ ១៩៩៦ និង ១៩៩៨ អគារចំនួន ២ ខ្នង។

៧. សាលារៀន ប៊ុន រ៉ានី ហ៊ុន សែន ស្ដុក សាងសង់ក្នុងឆ្នាំ ១៩៩៧ អគារចំនួន ១ ខ្នង។

៨. សាលាបឋមសិក្សា ឱម សុផាត់ សាងសង់ក្នុងឆ្នាំ ១៩៩៦ អគារចំនួន ១ ខ្នង។

៩. សាលាបឋមសិក្សា បត់រកា សាងសង់ក្នុងឆ្នាំ ១៩៩៧ អគារចំនួន ១ ខ្នង។

ជាលទ្ធផលនៃការពិនិត្យ និងវាយតម្លៃ ក្រុមការងារបានកំណត់ឱ្យចាប់ផ្ដើមអនុវត្តការងារជួសជុល និងកែលម្អ សាលាបឋមសិក្សាបត់រកា ស្ថិតក្នុងឃុំសំរោង ស្រុកសំរោង ជាសាលារៀនអាទិភាព ដោយសារអគារសិក្សានៅទីតាំងនេះមានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងត្រូវការការជួសជុលកែលម្អជាបន្ទាន់ ដើម្បីធានាបាននូវសុវត្ថិភាព និងបរិយាកាសសិក្សាដែលសមស្របសម្រាប់សិស្សានុសិស្ស និងគ្រូបង្រៀន។

អត្ថបទដែលទាក់ទង

មន្រ្ដីជាន់ខ្ពស់ គ.ជ.គ.ម. អញ្ជើញធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីភាពធន់នឹងគ្រោះមហន្តរាយ នៅប្រទេសហ្វីលីពីន
2026/09/17 10:07:32 am        1
សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
2026/09/17 10:01:45 am        1
ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្ត និងខ្សែសង្វាក់ផលិតកម្មម៉ាក GAC នៅខេត្តកំពង់ឆ្នាំង
2026/09/17 09:40:38 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីការទូតជាន់ខ្ពស់របស់ចិនជំរុញឱ្យអ៊ីរ៉ង់ និងអាមេរិកបង្ហាញការអត់ធ្មត់ និងចាប់ផ្តើមការចរចាឡើងវិញ

2026/09/17 10:10:39 am
​មន្រ្ដីជាន់ខ្ពស់ គ.ជ.គ.ម. អញ្ជើញធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីភាពធន់នឹងគ្រោះមហន្តរាយ នៅប្រទេសហ្វីលីពីន
2026/09/17 10:07:32 am
​សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
2026/09/17 10:01:45 am
​ប្រមុខ UN ជំរុញឱ្យមានការចរចាជាមួយក្រុមហ៊ូទី ហើយថាការប្រើកម្លាំងយោធាតែមួយមុខមិនអាចដោះស្រាយវិបត្តិបានឡើយ
2026/09/17 10:00:48 am
​ការវាយប្រហារដាក់គ្នាឥតឈប់របស់អារ៉ាប៊ីសាអ៊ូឌីត និងក្រុមហ៊ូទី ពង្រីកវិសាលភាពសង្គ្រាមនៅមជ្ឈិមបូព៌ាកាន់តែធំ
2026/09/17 09:58:02 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/16 04:04:27 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/16 01:29:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm