កម្ពុជានាំចេញទៅកាន់ប្រទេស RCEP មានទឹកប្រាក់ជាង ៦ពាន់លានដុល្លារអាមេរិក ក្នុង​រយៈពេល​៧​ខែ​​ឆ្នាំ២០២៦

2026/09/05 09:57:58 am        115

ភ្នំពេញ៖ កម្ពុជានាំចេញទំនិញទៅកាន់ប្រទេស RCEP (អាសិប) មានទឹកប្រាក់ ៦,៤១​ពាន់​លាន​ដុល្លារ​​អាមេរិក ក្នុងរយៈពេល ៧ខែនៃឆ្នាំ២០២៦ កើនឡើង ១១ ភាគរយ បើ​ធៀប​នឹ​ង​រយៈ​ពេល​ដូច​គ្នាកា​លពី​ឆ្នាំ២០២៥។ បណ្តាប្រទេស RCEP មាន​ចំណែកទីផ្សារជាង ៣០ ភាគរយ នៃកា​រ​នាំ​ចេញ​សរុប។

របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម​ បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ ខែកក្កដា ឆ្នាំ២០២៦ កម្ពុជា បាន​នាំ​ចេញ​ទំនិ​ញ​ទៅ​កាន់​បណ្តា​ប្រទេស​កិច្ច​ព្រម​ព្រៀង​ភាព​ជាដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់ ​(RCEP) មានតម្លៃជាប្រាក់ជាង ៦ ៤១២លានដុល្លារអាមេរិក កើនឡើង ១០,៩៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ បណ្តាប្រទេស RCEP បាន​គ្រប់​ដណ្តប់​ចំណែក​ទីផ្សារ ៣០,៣៤ ភាគរយ នៃការនាំចេញសរុបដែលមានចំនួន ១៩,២៤ ពាន់​លាន​ដុល្លារ​អាមេរិក​។​

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) មានប្រទេស​សមាជិក​សរុប​ចំនួន ​១៥ ដែលរួមមានប្រទេសសមាជិកអាស៊ានទាំង ១០ និងប្រទេស​ដៃ​គូ​ពាណិជ្ជ​កម្ម​ធំ​ៗ​ចំនួន​៥ ​រួមមាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្ត្រាលី និងនូវែលសេឡង់។

របាយការណ៍​នេះ បានបញ្ជាក់ទៀតថា ក្នុងចំណោមប្រទេស RCEP គឺ កម្ពុជាបាននាំចេញ​ទៅ​កាន់​ទីផ្សារ​​អាស៊ានក្នុងទំហំទឹកប្រាក់ចំនួនជាង ៣ ៥៣៩លានដុល្លារអាមេរិក ដែល​ស្មើ​នឹង​ជាង​ពាក់​កណ្តាល​នៃការនាំចេញទៅកាន់ទីផ្សារ RCEP ទាំងមូល។​ ចំណែក ប្រទេសដៃគូពាណិជ្ជកម្ម​ធំៗ​ចំនួន​៥ របស់កម្ពុជា គឺប្រទេសចិនបានបញ្ជាទិញទំនិញក្នុងទំហំទឹកប្រាក់ជាង ១ ១០៣ លាន​ដុល្លារអាមេរិក​ បន្ទាប់មកប្រទេសជប៉ុន បានស្រូបយកទំនិញកម្ពុជាមានតម្លៃជាប្រាក់ ១ ០៨៤លានដុល្លារអាមេរិក និង អូស្រ្តាលី ចំនួនជាង ៤១២លានដុល្លារអាមេរិក, សាធារណរដ្ឋកូរ៉េ ចំនួន​ជាង ២៥៧ លានដុល្លារអាមេរិក, និងនូវែលសេឡង់ ចំនួនជាង ១៤លានដុល្លារអាមេរិក។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បាន​ឱ្យ​ដឹង​ថា​ ទោះបីកម្ពុជាបានចូលជាសមាជិក RCEP ទើបបាន៤ឆ្នាំក៏ដោយ ក៏ការនាំ​ចេញ​របស់​កម្ពុជា​ទៅ​កា​​ន់ទីផ្សារ RCEP កំពុងមានកំណើន និងក្លាយជាច្រកសំខាន់មួយសម្រាប់ពង្រីក និងធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ។ ជាពិសេស ទីផ្សារនេះបាន​ផ្តល់​ឱកាស​កាន់​តែ​ច្រើន​ដល់​ទំនិញ​សំខាន់​ៗ​របស់​កម្ពុជា ដូចជា ផលិតផលកាត់ដេរ, គ្រឿងបង្គុំអគ្គិសនី, និងអេឡិចត្រូនិក, គ្រឿងសង្ហារឹម, និង​ផលិត​ផល​កែច្នៃកសិកម្មជាច្រើនប្រភេទ អាចចូលទៅ​កាន់​ទីផ្សារ​ក្នុង​តំបន់​បាន​កាន់​តែ​ងាយ​ស្រួល​។​

កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារ​ RCEP កើនឡើងពី ៦,៣៤ ពាន់លានដុល្លារអាមេរិក ក្នុង​ឆ្នាំ​​២០២២ ដល់ ៩,៨ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥។ RCEP ជាកិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្មធំនៅក្នុងពិភពលោកដោយមានប្រជាជនប្រមាណ ២ ២០០លាននាក់ ឬ ៣០​ភាគ​រយ ​នៃប្រជាជនពិភពលោក និង មានទំហំពាណិជ្ជកម្ម ២៨ភាគរយ នៃទំហំ​ពាណិជ្ជ​កម្ម​ពិភពលោ​ក​៕​ អត្ថបទ៖ ធូ វិរៈ

 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាល គ្រោងឧបត្ថម្ភធនលើការបំប្លែងរ៉ឺម៉កកង់បី ដើម្បី​កាត់​បន្ថយ​ការ​ប្រើ​ប្រេង​ឥន្ធនៈ និង​ឧស្ម័ន
2026/09/05 11:06:41 am        1
កម្ពុជានាំចេញទៅកាន់ប្រទេស RCEP មានទឹកប្រាក់ជាង ៦ពាន់លានដុល្លារអាមេរិក ក្នុង​រយៈពេល​៧​ខែ​​ឆ្នាំ២០២៦
2026/09/05 09:57:58 am        1
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងទេសចរណ៍បង្កើនកិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹង និងការអនុវត្តច្បាប់ក្នុងវិស័យទេសចរណ៍
2026/09/04 07:51:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាល គ្រោងឧបត្ថម្ភធនលើការបំប្លែងរ៉ឺម៉កកង់បី ដើម្បី​កាត់​បន្ថយ​ការ​ប្រើ​ប្រេង​ឥន្ធនៈ និង​ឧស្ម័ន

2026/09/05 11:06:41 am
​ប្រធានាធិបតីអាមេរិក លោក Donald Trump និយាយសម្រាលពីសង្គ្រាមលើអ៊ីរ៉ង់
2026/09/05 10:44:07 am
​អ្នកវិភាគ៖ សម្ពាធសេដ្ឋកិច្ចរបស់លោកTrump លើអ៊ីរ៉ង់ មិនអាចសម្រេចបានគោលដៅសង្គ្រាមទេ
2026/09/05 10:40:47 am
​អាមេរិក ច្រានចោលការលើកឡើងរបស់អ៊ីស្រាអែលអំពីការជម្លៀសពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សា
2026/09/05 10:37:25 am
​មេដឹកនាំអ៊ុយក្រែន៖ រុស្ស៊ីវាយប្រហារទីបញ្ជាការកណ្តាលអង្គភាពសេវាសន្តិសុខអ៊ុយក្រែននៅទីក្រុងគីវ
2026/09/05 09:58:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/04 03:10:33 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/04 02:01:44 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/02 02:55:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm