រាជរដ្ឋាភិបាល គ្រោងឧបត្ថម្ភធនលើការបំប្លែងរ៉ឺម៉កកង់បី ដើម្បី​កាត់​បន្ថយ​ការ​ប្រើ​ប្រេង​ឥន្ធនៈ និង​ឧស្ម័ន

2026/09/05 11:06:41 am        287

រាជរដ្ឋាភិបាលគ្រោងដាក់ឲ្យអនុវត្តនូវកម្មវិធីឧបត្ថម្ភធន និងផ្តល់ឥណទានសម្បទាន សម្រាប់​ការ​បំប្លែង​រ៉ឺម៉ក​កង់​បី​​ពីការប្រើប្រាស់​ប្រេងឥន្ធនៈ និងឧស្ម័ន ទៅជាការប្រើប្រាស់អគ្គិសនី ដោយ​គម្រោង​នេះនឹង​ចាប់ផ្តើមសាកល្បងលើរ៉ឺម៉កកង់បីជាង ៦ម៉ឺនគ្រឿង នៅរាជធានីភ្នំពេញ ដើម្បី​កាត់​បន្ថយ​ការ​ពឹងផ្អែកលើប្រេងឥន្ធនៈទាំងនេះ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​លើកឡើងនៅក្នុងពិធី​ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវឯកសារ «កម្ម​វិធី​អន្ត​រាគមន៍​គ្រប់​ជ្រុង​ជ្រោយ​ឆ្លើយ​តប​នឹងសភាពការណ៍ពហុវិបត្តិ” នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ថា នៅក្នុង​កម្ម​វិធី​អន្តរាគមន៍​គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិនេះ ចំណែកកញ្ចប់​អន្តរាគមន៍​ទី៣៖ ដែលគ្រប់គ្រងការធ្វើអន្តរកម្ម និងការបំប្លែងថាមពល ត្រូវបានរៀបចំឡើងក្នុង​គោល​បំណង​ជំរុញ​ការ​ប្រើប្រាស់ថាមពលអគ្គិសនី ឬថាមពល ស្អាតផ្សេងទៀត ដើម្បីកាត់បន្ថយ​ការ​ពឹង​ផ្អែក​លើ​ឧស្ម័ន​ឥន្ធនៈ ឬប្រេងឥន្ធនៈ ក្នុងនោះរាជរដ្ឋាភិបាលបានបញ្ចុះអត្រាពន្ធនាំចូល លើមុខ ទំនិញ​មួយ​ចំនួន​រួម​មាន ឧបករណ៍សាកអាគុយរថយន្តអគ្គិសនី, ឆ្នាំងដាំបាយអគ្គិសនី, ចង្កៀងសូឡា, ចង្ក្រាន​​កម្ដៅ​អគ្គិសនី, រថយន្តដឹក អ្នកដំណើរ និងដឹកទំនិញប្រភេទ HEV, PHEV និង EV ជា​ដើម​ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ ឬឧស្ម័នឥន្ធនៈ។

ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ បន្តឱ្យដឹងថា ជាមួយគ្នានេះ, រាជរដ្ឋាភិបាល​ក៏​កំពុង​សិក្សា​រៀប​ចំ​យន្តការ ​និងគ្រោងដាក់ឲ្យអនុវត្ត នូវកម្មវិធីឧបត្ថម្ភធន និងផ្តល់​ឥណទាន​សម្បទាន​សម្រាប់​ការ​បំប្លែង​រ៉ឺម៉កកង់បី ពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ទៅជាការ ប្រើប្រាស់អគ្គិសនី។ កម្មវិធី​នេះនឹងចាប់ផ្តើមសាកល្បងលើការបំប្លែងរ៉ឺម៉កកង់បី ចំនួនប្រមាណជាង ៦ ម៉ឺនគ្រឿង នៅ​រាជ​ធានី​ភ្នំពេញ មុន នឹងពង្រីកទៅតាមបណ្តាខេត្តនានា។ កញ្ចប់អន្តរាគមន៍ទី៣នេះ ក៏មាន​ការ​គិតគូរ​ដាក់​ចេញផងដែរ នូវវិធានការពង្រឹងសន្តិសុខថាមពល, កាត់បន្ថយហានិភ័យ ពីការ​រំខាន​នៃ​ការ​ផ្គត់ផ្គង់ និងធានាលទ្ធភាពឆ្លើយតបក្នុងគ្រាអាសន្ន ឬវិបត្តិថាមពល បញ្ហានេះ​ការ​រៀប​ចំ​ផែន​ការ​ប្រតិបត្តិស្តីពីការគ្រប់គ្រងការផ្គត់ផ្គង់ប្រេងឥន្ធនៈ ក្នុងករណីមានភាពអាសន្នផ្នែកថាមពល ការ​អភិវឌ្ឍប្រព័ន្ធ QR Code សម្រាប់ការគ្រប់ គ្រងការផ្តល់កូតាប្រើប្រាស់ប្រេងឥន្ធនៈ និង​ឧស្ម័ន​ឥន្ធនៈ និងការពង្រឹងស្តុកបម្រុងយុទ្ធសាស្ត្រប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ស្របតាម ស្តង់​ដា​អន្តរជាតិ​។

ជុំវិញការបំប្លែងរ៉ឺម៉កកង់បីនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គ លេខាធិការគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ លើកឡើងផងដែរថា ទាក់ទិនការប្រែក្លាយរ៉ឺម៉កកង់បីពីការប្រើ ប្រាស់ប្រេងឥន្ធនៈ និង​ឧស្ម័ន ទៅប្រើប្រាស់អគ្គិសនីនេះ ក្រសួងកំពុងសិក្សាឱ្យបានច្បាស់បន្ថែមទៀតដូចជា ការរ​ត់​ចម្ងាយ​ផ្លូវ និងការចង់ បានរបស់អ្នកប្រើប្រាស់ ដើម្បីជំរុញការដាក់ចេញឱ្យចំគោលដៅ និង​មាន​ប្រសិទ្ធភាព​។

ទាក់ទិនរ៉ឺម៉កកង់បីនេះ បើយោងតាមទិន្នន័យពីសមាគម និងក្រសួងនៅក្នុងឆ្នាំ២០២០ កម្ពុជា​មាន​ចំនួន​រ៉ឺម៉កកង់បី (រួមទាំងរ៉ឺម៉កកង់បី បែបប្រពៃណី និងម៉ូតូកង់បីបែបទំនើប និងកង់បីឥណ្ឌា) សរុប​នៅទូទាំងប្រទេសមានប្រមាណជាង ១០ ម៉ឺនគ្រឿង ក្នុងនោះនៅរាជធានី ភ្នំពេញ តាម​ការ​ប៉ាន់ប្រ​មាណ របស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) មាន​អ្នក​ប្រក​ប​របរ និងរ៉ឺម៉កកង់បី អនឡាញ (PassApp, Grab ជាដើម) រួមទាំងកង់បីឥណ្ឌា និង​កង់​បី​បែប​ប្រពៃណី​ខ្មែរខ្លះៗ មានប្រមាណជាង ៥ ម៉ឺនគ្រឿង៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ការ​ធ្វើជាម្ចាស់ផ្ទះសន្និសីទ​អន្តរជាតិ ស្ដីពី Online Scams នឹង​បង្ហាញ​ឆន្ទៈ​របស់​កម្ពុជា​ទៅ​កាន់​ពិភពលោក
2026/09/05 11:58:46 am        1
កម្លាំងសមត្ថកិច្ចបន្តពង្រឹងការអនុវត្តច្បាប់នៅលើដងផ្លូវប្រឈមគ្រោះថ្នាក់ ខណៈ​ពលរដ្ឋ​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​រឹតបន្តឹងច្បាប់
2026/09/05 11:38:41 am        1
រាជរដ្ឋាភិបាល គ្រោងឧបត្ថម្ភធនលើការបំប្លែងរ៉ឺម៉កកង់បី ដើម្បី​កាត់​បន្ថយ​ការ​ប្រើ​ប្រេង​ឥន្ធនៈ និង​ឧស្ម័ន
2026/09/05 11:06:41 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការ​ធ្វើជាម្ចាស់ផ្ទះសន្និសីទ​អន្តរជាតិ ស្ដីពី Online Scams នឹង​បង្ហាញ​ឆន្ទៈ​របស់​កម្ពុជា​ទៅ​កាន់​ពិភពលោក

2026/09/05 11:58:46 am
​កម្លាំងសមត្ថកិច្ចបន្តពង្រឹងការអនុវត្តច្បាប់នៅលើដងផ្លូវប្រឈមគ្រោះថ្នាក់ ខណៈ​ពលរដ្ឋ​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​រឹតបន្តឹងច្បាប់
2026/09/05 11:38:41 am
​រាជរដ្ឋាភិបាល គ្រោងឧបត្ថម្ភធនលើការបំប្លែងរ៉ឺម៉កកង់បី ដើម្បី​កាត់​បន្ថយ​ការ​ប្រើ​ប្រេង​ឥន្ធនៈ និង​ឧស្ម័ន
2026/09/05 11:06:41 am
​ប្រធានាធិបតីអាមេរិក លោក Donald Trump និយាយសម្រាលពីសង្គ្រាមលើអ៊ីរ៉ង់
2026/09/05 10:44:07 am
​អ្នកវិភាគ៖ សម្ពាធសេដ្ឋកិច្ចរបស់លោកTrump លើអ៊ីរ៉ង់ មិនអាចសម្រេចបានគោលដៅសង្គ្រាមទេ
2026/09/05 10:40:47 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/04 03:10:33 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/04 02:01:44 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/02 02:55:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm