អន្ដរជាតិ៖ អង្គភាពនានារបស់អ៊ុយក្រែន ជុំវិញទីក្រុង Kharkivបានបើកការវាយប្រហារបកទៅលើទាហានរុស្ស៊ី ហើយក្រុមមេបញ្ជាការរបស់ពួកគេ បាននិយាយថា ពួកគេបានត្រៀម វាយបណ្ដេញកងទ័ពរុស្ស៊ីចេញពីទីក្រុងមួយចំនួន ។ ក្រុមមេដឹកនាំអ៊ុយក្រែនពិនិត្យមើលផែនទីរបស់ពួកគេ ហើយបានមើលឃើញកម្លាំងរបស់ខ្លួនកំពុងជួបប្រទះជោគវាសនាផ្សេងៗគ្នា។ ពួកគេរាយការណ៍ពីដំណឹងល្អ ពីការវាយប្រយុទ្ធគ្នានៅក្នុងភាគឦសាន ប៉ុន្តែ ទាហានរបស់ខ្លួននៅភាគខាងត្បូងវិញ កំពុងបាត់បង់មូលដ្ឋាន ៕

