រាជរដ្ឋាភិបាលប្ដេជ្ញាបន្តអភិវឌ្ឍទៅមុខ និងថែរក្សាសុខសន្តិភាព ទោះដៃម្ខាង​កំពុង​តែ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន

2026/09/05 12:23:22 pm        131

រាជរដ្ឋាភិបាលប្ដេជ្ញាបន្តអភិវឌ្ឍទៅមុខ និងថែរក្សាសុខសន្តិភាព ទោះ​ដៃម្ខាង​កំពុង​តែ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ក៏ដោយ ​នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសន្និសីទប្រចាំថ្ងៃ ស្ដីពី ស្ថាន​ការណ៍​ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៥ ខែកញ្ញា នេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាល ប្ដេជ្ញា​បន្ត​អភិវឌ្ឍ​ទៅ​មុខ ​ដើម្បីបង្កើតសមិទ្ធផលថ្មីៗជូនជាតិ និងប្រជាជន និងបន្តថែរក្សាសុខសន្តិភាព ដែល​ជា​ប្រភព​នៃ​សេចក្ដីសុខរបស់ប្រជាពលរដ្ឋ បើទោះជាដៃម្ខាង​កំពុង​តែ​ខិត​ខំ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​យ៉ាង​សកម្ម​យ៉ាងណាក៏ដោយ។

ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានចាត់ទុកការការពារអធិបតេយ្យ បូរភាពទឹកដី និង​ប្រជាជន គឺជាអាទិភាពខ្ពស់បំផុត ក្នុងន័យនេះ នយោបាយការទូត បាននិង​កំពុង​ប្រព្រឹត្ត​ទៅ​យ៉ាង​សកម្ម​ព្រម​ៗ​គ្នា ទាំងការទូតក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាល និងការទូតសភា ដើម្បីជំរុញ​ឱ្យ​មាន​ដំណោះ​ស្រា​យ​បញ្ហាព្រំដែនជាមួយប្រទេសថៃឱ្យបានឆាប់តាមមធ្យោបាយសន្តិវិធី ដោយ​ផ្អែក​លើ​អនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ តាមរយៈយន្តការ និងកិច្ចព្រម​ព្រៀង​នានា​ដែល​មាន​ស្រាប់​។

ឯកឧត្តម បានបញ្ជាក់ទៀតថា តាមរយៈកិច្ចការការទូតយ៉ាងសកម្ម គឺពិភព​លោក​មិន​នៅ​ស្ងៀម​ឡើយ ​ចំពោះការឈ្លានពានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃ និង​ការ​បំពាន​សិទ្ធិជនភៀសសឹកម្ពុជា ខណៈការងារការទូតបាន និងកំពុងបន្តធ្វើយ៉ាងសកម្មខ្លាំងក្លា និង​រស់​រវើករបស់រាជរដ្ឋាភិបាលដើម្បីការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងជន​ភៀស​សឹក​កម្ពុជា​។

ជាក់ស្ដែង យន្តការផ្សះផ្សាដោយបង្ខំ ក្រោមយន្តការអង្គការសហប្រជាជាតិ ស្ដីពី នីតិសមុទ្រ (UNCLOS) កំពុងដំណើរការទៅមុខតាមនីតិវិធី ខណៈការវាស់វែងខណ្ឌសីមាព្រំដែនគោក និង​ការ​វិល​ត្រឡប់របស់ជនភៀសសឹកទៅកាន់លំនៅឋានវិញ កំពុងត្រូវ​បាន​ជំរុញ​យ៉ាង​ខ្លាំង​ក្លាដោ​យ​រាជ​រដ្ឋាភិបាលកម្ពុជា ក៏ដូចជា សហគមន៍អន្តរជាតិ៕ អត្ថបទ៖ វ៉ាន់

អត្ថបទដែលទាក់ទង

អតីតពលករមកពីថៃ និងយុវជននៅខេត្តកោះកុង កំពុងសម្លឹងមើលឱកាសការងារក្នុងស្រុក
2026/09/05 01:34:44 pm        1
ប្រព័ន្ធធារាសាស្ត្រក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង អាចស្រោច​ស្រព​ផ្ទៃដីស្រែ​វស្សា​បាន​ជាង ១ម៉ឺន​៧ពាន់ហិកតា
2026/09/05 01:24:25 pm        1
ទីភ្នាក់ទេសចរណ៍បីប្រទេស មកសិក្សារៀបចំកញ្ចប់ទេសចរណ៍នាំទេសចរមកទស្សនាកម្ពុជា
2026/09/05 12:58:59 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតពលករមកពីថៃ និងយុវជននៅខេត្តកោះកុង កំពុងសម្លឹងមើលឱកាសការងារក្នុងស្រុក

2026/09/05 01:34:44 pm
​ប្រព័ន្ធធារាសាស្ត្រក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង អាចស្រោច​ស្រព​ផ្ទៃដីស្រែ​វស្សា​បាន​ជាង ១ម៉ឺន​៧ពាន់ហិកតា
2026/09/05 01:24:25 pm
​ទីភ្នាក់ទេសចរណ៍បីប្រទេស មកសិក្សារៀបចំកញ្ចប់ទេសចរណ៍នាំទេសចរមកទស្សនាកម្ពុជា
2026/09/05 12:58:59 pm
​កងកម្លាំង និងយុវជនបន្តចូលរួមវេចខ្ចប់អំណោយសម្រាប់ផ្តល់ជូនអ្នកភូមិរង់ចាំ
2026/09/05 12:42:07 pm
​លោក Trump ៖ កាណាដា នឹងមិនអាចសង្គ្រោះបានទេ ប្រសិនបើអាមេរិកបញ្ឈប់ទំនាក់ទំនងពាណិជ្ជកម្ម
2026/09/05 12:24:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/04 03:10:33 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/04 02:01:44 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/02 02:55:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm